no-alternative title

realme 8 pro កាមេរ៉ាធំទំហំ 108MP គឺជាជម្រើសស្មាតហ្វូនដ៏ល្អបំផុតសម្រាប់អ្នកមានថវិការតិចតួច ហើយចង់ចាប់ផ្តើមធ្វើ vlog

សព្វថ្ងៃយើងឃើញថា មានយុវវ័យជាច្រើនចាប់ផ្តើមចូលចិត្តមើល vlog ក៏ដូចជាមានចំណាប់អារម្មណ៍ខ្លាំងចំពោះការថត vlog ហើយនិយាយទៅvlogជាអ្វី? Vlog គឺជាការថតវីដេអូ ឬសកម្មភាពខ្លីៗណាមួយដែលចង់បង្ហាញ ឬ ចែករំលែកបទពិសោធន៍ដល់អ្នកដទៃ។ វាអាចជាវីដេអូកំប្លែង ការថតសកម្ម ភាពរស់នៅប្រចាំថ្ងៃ ការដើរកំសាន្ត ការអប់រំ ការបង្ហាត់បង្ហាញអ្វីមួយជាដើម។ល។ ហើយការចែកចាយវីដេអូទាំងអស់នេះជាសាធារណៈឲ្យមនុស្សគ្រប់គ្នាបានឃើញ វាផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកដទៃក៏ដូចជា ចំណេះដឹង ការរំសាយអារម្មណ៍ពេលខ្លះទៅក៏អាណិតអាសូរដោយឃើញភាពលំបាករបស់គេ ហើយអ្នកខ្លះវិញក៏ទទួលបានការលើកទឹកចិត្តក្រោយពីមើលវីដេអូទាំងអស់នោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចុះអ្នកណាខ្លះអាចធ្វើវីដេអូទាំងអស់នោះបាន មនុស្សគ្រប់រូបអាចបង្កើតvlog បានដោយខ្លួនឯងឲ្យតែមានកាមេរ៉ា ចំនេះដឹងថតមូលដ្ឋាន និងគំនិតច្នៃប្រឌិតអ្វីមួយដែលថ្មីប្លែក នោះនឹងមានគេមានចំណាប់អារម្មណ៍មកលើវីដេអូរបស់យើង។ ចឹងយើងត្រូវចាប់ផ្តើមវាដោយមានសំភារៈអ្វីខ្លះ បើអ្នកមានថវិការគ្រប់គ្រាន់ អ្នកអាចជ្រើសរើសកាមេរ៉ាអាជីព តែបើអ្នកមិនមានថវិការគ្រប់គ្រាន់ទេអ្នកអាចជ្រើសរើសស្មាតហ្វូនបានដើម្បីចាប់ផ្តើមក្តីស្រមៃរបស់អ្នក។ ងាកមកមើលទីផ្សារស្មាតហ្វូនបច្ចុប្បន្នយើងឃើញមានស្មាតហ្វូនជាច្រើនដែលមានកាមេរ៉ាថតរូបបានស្រស់ស្អាត និងមានមុខងារជាច្រើន។ បើសិនជាអ្នកចង់បានស្មាតហ្វូនដែលមានកាមេរ៉ាធំ108MP ក្នុងតម្លៃ369$ នោះ realme 8 Pro ជាជំរើសល្អបំផុតមិនខកបំណងឡើយ។ ដូច្នេះយើងមើលលក្ខណៈសម្បត្តិវាបន្តិចសិនថាហេតុអ្វីបានជាវាសាកសម?

ចំនុចទី ១ គឺ សិនស័រធំទំហំ 108MP 1/1.52 អ៊ីញរូបថតច្បាស់និងគុណភាពរូបថតពេលយប់កាន់តែប្រសើរ

វាបានបំពាក់នូវកាមេរ៉ាទំហំ 108MP ដែលមានលក្ខណៈពិសេស 12000 X 9000 Pixel ជាមួយនិងសិនស័រទំហំធំ 1/1.52 អ៊ីញ។ ដែលអាចធានាគុណភាពរូបភាពកាន់តែល្អនឹងលេចធ្លោទោះបីស្ថិតក្នុងស្ថានភាពពន្លឺបែបណាក៏ដោយ។ ដូច្នេះអ្នកអាចថតរូបកាន់តែច្បាស់សម្រាប់បង្ហាញក្នុងវីដេអូផងដែរ។

ចំនុចទី ២ គឺ មុខងារ  Dual-view Video និង  Movie mode

នេះជាចំនុចសំខាន់សម្រាប់អ្នកថត Vlog វាជាមុខងារសំរាប់អ្នកថត Vlog និងធ្វើវីដេអូកំសាន្តប្លែកៗដែលគួរឲ្យទាក់ទាញវាអាចថតវីដេអូពីកាមេរ៉ាមុខនឹងក្រោយស្របពេលតែមួយជាមួយនឹងការទប់លំនឹងបានល្អពិតជាអស្ចារ្យមែនទែន។ អ្នកអាចបរិយាយអំពី សកម្មភាព ព្រឹត្តិការណ៍ ក៏ដូចជាធ្វើការសំភាស្ត កាន់តែងាយស្រួល និងមានស្ទីលថ្មីៗប្លែកដើម្បីបង្កើនភាពច្នៃប្រឌិត។ 

 

ចំនុចទី ៣ មុខងារថ្មី  Starry Time-lapse Video និង  Tilt-shift Time-lapse Video 

មុខងារដំបូងបង្អស់លើពិភពលោកដែលបំពាក់លើស្មាតហ្វូន មុខងារថតវីដេអូនៃហ្វូងផ្កាយ វីដេអូ Starry Time-lapse ត្រូវបានគេស្គាល់ដោយ សំដៅទៅលើការថតខ្លីបវីដេអូជាច្រើនដោយប្រើកាមេរ៉ាអាជីព បន្ទាប់មកផ្គួបផ្សំខ្លីបទាំងនេះដោយកុំព្យូទ័រតាមរយៈកម្មវីធីកាត់តវីដេអូ។វីដេអូ Tilt-shift  (ការថតរូបឲ្យឃើញតូច) គឺសំរេចបានដោយមានជំនួយពីលែន Tilt-shift ដែលមានតំម្លៃថ្លៃ ដែលអាចធ្វើឲ្យផ្នែកមួយនៃរូបថតលេចចេញច្បាស់ និងរក្សាផ្នែកផ្សេងទៀតឲ្យមានសភាពព្រាល ដើម្បីបង្កើតពិភពខ្នាតតូច។ មុខងារ Tilt-shift Time-lapse Video នេះធ្វើឲ្យវីដេអូរបស់អ្នកកាន់តែមានភាពទាក់ទាញ សម្រាប់ធ្វើជាវីដេអូបើកទំព័រ ( Intro video ) និង មុខងារថតហ្វូងផ្កាយ Starry Mode ដែលអាចថតទាំងរូបភាព និងវីដេអូចាប់យកដំណើរនៃហ្វូងផ្កាយ វាពិតជាសេសសម្រាប់ចូលចិត្តថតវីដេអូក្នុងការធ្វើដំណើរកម្សាន្តលក្ខណៈផ្សងព្រេង។ 

 

ចំនុចទី ៤ គឺ Portrait Filters ថ្មីកាន់តែលេចធ្លោ

ថតរូប Portraitដែលបង្ហាញផ្នែកព្រាល Bokeh effect ធម្មតានៅផ្ទៃខាងក្រាយ។ realme ជាប្រេនបច្ចេកវិទ្យាទាន់សម័យក៏បានបន្ថែមផ្នែកសំខាន់ ក្នុងការថតរូប Portrait ផងដែរ។ វាមានមុខងារ Filters 3 ដូចជា: មុខងារ Neon portrait, Dynamic bokeh portrait និង AI color portrait ដែលធ្វើឲ្យគ្រប់រូបភាពPortrait កាន់តែទាន់សម័យ។ ចឹងអ្នកអាចថតរូបអ្នកដែលត្រូវយើងសម្ភាស្តកាន់តែស្អាត និងទាក់ទាញដល់អ្នកទស្សនាបន្ថែមទៀត។ 

សរុបមកវាមិនត្រឹមតែមានមានសមត្ថភាពកាមេរ៉ាខ្លាំងទេ សម្រាប់ការចាប់ផ្តើមថត Vlog របស់អ្នក វាក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Charge វាអាចសាកថ្មទំហំ4500mAh ពី 0 ទៅ 100% ត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះហើយវាក៏មានរចនាបថ និងពណ៌ថ្មីស្រស់ស្អាតផងដែរ  ។ realme 8 Pro ពិតជាសាកសមខ្លាំងណាស់សម្រាប់ការចាប់ផ្តើមក្តីស្រមៃរបស់អ្នក។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន