no-alternative title

Huawei MatePad Pro 12.6 អ៊ីងនិង MatePad Pro 10.8 អ៊ីងរួមជាមួយនិង MatePad 11 បានបង្ហាញវត្តមានជាផ្លូវការណ៍ហើយ

អ្វីៗគឺដូចការសន្យាមែន… ដោយនៅរាត្រីថ្ងៃទី 02 ម្សិលមិញនេះ ក្រុមហ៊ុន Huawei បានប្រារព្ធពិធីដាក់សម្ភោធចេញផ្លូវការណ៍នូវសមត្ថិផលថ្មីៗជាច្រើនរបស់ខ្លួនដែលដំណើរការដោយប្រតិបត្តិការ (Operating System) ផ្ទាល់ខ្លួនឈ្មោះថា HarmonyOS2.0 ចេញពីប្រអប់ស្រាប់តែម្តង។ ផលិតផលថ្មីៗទាំងនោះមានដូចជា ទូរស័ព្ទ ថេបប្លែត និងនាឡិកាដៃឆ្លាតវៃ ជាដើម។ ហើយខាងក្រោមនេះ គេហទំព័រទស្សនាវដ្តី ពិភពអេឡិចត្រូនិក សូមបង្ហាញជូនប្រិយមិត្ត នៅឧបករណ៍ថេបប្លែត Huawei ជំនាន់ថ្មីចំនួន 3 ស៊េរីដែលប្រតិបត្តិការដោយ HarmonyOS2.0។

Huawei MatePad Pro 12.6-inch

no-alternative title

ថេបប្លែតកំពូលជំនាន់ថ្មីមួយនេះ បំពាក់នូវបន្ទះអេក្រង់ OLED Display កម្រិត 120Hz ទំហំ 12.6 អ៊ីញដែលមានគែមជុំវិញអេក្រង់តូចស្តើង និងទ្រទ្រង់កម្រិតបង្ហាញ 2560x1600px។ ជាមួយអេក្រង់ដ៏ធំរបស់ MatePad 12.6-inch នេះ គឺផ្តល់អោយការប្រើប្រាស់បែប Multi-Tasking បានច្រើនដូចលើអេក្រង់របស់ឡេបថបចឹងដែរ។

ហើយនៅលើគែមផ្នែកចំហៀងនៃគែមអេក្រង់ខាងស្តាំដៃមានបង្កប់នូវកាមេរ៉ាមួយគ្រាប់សម្រាប់ថតរូប និងវីដេអូសែលហ្វី ឬវីដេអូខលដូចទៅនឹងកុំព្យូទ័រយួរដៃផងដែរ ដែលមានទំហំ 8MP (f/2.0)។ អេក្រង់របស់ MatePad Pro 12.6-inch ប្រើប្រាស់នូវបច្ចេកវិទ្យាចាក់ពណ៌ DCI-P3 Color gamut និង HDR10។ MatePad 12.6-inch មានកម្រាស់ស្តើងត្រឹមតែ 6.7mm និងទំងន់ 609ក្រាម។

កំពូលថេបប្លែតជំនាន់ថ្មីនេះមានប្រព័ន្ធកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដែលតំរៀបនៅលើផ្ទៃលែនបែបស្មាតហ្វូន Flagship និងមានអំពូល LED Flash មួយគ្រាប់។ កាមេរ៉ាទាំង 3 គ្រាប់នេះ គឺប្រើសែនស័រគោលទំហំ 13MP (f/1.8) ជាមួយសែនស័រ Ultra-wide ទំហំ 8MP រួមនិងសែនស័រ ToF 3D។ សម្រាប់កំលាំងម៉ាស៊ីនវិញ Huawei Tablet ជំនាន់ថ្មីនេះ បានបំពាក់នូវកំពូលឈីប 5G Kirin 9000E 5nm ភ្ជាប់ដោយរ៉េមទំហំ 8GB ជាមួយម៉េមូរីទំហំ 128GB ដល់ 256GB ជាប្រភេទ UFS3.1។ 

Huawei MatePad 12.6-inch មានថ្មទំហំធំដល់ 10,050mAh ដែល Huawei អះអាងថាសាកពេញម្តងកាន់ប្រើលេងកម្សាន្តបានដល់ 14 ម៉ោង។ បន្ថែមពីនេះ Tablet កំពូលជំនាន់ថ្មីនេះទ្រទ្រង់នូវបច្ចេកវិទ្យាសាកភ្លើងកំលាំង 40W Wired Charge តាមរយះរន្ធចម្លង USB-C និង 27W Wireless Charge រួមនឹងមុខងារ reverse wireless charge កំលាំង 10W។ MatePad Pro 12.6-inch មានដំឡើងនូវប្រព័ន្ធ Speaker Harman/Kardon ចំនួន 4 គ្រាប់ អាចប្រើស៊ីមកាតបាន ទ្រទ្រង់ការចុចបញ្ជាជាមួយប៊ិក M-Pencil និងអាចភ្ជាប់ប្រើជាមួយក្តារចុច Smart Magnetic keyboard សម្រាប់វាយអត្ថបទផងដែរ។ Tablet កំពូលជំនាន់ថ្មីនេះមានជម្រើសបីពណ៌គឺពណ៌ប្រផេះ បៃតង និងទឹកប្រាក់។

Huawei MatePad Pro 10.8-inch

ចំនែកម៉ូដែលនេះវិញ Huawei បានទម្លាក់ទំហំអេក្រង់មកនូវត្រឹម 10.8 អ៊ីញ ដែលជាបន្ទះអេក្រង់ IPS LCD កម្រិត 120GHz មានលែនទំលុះអេក្រង់នៅជិតកែងខាងស្តាំមួយគ្រាប់ និងគាំទ្រការបង្ហាញចេញ ទំហំ 2560 x 1600px។ MatePad Pro 10.8-inch ប្រើនូវបន្ទះឈីប Snapdragon 870 5G ជាមួយអង្គក្រាហ្វិក Adreno 650 មានជម្រើសរ៉េមទំហំ 8GB ជាមួយម៉េមូរីទំហំ 128GB ដល់ 256GB ប្រភេទ UFS3.1។ សម្រាប់ថ្មវិញគឺមានទំហំ 7,250mAh ទ្រទ្រង់បច្ចេកវិទ្យាសាកភ្លើងតាមខ្សែ USB-C កំលាំង 40W, Wireless Charge កំលាំង 27W និង reverse wireless charge កំលាំង 5W។

ទៅលើប្រព័ន្ធកាមេរ៉ាថតរូបវិញ MatePad Pro 10.8-inch មានចំនួន 2 គ្រាប់ គឺមួយគ្រាប់ជាលែនសែលហ្វីទំលុះអេក្រង់ទំហំ 8MP(f/2.0) និងមួយគ្រាប់ទៀតជាកាមេរ៉ាក្រោយមានទំហំ 13MP (f/1.8) មានភ្លើង LED Flash ជំនួយពន្លឺមួយគ្រាប់។ សម្រាប់ប្រព័ន្ធ Speaker បំពងសំឡេងវិញ គឺមានចំនួន 4 គ្រាប់ដែលជា Speaker របស់ Harman/Kardon ដូចគ្នានឹង MatePad Pro 12.6-inch ដែរ។ ហើយសម្រាប់ពណ៌ក៏មានបីជម្រើសដូចគ្នាផងដែរគឺ ប្រផេះ បៃតង និងទឹកប្រាក់។ MatePad Pro 10.8-inch មានកម្រាស់ស្តើងល្មមត្រឹម 7.2mm និងទំងន់ 460 ក្រាម។

Huawei MatePad 11

សម្រាប់ម៉ូដែល MatePad មិន Pro នេះវិញ បំពាក់នូវបន្ទះអេក្រង់ LCD កម្រិត 120Hz ទំហំ 10.95 អ៊ីញទ្រទ្រង់កម្រិតបង្ហាញ 2,560 x 1,600px។ ម៉ូដែលនេះក៏មានដំឡើងនូវប្រព័ន្ធ Speaker Harman/Kardon ជុំវិញចំនួន 4 គ្រាប់ ដូចម៉ូដែល Pro ទាំងពីរខាងលើដែរ។ សម្រាប់កំលាំងម៉ាស៊ីនវិញ Huawei MatePad 11 បំពាក់នូវកំពូលឈីប Snapdragon ជំនាន់ចាស់ស៊េរី 865 ភ្ជាប់ដោយរ៉េមទំហំ 6GB និងមានម៉េមូរីទំហំ 128GB។ រីឯកាមេរ៉ាវិញ គឺមានចំនួន 2 គ្រាប់ និងមានប្រើសែនស័រទំហំប៉ុនគ្នានឹងម៉ូដែល MatePad Pro 10.8-inch ដែរ គ្រាន់តែកាមេរ៉ាសែលហ្វីរបស់ MatePad 11 គឺស្ថិតនៅលើគែមអេក្រង់ដូចម៉ូដែល MatePad Pro 12.6-inch មិនមែនជាលែនទំលុះអេក្រង់។ MatePad 11 បំពាក់នូវថ្មទំហំ 7,250mAh ទ្រទ្រង់បច្ចេកវិទ្យាសាកល្បឿនលឿនកំលាំង 22.5W និងមានមុខងារ reverse charge 5W។ MatePad 11 មានជម្រើសតែមួយពណ៌ប៉ុណ្ណោះគឺជាពណ៌ប្រផេះ ហើយវាក៏អាចប្រើជាមួយនឹងប៊ិក M-Pencil និងមានភ្ជាប់មកនូវក្តារចុចផងដែរ។ 

Huawei MatePad ជំនាន់ថ្មីទាំងបីម៉ូដែលខាងលើនេះ នឹងត្រូវនាំយកទៅប្រកាសចេញលក់នៅទីផ្សារប៉ែកអឺរ៉ុបក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែសម្រាប់តម្លៃពិតប្រាកដរបស់ពួកវា Huawei មិនទាន់បានបង្ហើបអោយដឹងនៅឡើយទេ តែគេសន្និដ្ឋានថា ម៉ូដែល MatePad Pro 10.8-inch អាចនឹងមានតម្លៃខ្ទង់ប្រហែល €799 និង MatePad 11 អាចនឹងមានតម្លៃខ្ទង់ប្រហែល €399៕

 

 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

ដោយ ប៉េងលីន
កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

កំពូលស្មាតហ្វូន OPPO Find X3 Pro បានលាតត្រដាងភាពអស្ចារ្យរបស់ខ្លួននៅក្នុងកម្មវិធីតេស្តដំបូងដល់អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

ដោយ ប៉េងលីន
ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!

ដោយ ប៉េងលីន
ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ក្រុមហ៊ុន ASUS បានបង្ហាញចេញនូវកុំព្យូទ័រជំនាន់ថ្មី ZenBook S ម៉ូដែល UX393 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

Honor 50 Series រួមជាមួយ Honor X20SE, Honor PLAY 20 ហើយនិងផលិតផលជាច្រើនទៀត នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែមិថុនាខាងមុខនេះហើយ

ដោយ ប៉េងលីន