no-alternative title

OPPO A94 បានសម្ពោធជាផ្លូវការណ៍ជាមួយកម្មវិធី LIVE ដ៏កក្រើក និងបាននាំយកនូវទស្សនីយ៌ភាពជក់ចិត្តបំផុតម្រាប់គ្រប់ៗគ្នាបានមើលផ្ទះនៅក្នុងអំឡុងពេលកូវីដនេះ

ជឿជាក់ថាក្នុងអំឡុងពេលជំងឺកូវីដ-19 កំពុងមានការរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើង ហើយពុកម៉ែបងប្អូន និងប្រជាជនទាំងអស់គ្នាប្រាកដជាមានអារម្មណ៍ថាស្ត្រេសខ្លាំង អផ្សុក និងធុញទ្រាន់ ដោយម្នាក់ៗបានកំពុងសម្រាកក្នុងផ្ទះរៀងៗខ្លួនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងវិធានការ 3 កុំ និង 3 ការពារ ដើម្បីសង្គមជាតិ ក្រុមគ្រួសារ និងបងប្អូនជនរួមជាតិទាំងមូលក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលពីជំងឺកូវីដ-19 ដ៏កាចសាហាវមួយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមជាមួយនឹងគ្នានេះផងដែរ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាក៏បានពាំនាំយកកម្មវិធីសម្ពោធទូរស័ព្ទម៉ូដែលថ្មីគឺ OPPO A94 មក LIVE ផ្ទាល់ដើម្បីបង្កើតបរិយាកាសសប្បាយៗរីករាយចែកជូនដល់អ្នកទាំងអស់ ក្នុងការកាត់បន្ថយស្ត្រេស និងអផ្សុកអំឡុងពេលនៅក្នុងផ្ទះ។ 

យ៉ាងណាមិញ នៅក្នុងអំឡុងពេលចាប់ផ្តើម LIVE រហូតដល់ទីបញ្ចប់ឃើញថា បងប្អូននៅគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីទាំងអស់បានចូលរួមទស្សនាការ LIVE សឹងគ្រប់ៗគ្នាយ៉ាងព្រៀងព្រាតតែម្តង។ ដោយនៅក្នុងកម្មវិធីសម្ពោធនេះក៏ឃើញមានការចូលរួមពីសំណាក់តារាប្រុសស្រីល្បីៗរួមមានដូចជា DJ Nana, Raven Blaze, HENG រួមទាំងកំពូលអ្នក Review ទូរស័ព្ទដ៏ល្បីល្បាញប្រចាំក្នុងប្រទេសកម្ពុជា ហេតុនេះទើបញុំាងកម្មវិធីសម្ពោធនេះឲ្យកាន់តែកក្រើកថែមមួយកម្រិតទៀតផងដែរ។ មិនតែប៉ុណ្ណោះក៏ឃើញមានពុកម៉ែបងប្អូន និងហ្វេនៗដែលតែងតែនិយមគាំទ្រប្រ៊េន OPPO នាំគ្នាចូលរួមចុច Like, Share ឡើងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ហើយអ្វីដែលកាន់តែពិសេស និងខុសប្លែកពីសព្វមួយដងគឺនៅក្នុងកម្មវិធីនេះឃើញមានការ Comment លេងហ្គេមដើម្បីមានឱកាសឈ្នះរង្វាន់ស្មាតហ្វូន OPPO A94 និង OPPO Band ជាច្រើនគ្រឿងផងដែរ។

អាចនិយាយបានថា លើកនេះគឺប្លែកចម្លែកអារម្មណ៍ដោយសារ OPPO បានបញ្ចេញទាំងទូរស័ព្ទម៉ូដែលថ្មី OPPO A94 គួបជាមួយផលិតផលថ្មី IOT គឺ OPPO Band រួមគ្នាតែម្តង។ ហើយបើយោងតាមការប្រកាសតម្លៃរបស់ផលិតផលទាំងពីរ នៅក្នុងកម្មវិធីសម្ពោធ ក៏ដូចជាលើផេគផ្លូវការ OPPO បានឲ្យដឹងថាសម្រាប់ស្មាតហ្វូន OPPO A94 មានតម្លៃ $299។ រីឯនាឡិកា OPPO Band វិញមានតម្លៃ $39។

ដូច្នេះ រាល់ការកក់ទុកមុន (Pre Order) ចំពោះស្មាតហ្វូន OPPO A94 ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី14 ខែឧសភា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃ OPPO ទូទាំងប្រទេសនឹងទទួលបានកាដូដែលមានតម្លៃ $89 រួមមាន៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $25) Power Bank 10000 mAh (តម្លៃ $10) និងស៊ីមស្មាតលេខពិសេស Bronze Sim ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)៕

តោះ! ឥឡូវសាកក្រឡេកមកមើលមុខងារ និងលក្ខណៈពិសេសរបស់ OPPO A94 ដើម្បីជ្រាបកាន់តែច្បាស់ថា មូលហេតុអ្វី ហើយចំណុចត្រង់ណាខ្លះបានធ្វើឲ្យស្មាតហ្វូននេះទទូលបានការចាប់អារម្មណ៍ខ្លាំងដល់ម្លឹង?

-ចំណុចទី1៖ មុខងារ AI Color Portrait Video ជាស្មាតហ្វូនដំបូងគេស្ថិតក្នុងកម្រិតថវិកា ដែលបំពាក់មកជាមួយមុខងារថតវីដេអូមួយនេះទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដោយរក្សាពណ៍មនុស្ស ជម្រុះពណ៌ទេសភាពខាងក្រៅជាពណ៌សខ្មៅ។ ក្រៅពីនេះវាក៏មានមុខងារដ៏ទាក់ទាញផ្សេងៗទៀតមានដូចជា Dual View Video, Night Flare Portrait, Dynamic Bokeh និងមុខងារ Night Plus ។

-ចំណុចទី2៖ បច្ចេកវិទ្យាសាកថ្ម 30W VOOC 4.0 ស្មាតហ្វូននេះនឹងមិនធ្វើឲ្យលោកអ្នកខកបំណងឡើយ សម្រាប់អ្នកចូលចិត្តលេងហ្គេម និងមើលវីដេអូ មើល Youtube  ពិសេសអំឡុងពេលកូវីដសិស្សៗទាំងអស់តម្រូវឲ្យសិក្សាតាមរយៈ Online ដូច្នេះជឿទុកចិត្តលើស្មាតហ្វូន OPPO A94  ថាមពលថ្មកាន់បានយូរ សាកថ្មរហ័សជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន និងសុវត្ថិភាពឈានមុខគេ។ 

-ចំណុចទី3៖ កាមេរ៉ាទម្លុះអេក្រង់ 32MP អ្នកចូលចិត្តថតរូប ថតស៊ែលហ្វីធានាថាពេញចិត្តជាមួយអេក្រង់ទំហំធំ 32MP អមមកនូវបច្ចេកវិទ្យាជំនួយសម្រស់ AI Beauty ជំនាន់ 2.0 ជួយដល់ការថតរូបស៊ែលហ្វីឲ្យកាន់តែស្អាតតាមបែបធម្មជាតិ។ 

ជាពិសេសសម្រាប់ OPPO A94 មានអេក្រង់ទំហំធំ 6.43” AMOLED ដែលមានកម្រិតបង្ហាញរូបភាព FHD+ ធ្វើឲ្យការទស្សនាកាន់តែត្រជាក់ភ្នែកផងដែរ។ ក្រៅពីចំណុចពិសេសៗទាំង 3 ដែលបានរាប់រៀបខាងលើ OPPO A94 ក៏បានបំពាក់បន្ថែមនូវមុខងារប្រើប្រាស់ មុខងារថតរូបថ្មីៗ និងបច្ចេកវិទ្យាទំនើបៗផ្សេងៗទៀតជាច្រើនផងដែរ។ 

យ៉ាងម៉េចហើយបងប្អូនបន្ទាប់ពីបានដឹងតម្លៃ ព័ត៌មានកក់ទុកមុន (Pre Order) មុខងារ លក្ខណៈពិសេស និងបច្ចេកវិទ្យាថ្មីៗទំនើបៗរបស់ OPPO A94 តើមានគម្រោងគិតគូរផ្លាស់ប្តូរទូរស័ព្ទម៉ូដែលថ្មីឬអត់?គ្រាន់តែចង់ផ្តាំថា បើស្រលាញ់ បើពេញចិត្តគួរតែកក់ទុកមុនឲ្យហើយទៅ ជៀសវាងអស់ពីស្តុក និងគ្មានឱកាសក្លាយជាម្ចាស់របស់ស្មាតហ្វូនដ៏មានសមត្ថភាពខ្ពស់នេះមួយនេះ។ ពិសេសកក់ទុកមុនទើបមានឱកាសទទួលបានកាដូដែលមានតម្លៃ $89 ណាពុកម៉ែបងប្អូន។ តោះ! នៅរង់ចាំអីទៀត?

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន