no-alternative title

ROG បង្ហាញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី Zephyrus S17 ដែលមានក្តារចុចផុសឡើង (Rising Keyboard) យ៉ាងអស្ចារ្យបំផុត

ថ្មីៗនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានបង្ហាញនូវកុំព្យូទ័រជំនាន់ថ្មី ROG Zephyrus S17 ដែលនេះគឺជាប្រភេទកុំព្យូទ័រលេងហ្គេម ដែលមានភ្ជាប់ជាមួយនឹងក្តារចុចផុសឡើង (Rising Keyboard) អុបទិកដែលពិតជាអស្ចារ្យមែនទែន។ កុំព្យូទ័រ Zephyrus S17 នេះ មានកម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការលេងហ្គេម ហើយវាមានរូបរាងស្ទាយ៍ប្លែកអស្ចារ្យបំផុតថែមទៀត។

កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីនេះ មានបន្ទះឈីប Intel® Core™ i9-11900H CPU ជំនាន់ទី 11 ដែលមានថាមពល 90W ជាមួយនឹងក្រាហ្វិកកាត NVIDIA ® GeForce RTX™ 3080 Laptop GPU ដែលមានថាមពល 140W  ជាមួយនឹង Dynamic Boost ដែលធ្វើអោយម៉ាស៊ីននេះខ្លាំងក្លាក្នុងការប្រើប្រាស់មែនទែន។ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យា ROG Intelligent Cooling នោះ សមាសភាគទាំងនេះល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តក្នុងការលេងហ្គេម និង Content Creator ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ក្តារចុច Keyboard នេះអាចផុសឡើងបាន 5°  ដែលងាយស្រួលក្នុងវាយទៅលើ Key ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធ AAS Plus cooling system ជាមួយនឹងកង្ហារ Arc Flow ដែលធ្វើអោយប្រព័ន្ធត្រជាក់របស់ម៉ាស៊ីននេះស្ងាត់ក្នុងការប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធបំភាយកំដៅ liquid metal thermal នៅលើ CPU ដែលធ្វើអោយម៉ាស៊ីននេះរក្សានូវភាពត្រជាក់ និងផ្តល់នូវភាពរីករាយសម្រាប់អ្នកប្រើប្រាស់។

 

ជាមួយនឹងអេក្រង់ទំហំ 17” ផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យជាមួយនឹងកម្រិតភាពច្បាស់ 2 សម្រាប់ធ្វើការជ្រើសរើស៖ អេក្រង់ WQHD ជាមួយនឹង Advanced Optimus និង G-SYNC សម្រាប់ frame rates ខ្ពស់ជាងមុន ឬអេក្រង់ 4K ដែលច្បាស់ជាងមុន និងបច្ចេកវិទ្យា Adaptive-Sync ថែមទៀត។ អេក្រង់ទាំង 2 នេះគឺមានកម្រិត refresh rates ខ្ពស់ កូល័រអស្ចារ្យច្បាស់គ្មានគូប្រៀប។ កុំព្យូទ័រនេះគឺមានប្រព័ន្ធសំឡេង Speakers ចំនួន 6 ជាមួយនឹងប្រព័ន្ធ dual force-canceling woofers ដែលធ្វើអោយសំឡេងរបស់ម៉ាស៊ីននេះពិរោះច្បាស់គ្មានគូប្រៀប។ នៅលើម៉ាស៊ីននេះប្រើប្រាស់នូវ 3 -drive HyperDrive Ultimate SSD RAID array ដែលអាចអោយអ្នកប្រើប្រាស់អាចដំណើរការបានលឿននៅក្នុងការលេងហ្គេម និង Media ថែមទៀត។ សម្រាប់ក្តារចុចផុសឡើងអុបទិកនេះគឺអាចឆ្លើយតបបានលឿនរហ័សបំផុតក្នុងការប្រើប្រាស់។

 

ក្តារចុចផុសឡើង (Rising keyboard) ដ៏អស្ចារ្យក្នុងការប្រើប្រាស់

កុំព្យូទ័រ Zephyrus S17 នេះមានការឌីស្សាញរូបរាងថ្មីប្លែកជាមួយនឹងល្បឿនដ៏ខ្លាំងក្លា និងប្រព័ន្ធត្រជាក់កម្រិតខ្ពស់ថែមទៀត។ ក្តារចុច Keyboard នេះមានកម្រិតផុសឡើងដល់ទៅ 5° ហើយវាមានបច្ចេកវិទ្យា AAS Plus ដែលធ្វើអោយម៉ាស៊ីននេះត្រជាក់ក្នុងការប្រើប្រាស់។ ការប្រើប្រាស់នូវក្តារចុចផុសឡើងនេះគឺដើម្បីកាត់បន្ថយកំដៅនៅលើម៉ាស៊ីន ហើយវារក្សាអោយម្រាមដៃរបស់អ្នកប្រើប្រាស់នៅតែមានអារម្មណ៍ថាត្រជាក់ក្នុងការប្រើប្រាស់។ កុំព្យូទ័រ S17 នេះគឺមានមុខងារ ROG Intelligent Cooling និង Arc Flow ក្នុងការបញ្ចូននូវខ្យល់ចេញពីម៉ាស៊ីនយ៉ាងស្ងាត់ និងមានប្រសិទ្ធិភាពថែមទៀត។ វាអាចធ្វើការកាត់បន្ថយទៅលើសំឡេងរំខានបានយ៉ាងមានប្រសិទ្ធិភាព។

សម្រាប់ប្រព័ន្ធត្រជាក់ liquid metal thermal នេះអាចកាត់បន្ថយទៅលើកំដៅនៅលើ CPU បានដល់ទៅ 10°C ។ វាមានរន្ធបំភាយកំដៅចំនួន 6 ដែលបំភាយចេញពី CPU, GPU, VRAM និង VRM circuitry ។ ក្រុមហ៊ុនROG ផ្តល់នូវ Modes ជាច្រើនក្នុងការផ្តល់នូវភាពត្រជាក់ទៅលើម៉ាស៊ីននេះ។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្លាស់ប្តូរនូវ Modes ជាច្រើននៅក្នុង Multiwheel របស់កុំព្យូទ័រ Zephyrus S17 នេះដោយប្រើប្រាស់នូវ keyboard shortcut ឬ Scenario Profiles បានផងដែរ។ វាស្ថិតនៅក្នុង ROG Armoury Crate  ដែល Scenario Profiles ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការកំណត់ទៅលើ operating modes, lighting effects និង system settings ជាដើម។

 

បន្ទះឈីប Intel® processor ថ្មីដ៏ខ្លាំងក្លា

 បន្ទះឈីប Core™ i9-11900H នេះគឺមានល្បឿនដល់ទៅ 4.9GHz ហើយជាមួយនឹងរបកគំហើញថ្មីដ៏អស្ចារ្យរបស់ក្រុមហ៊ុន ROG នោះ វាមានថាមពល 50W នៅពេលដែល GPU ដំណើរការនោះវាមានថាមពល 90W ។ CPU នេះមានអង្គគណនា 8 Cores និង 16 threads ដែលល្អក្នុងការលេងហ្គេម ការស្ទ្រីម និងការបង្កើតនូវអ្វីដែលថ្មីៗ ហើយវាមានរ៉េមទំហំ 48GB DDR4-3200MHz RAM ដែលផ្តល់នូវល្បឿនលឿន និងការប្រើប្រាស់នូវមុខងារ Multitasking យ៉ាងមានប្រសិទ្ធិភាព។ សម្រាប់ Creators អាចប្រើប្រើប្រាស់កម្រិតភាពច្បាស់ខ្ពស់នៅក្នុងគម្រោងធំៗ ហើយអ្នកលេងហ្គេមជាច្រើនអាចធ្វើការស្ទ្រីម និងឆាតបានយ៉ាងលឿនក្នុងការប្រើប្រាស់។ កុំព្យូទ័រ Zephyrus S17 នេះគឺមានកម្រិត FPS ខ្ពស់សម្រាប់អ្នកដែលចង់លេងហ្គេមធំៗ ហើយវាក៏ប្រើប្រាស់នូវក្រាហ្វិកកាត NVIDIA ® GeForce RTX™ 3080 Laptop GPU ផងដែរ។ វាក៏មានការ upgrade ទៅលើប្រព័ន្ធត្រជាក់របស់វាដែលអនុញ្ញាតអោយបន្ទះឈីបនេះគឺមាន Clock នៅក្នុងល្បឿន 1545MHz ជាមួយនឹងថាមពល 115W ជាមួយនឹង ROG Boost និងថាមពល 140W ជាមួយនឹង Dynamic Boost ។

 

ដូចទៅនឹងក្រាហ្វិកកាត GeForce RTX 30 Series ផ្សេងទៀតដែរនោះ ក្រាហ្វិកកាត GeForce RTX 3080 Laptop GPU គឺផ្អែកទៅលើស្ថាបត្យកម្ម cutting-edge Ampere ។ វាមានការបញ្ចូលគ្នានូវ streaming multiprocessors ថ្មីៗជាមួយនឹង RT cores ជំនាន់ទី 2 និង Tensor cores ជំនាន់ទី 3 ហើយវាមានមុខងារ AI កម្រិតខ្ពស់ជាច្រើនថែមទៀត។ វាក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា NVIDIA Reflex technologies សម្រាប់ការលេងហ្គេមកាន់តែប្រសើរជាងមុន និង NVIDIA Broadcast effects ដែលបន្ថែមនៅក្នុងការស្ទ្រីមផ្ទាល់ថែមទៀត។ វាក៏មាន 16GB GDDR6 VRAM ។ វាមានការទ្រទ្រង់នូវ Resizable BAR ដែលអនុញ្ញាតអោយ CPU នេះអាចចូលទៅក្នុង GPU memory ដែលមានការពង្រឹងក្នុងការដំណើរការទៅលើហ្គេមជាច្រើនជាមួយនឹងល្បឿនលឿនក្នុងការប្រើប្រាស់។

 

សម្រាប់ storage options ជំនាន់ថ្មីនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនដំណើរការនូវហ្គេម និងអាចចូលទៅកាន់ files ធំៗជាមួយនឹងល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀត។ ល្បឿនក្នុងការផ្ទេរទិន្នន័យរបស់វាគឺមានល្បឿន 10.5GB/s ដែលលឿនបំផុតរបស់ពិភពលោកនៅក្នុងកុំព្យូទ័រលេងហ្គេម និងប្រើប្រាស់ជាមួយនឹង HyperDrive Ultimate RAID array ដែលប្រើប្រាស់នូវ 3 NVMe drives។ វាមាន PCIe 4.0 SSD ដែលមានល្បឿនលឿនជាង PCIe 3.0 ដល់ទៅ 2 ដង ហើយវាមាន 2x M.2 slots ថែមទៀត។

 

អេក្រង់ 17” ដ៏អស្ចារ្យ

អេក្រង់ 17” នេះគឺពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកប្រើប្រាស់នៅក្នុងការលេងហ្គេម និងគម្រោងជាច្រើនប្រកបដោយភាពច្នៃប្រឌិតថែមទៀត។ វាមានគែម Bezels ស្តើងក្នុងការប្រើប្រាស់បំផុត។ វាមានល្បឿន 3ms response times និង DCI-P3 color gamut រួមជាមួយនឹង Dolby Vision ថែមទៀត។ សម្រាប់អេក្រង់របស់កុំព្យូទ័រ Zephyrus S17 គឺមានការទទួលស្គាល់ Pantone Validated ទៅលើកម្រិតពណ៌ច្បាស់គ្មានគូប្រៀប។ អេក្រង់នេះគឺមានកម្រិត 165Hz refresh rate ជាមួយនឹង WQHD ។ អេក្រង់នេះគឺមានបច្ចេកវិទ្យា NVIDIA Advanced Optimus និង G-SYNC® ថែមទៀត។ សម្រាប់អេក្រង់ប្រភេទ 4K វិញនោះគឺមានកម្រិតអេក្រង់ដល់ទៅ 120Hz refresh rate និង Adaptive-Sync ដែលធ្វើអោយការលេងហ្គេមកាន់តែលឿនជាងមុន និងកម្រិតពន្លឺ 500 nits ដែលធ្វើអោយរូបភាពច្បាស់ស្រស់ស្អាតទាំង Indoor និង Outdoor ។

ប្រព័ន្ធ Speakers ល្អបំផុតរបស់ពិភពលោកនៅក្នុងចំណោមកុំព្យូទ័រលេងហ្គេម

 ជាមួយនឹងការប្រើប្រាស់នូវ Speakers ចំនួន 6 ជាមួយនឹង Dolby Atmos ផ្តល់នូវសំឡេងដ៏អស្ចារ្យ។ វាប្រើប្រាស់នូវ dual force-canceling woofers ដែលធ្វើអោយបាសច្បាស់ពិរោះបំផុត។ កាន់តែពិសេសជាងនេះទៀតនោះ វាប្រើប្រាស់នូវ 3D mic array សម្រាប់ប្រើប្រាស់នៅក្នុងសេណារីយ៉ូជាច្រើន។ កុំព្យូទ័រនេះប្រើប្រាស់នូវមុខងារ Cardioid mode ដែលធ្វើអោយសំឡេងលឺច្បាស់នៅក្នុងការស្ទ្រីម និងការឆាត។ សម្រាប់ Omnidirectional mode នេះចាប់សំឡេងបានច្បាស់នៅក្នុងបន្ទប់ធំទូលាយ។ វាក៏មាន Two-Way AI Noise Cancelation កម្រិតខ្ពស់ក្នុងការប្រើប្រាស់ដែលកាត់បន្ថយទៅលើសំឡេងរំខានបានយ៉ាងល្អ។ 

 

ភាពស្រស់ស្អាតយ៉ាងទាក់ទាញ និងថាមពលថ្មដ៏អស្ចារ្យ

កុំព្យូទ័រ Zephyrus S17 នេះគឺមានការឌីស្សាញរូបរាងប្រណិត ហើយវាអាចយកតាមខ្លួនបានយ៉ាងងាយស្រួលទៅគ្រប់ទីកន្លែងដែលអ្នកចង់ទៅ។ វាមានថាមពល 90Wh ហើយការសាកថាមពលថ្មរយៈពេល 30 នាទីគឺបានដល់ទៅ 50% ។ កុំព្យូទ័រនេះប្រើប្រាស់នូវ USB Type-C ដែលអាចសាកថ្មនៅក្នុងកម្រិត 100Wបានថែមទៀត។ កុំព្យូទ័រនេះប្រើប្រាស់នូវ Type-C adapter តូចជាងមុន និងខ្សែ USB Power Pack ដែលងាយស្រួលយកតាមខ្លួនថែមទៀត។

 

ការតភ្ជាប់ទំនាក់ទំនងដ៏អស្ចារ្យ

ការប្រើប្រាស់នូវក្តារចុចផុសឡើង (Rising Keyboard) នេះផ្តល់នូវភាពងាយស្រួលក្នុងការវាយ Keys ហើយវាក៏មាន Touchpad ដែលធំជាងមុន 125% ។ សម្រាប់ក្តារចុចនេះគឺមាន Ultra-responsive ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការគ្រប់គ្រងទៅលើការងាររបស់គេ។ វាក៏ប្រើប្រាស់នូវ Per-key RGB lighting ដែលអ្នកប្រើប្រាស់អាចផ្លាស់ប្តូរស្ទាយ៍ទៅតាមចិត្តរបស់អ្នក។ វាក៏មាន Controls ជាច្រើនទៀតនៅក្នុង Multiwheel  សម្រាប់ប្រើប្រាស់ផងដែរ។  កុំព្យូទ័រនេះគឺមាន Webcam និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្នុងការ login ទៅលើម៉ាស៊ីនរបស់អ្នក។ កាមេរ៉ានៅលើកុំព្យូទ័រ Zephyrus S17 នេះគឺមានការបញ្ចូលគ្នានៃបច្ចេកវិទ្យា 2DNR technology និង 3DNR technology ដើម្បីធានាថាកាមេរ៉ានេះច្បាស់នៅកន្លែងដែលមានពន្លឺតិច។ ប្រព័ន្ធស្កេនក្រយ៉ៅដៃនេះគឺស្ថិតនៅលើ Power Button ជាមួយនឹង Windows Hello ក្នុងការ Logins បានយ៉ាងលឿន និងសុវត្ថិភាពក្នុងការប្រើប្រាស់។

 

កុំព្យូទ័រនេះគឺប្រើប្រាស់ Thunderbolt 4 ហើយវាក៏អាចភ្ជាប់ទៅកាន់ versatile docking station ឬអេក្រង់ខាងក្រៅជាមួយនឹងកម្រិតភាពច្បាស់ 8K ។ សម្រាប់អ្នកដែលចង់ភ្ជាប់ទៅកាន់អេក្រង់មួយទៀតនោះ វាក៏មាន 1x USB Type-C port ជាមួយនឹង DisplayPort ផងដែរ។ វាក៏មាន SD card reader ដែលមានល្បឿនលឿនដល់ទៅ 312MB/s ដែលអនុញ្ញាតអោយអ្នកអាចចូលទៅកាន់រូបភាព និងវីដេអូបានលឿនថែមទៀត។ វាក៏មាន WiFi 6 networking ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនទទួលបាននូវល្បឿនលឿនក្នុងការតភ្ជាប់ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន