no-alternative title

សែលកាត ដាក់ភ្ជាប់ប័ណ្ណចាក់វ៉ាក់សាំងកូវីត 19 ក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak របស់ខ្លួន ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ

ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត បានប្រកាសដាក់ឱ្យដំណើរការសេវាកម្មដោយភ្ជាប់ឯកសារចាក់សាំងកូវីត១៩ (Covid-19 Vault) នៅក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរក្សាទុកនូវព័ត៌មានអំពីការចាក់វ៉ាក់សាំងរបស់ពួកគេ តាមប្រព័ន្ធឌីជីថល។

សេវាកម្មថ្មីនេះ បង្ហាញវត្តមានឡើង ស្របពេលដែលបណ្តាសហគមន៍ គ្រួសារប្រជាពលរដ្ឋ និងអាជីវកម្មជាច្រើន កំពុងទទួលរងនូវផលប៉ះពាល់ ដោយសារការបិទខ្ទប់ និងការដាក់បម្រាមគោចរ នាពេលបច្ចុប្បន្ននេះ។ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ សេវាកម្មនេះ នឹងត្រូវបានពង្រីកបន្ថែម ដោយមានដាក់បញ្ចូលនូវលទ្ធផលតេស្តជម្ងឺ កូវីដ19 ក៏ដូចជាមុខងារតាមដាន និងស្វែងរកប្រភពចម្លងដ៏ពេញលេញផងដែរ។ សេវាកម្ម Covid-19 Vault ផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរនូវទីកន្លែងដែលមានសុវត្ថិភាពខ្ពស់ដើម្បីរក្សាទុកព័ត៌មានអំពីការចាក់វ៉ាក់សាំងរបស់ពួកគេ ក៏ដូចជាផ្តល់នូវទំនុកចិត្តខ្ពស់ខណៈដែលពួកគេកំពុងព្យាយាមរក្សាសុខសុវត្ថិភាពផ្ទាល់ខ្លួន និងការពារខ្លួនទៅនឹងការប៉ះពាល់ជាមួយនឹងមេរោគកូវីដ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា Covid-19 Vault គឺជាសេវាកម្មដំបូងគេបង្អស់មួយនៅលើពិភពលោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរក្សាទុកនូវព័ត៌មានសុខភាពតាមប្រព័ន្ធអេឡិចត្រូនិចនៅលើកម្មវិធីទូរស័ព្ទ ហើយជាពិសេសនោះ សេវាកម្មនេះ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ សម្រាប់ប្រជាពលរដ្ឋខ្មែរប្រើប្រាស់តែម្តង។

 

លោក វ៉ាតសុន បានមានប្រសាសន៍បន្តថា៖ “សេវាកម្មនេះ មានលក្ខណៈស្រដៀងទៅនឹងសេវាកម្មសុខភាពអេឡិកត្រូនិក ដែលកំពុងដាក់ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក និងផ្នែកខ្លះទៀតនៃទ្វីបអឺរ៉ុប ដែលអ្នកប្រើប្រាស់អាចប្រើព័ត៌មានឌីជីថលរបស់ពួកគេនេះ នៅតាមអាកាសយានដ្ឋាន សណ្ឋាគារ មន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀតជាច្រើនផងដែរ”។ “សេវាកម្មរបស់យើង បានបង្ហាញឱ្យឃើញច្បាស់នូវភាពប៉ិនប្រសព្វរបស់កូនខ្មែរ ក្នុងការបង្កើតសេវាកម្មឌីជីថលដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់។ ក្រុមហ៊ុនសែលកាត នឹងនៅរួមសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរជានិច្ច ហើយពួកយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រដល់ប្រទេសកម្ពុជា រហូតដល់រួចផុតពីវិបត្តិមួយនេះ”។

 

“ពួកយើងបានឃើញការផ្លាស់ប្តូរដ៏ពុំគួរឱ្យជឿនៃការចាប់ផ្តើមទទួលយកប្រព័ន្ធឌីជីថល ក្នុងអំឡុងពេលនៃការរាតត្បាតដោយជម្ងឺកូវីដនេះ ពោលគឺបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ពេលនេះគឺជាពេលវេលាដ៏សក្តិសមបំផុត ក្នុងការជម្រុញសេវាកម្មសុខភាពអេឡិចត្រូនិកនៅកម្ពុជា”។ Covid-19 Vault គឺជាមុខងារថ្មីបំផុតមួយ ភ្ជាប់មកជាមួយនៅក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak របស់សែលកាត ដែលជាកម្មវិធីផ្តល់ជូនដល់ប្រជាពលរដ្ឋខ្មែរ នូវមុខងារដូចគ្នាទៅនឹងកម្មវិធីពេញនិយមកម្រិតសកល អមដោយការប្រើប្រាស់នូវភាសាខ្មែរ រួមជាមួយនឹងការបម្លែងទិន្នន័យជាកូដសុវត្ថិភាពទាំងស្រុង និងការរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាពបំផុតនៅក្នុងប្រទេសកម្ពុជា។

 

កម្មវិធី Pouk Mak App ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់មនុស្សគ្រប់វ័យ ហើយថែមទាំងមិនមានការគិតថ្លៃចំពោះការទាញយក ឬការប្រើប្រាស់កម្មវិធីដើម្បីតេចេញជាសំឡេង ជួបសន្ទនាតាមវីដេអូ ចែករំលែកឯកសារ ផ្ញើរូបស្ទីកគ័រ និងការចុះឈ្មោះដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួននោះឡើយ។

 

លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “អ្វីដែលអ្នកត្រូវការនោះគឺ ទូរស័ព្ទមួយគ្រឿង ស៊ីមកាតមួយ និងគម្រោងទិន្នន័យទូទៅរបស់ប្រតិបត្តិករមួយណាក៏បាន”។  “ប៉ុន្តែប្រសិនបើអ្នកជាអតិថិជនរបស់សែលកាត យើងនឹងមានផ្តល់ជូននូវទិន្នន័យ 2GB ជារៀងរាល់ខែ ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ពួកយើងចំពោះអ្នក” ។ លោកបានមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនសែលកាត នឹងបន្តរក្សា ក៏ដូចជាពង្រឹងសេវាកម្មបណ្តាញលំដាប់ពិភពលោករបស់ខ្លួន តាមរយៈការរៀបចំឱ្យក្រុមវិស្វករចូលទៅកាន់តំបន់ក្រហម និងតំបន់ពណ៌លឿងទុំ ដើម្បីផ្តល់ការថែទាំទៅលើការផ្តល់សេវា រួមជាមួយនឹងការដំឡើងនូវទីតាំងបណ្តាញថ្មីៗ។ សែលកាត បានដំឡើងទីតាំងថ្មីៗចំនួន  ស្រុក ចាប់តាំងពីខែមករាមក ដែលនេះគឺជាផ្នែកមួយនៃផែនការពង្រីកបណ្តាញសេវាក្នុងទំហំទឹកប្រាក់ 50លានដុល្លារ សម្រាប់ឆ្នាំនេះ។

“ក្រុមហ៊ុនសែលកាត នឹងបន្តនវានុវត្តិន៍ ក៏ដូចជាស្វែងរកនូវមធ្យោបាយនិងបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយគាំទ្រដល់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចកម្ពុជា ស្របតាមទស្សនវិស័យរបស់ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ចំពោះការសម្រេចឱ្យបាននូវឌីជីថលនីយកម្មនៅក្នុងប្រទេសកម្ពុជា”។ កម្មវិធី Pouk Mak App ត្រូវបានដាក់ជូនឱ្យទាញយកសម្រាប់ប្រើប្រាស់ ទាំងនៅលើ Play Store របស់ Android និង App Store របស់ iOS ។ បន្ទាប់ពីចំណាយពេលពីរបីនាទីសម្រាប់ការចុះឈ្មោះហើយ អ្នកប្រើប្រាស់អាចចូលទៅកាន់ Setting ហើយចុចលើ COVID-19 VAULT បន្ទាប់មកចុច ស្កេន និងរក្សាទុកព័ត៌មានអំពីស្ថានភាពនៃការ កាតចាក់វ៉ាក់សាំងកូវីត១៩ និងឯកសារសុខភាពសំខាន់ៗដទៃទៀតទៅកាន់កម្មវិធីPouk Mak App របស់ពួកគេដើម្បីអាចចូលមើលបានរហ័សផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន