no-alternative title

ចង់ដឹងច្បាស់ថា នៅលើកុំព្យូទ័រស៊េរីថ្មី ROG Stix G 2021 មានចំណុចពិសេសៗអ្វីខ្លះ? តោះតាមដានជាមួយគ្នា!

ឆ្នាំនេះ កុំព្យូទ័រស៊េរីថ្មី Strix G ត្រូវបានក្រុមហ៊ុន ROG ធ្វើការឌីស្សាញឡើងជាមួយនឹងសោភ័ណ្ឌភាពយ៉ាងស្រស់ស្អាត និងមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះ គឺ Stealthy Original Black, Eclipse Gray និង Electro Punk ដែលបង្ហាញអំពីរសនិយមនៃស្ទាយ៍នៃការលេងហ្គេមរបស់អ្នក។ ក្រុមហ៊ុន ASUS ROG បានធ្វើការឌីស្សាញទៅលើម៉ូឌែលទំហំ 15 អ៊ីង ដែលមានទំហំតូចជាងមុនដល់ទៅ 7% និងទំហំអេក្រង់ 17 អ៊ីង ដែលមានទំហំតូចជាងជំនាន់មុន 5% ផងដែរ។ ពេលនេះយើងនឹងមើលអំពីលក្ខណៈពិសេសរបស់កុំព្យូទ័រស៊េរីថ្មី Strix G 2021 នេះថាពិសេសយ៉ាងណានោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការពង្រឹងទៅលើភ្លើង RGB Light

ជាមួយនឹងភ្លើង RGB ថ្មីនេះ គឺនឹងជីវិតរបស់អ្នកនឹងកាន់តែមានភាពស្រស់បំព្រង ដោយសារតែការឌីស្សាញទៅលើ Light Bar ថ្មីជាមួយនឹងភ្លើង LEDs នេះ គឺបានបង្កើតនូវភាពទាក់ទាញយ៉ាងអស្ចារ្យខ្លាំងបំផុត។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺលោកអ្នកអាចធ្វើការរៀបចំទៅលើ Aura Sync settings របស់អ្នកដើម្បីគ្រប់គ្រងទៅលើ Gaming Mood នៅលើប្រព័ន្ធអេកូឡូស៊ីទាំងមូលរបស់កុំព្យូទ័រលេងហ្គេមនេះបានថែមទៀតផង។

កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់

ជាមួយនឹងការបំពាក់នូវបន្ទះឈីប AMD Ryzen™ 9 5900HX CPU ចុងក្រោយ ហើយនិងក្រាហ្វិកកាត GeForce RTX™ 3070 GPU នៅពេលនេះ  លោកអ្នក នឹងទទួលបាននូវល្បឿនលឿនក្នុងការប្រើប្រាស់ទៅលើល្បឿន Overclock របស់ម៉ាស៊ីននេះ។ បន្ទះឈីប Ryzen 5000 Series mobile processors ថ្មីនេះ គឺត្រូវបានក្រុមហ៊ុនប្រើប្រាស់នូវបច្ចេកវិទ្យា cutting-edge 7nm fabrication ថែមទៀតផង។ ឈីបនេះ គឺត្រូវបានឌីស្សាញឡើងជាមួយនឹងការពង្រឹងទៅលើបទពិសោធន៍នៃការលេងហ្គេមយ៉ាងអស្ចារ្យបំផុតនៅលើម៉ាស៊ីនកុំព្យូទ័រនេះ ហើយវាក៏អាចប្រើប្រាស់នូវអង្គគណនា 8 cores និង 16 threads ដើម្បីដោះស្រាយទៅលើការងារធំៗបានយ៉ាងរលូន។ ដូច្នេះសម្រាប់សមត្ថភាពម៉ាស៊ីននេះ គឺលោអ្នកអាចធ្វើការស្រ្ទីមទៅលើ Channels ដែលអ្នកពេញចិត្ត ការលេងហ្គេមដែលមានក្រាហ្វិកធំៗ និងការងារធំបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

អេក្រង់ភ្លឺច្បាស់ក្នុងការប្រើប្រាស់

ជាមួយនឹងការប្រើប្រាស់នូវអេក្រង់ដែលមានកម្រិត refresh rate ខ្ពស់របស់សមជិក G 2021 នេះ គឺអនុញ្ញាតអោយអ្នកអាចធ្វើការកំណត់នៅក្នុងការលេងហ្គេមរបស់អ្នកបានយ៉ាងងាយស្រួល។ អេក្រង់កុំព្យូទ័រនេះ គឺមានអេក្រង់កម្រិត 300Hz/3ms ដែលមានល្បឿនលឿនក្នុងការប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ ប្រសិនបើលោកអ្នកប្រើប្រាស់នូវកម្រិត FHD  វិញ គឺវានឹងធ្វើអោយរូបភាពច្បាស់ស្រស់ស្អាតបំផុត។ អេក្រង់របស់កុំព្យូទ័រនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវមុខងារ Adaptive-Sync ដែលធ្វើអោយល្បឿនក្រាហ្វិកគឺរលូនមែនទែនក្នុងការប្រើប្រាស់។

 

ក្តារចុច Keyboard ដ៏អស្ចារ្យ

ការប្រើប្រាស់នូវ gaming hotkeys នៅផ្នែកខាងលើនៃក្តារចុច Keyboard នៃម៉ាស៊ីននេះ គឺអាចអោយអ្នកប្រើប្រាស់ ចូលដំនើរបានយ៉ាងលឿនទៅលើ Volume និង Mic Mute Controls រួមនឹងការប្រតិបត្តិទៅលើ Modes និង Armoury Crate បានថែមទៀតផង។ លោកអ្នកអាចចូលប្រើប្រាស់បានលឿនទៅតាមចិត្តរបស់អ្នក។ អ្វីដែលអស្ចារ្យនោះ គឺវាមានប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ ROG Overstroke technology ដែលផ្តល់នូវបទពិសោធន៍ក្នុងការប្រើប្រាស់បានលឿនជាងមុនទៅលើការវាយតួរអក្សរនៅក្នុងការលេងហ្គេម និងការធ្វើការងារថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ Strix G keyboard នេះ គឺជាប្រភេទ per-key RGB ដែលពិតជាផ្តល់នូវផាសុខភាពបំផុតក្នុងការប្រើប្រាស់។

TouchPad ធំជាងមុន ងាយស្រួលក្នុងការប្រើប្រាស់

ជាមួយនឹងការប្រើប្រាស់នូវ Trackpad ធំជាងមុនដល់ទៅ 85% នោះ សម្រាប់កុំព្យូទ័រ Strix G ថ្មីនេះ គឺមានការពង្រឹងទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់ និងផាសុខភាពបំផុត។ បន្ថែមពីនេនះ វាមាន Touchpad ដែលធំងាយស្រួលក្នុងការប្រើប្រាស់ម្រាមដៃរបស់អ្នក និងផ្តល់នូវអារម្មណ៍អស្ចារ្យបំផុតក្នុងការប្រើប្រាស់។

សំឡេង Audio ពិរោះក្នុងការប្រើប្រាស់

ជាមួយនឹងការប្រើប្រាស់នូវ Twin Smart Amp speakers ម៉ាស៊ីនជំនាន់ថ្មីនេះ ក៏នឹងមានផ្តល់នូវសំឡេងពិរោះរណ្តំចិត្តផងដែរ។ លោកអ្នកអាចប្រើប្រាស់ជាមួយនឹងកាសស្តាប់របស់អ្នកដើម្បីទទួលនូវបទពិសោធន៍ virtual 5.1.2-channel surround sound របស់ Dolby Atmos។ បន្ថែមពីនេះ លោកអ្នកក៏អាចធ្វើការផ្លាស់ប្តូរទៅលើ 6 preset modes នៅក្នុង Settings បានយ៉ាងងាយស្រួលថែមទៀត។ ជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ Two-Way AI Noise Cancelation technology ដំណើរការនៅលើ CPU ដែលអ្នកអាចទទួលបាននូវកម្រិត FPS ខ្ពស់ថែមទៀត។

 

ភាពងាយស្រួលក្នុងការធ្វើដំណើរ

កុំព្យូទ័រស៊េរីថ្មីនេះ គឺមានប្រើប្រាស់នូវកម្លាំងថ្ម 90Wh ដែលអ្នកអាចប្រើប្រាស់ជាមួយនឹងឆ្នាំងសាក Type-C chargingបានយ៉ាងងាយស្រួល។ សកម្មភាពរាល់ថ្ងៃរបស់អ្នកដូចជា web browsing និងការស្រ្ទីមវីដេអូនោះ អ្នកអាចប្រើប្រាស់នូវ USB-C adapter ដែលមានកម្រិត 100W បានថែមទៀតផង។ ដូចនេះ រាល់ការធ្វើដំណើររបស់អ្នកជាមួយនឹងកុំព្យូទ័រនេះពិតជាងាយស្រួលបំផុត។ នៅក្នុងនោះ ក៏នូវមានមុខងារមួយនៅលើមុខងារជាច្រើនទៀតសម្រាប់កុំព្យូទ័រម៉ូឌែលឆ្នាំ 2021 នេះគឺមានបច្ចេកវិទ្យា Fast Charge Technology ដែលអ្នកអាចសាកថ្មពី 0% ទៅ 50% នៅក្នុងពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។

ប្រព័ន្ធត្រជាក់ដ៏ឆ្លាតវៃ

សម្រាប់ដំណោះស្រាយនៃប្រព័ន្ធត្រជាក់ ROG Intelligent cooling នេះគឺផ្តល់នូវលំហូរខ្យល់ចេញចូលបានយ៉ាងល្អដែលធ្វើអោយម៉ាស៊ីននេះឈានដល់កម្រិតខ្ពស់បំផុតក្នុងការប្រើប្រាស់។ ប្រព័ន្ធត្រជាក់ ROG Intelligent cooling នេះគឺមិនត្រឹមតែផ្តល់នូវប្រសិទ្ធិភាពដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែវាក៏មានការពង្រឹងទៅលើលំហូរខ្យល់នៅលើ Hardware ថែមទៀតផង។ អ្វីដែលពិសេស វាក៏មានការ upgrade ទៅលើ Arc Flow fans ដែលបង្កើននូវលំហូរខ្យល់ល្អជាងមុន 5% និងកាត់បន្ថយសំឡេងរំខានដល់ទៅ 3dB ថែមទៀត។ កុំព្យូទ័រ Strix G នេះមានតម្លៃចាប់ពី 1599$ ឡើងទៅជាមួយនឹងលក្ខណៈសម្បត្តិដូចជារ៉េមទំហំ 16GB ថាសផ្ទុកទិន្នន័យ 1TB ក្រាហ្វិកកាត RTX 3060 និងការបន្ថែមជូននូវ Mouse និងកាបូបថែមទៀត។ សូមទំនាក់ទំនងដើម្បីទិញទៅកាន់សាខារបស់យើងខាងក្រោមនេះ៖

- ភ្នំពេញ: https://bit.ly/2Ys1vtS 

- សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់តំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន