no-alternative title

នៅថ្ងៃទី 8 ខែមិថុនាខាងមុខនេះ realme នឹងនាំយកស្មាតហ្វូនដែលមានការបញ្ជាក់គុណភាពពីស្ថាប័នអាឡឺម៉ង់ និងនាឡិកាឆ្លាតវៃជំនាន់ថ្មីមកាន់កម្ពុជា

យើងទាំងអស់គ្នាបានដឹងហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក ទើបតែបញ្ចេញស្មាតហ្វូន realme 8 សេរ៊ី ហើយឥឡូវគេត្រៀមនឹងប្រកាសចេញនូវស្មាតហ្វូនសេរីថ្មីទៀតហើយ គឺ realme C25s ដែលជាស្មាតហ្វូនស្ថិតក្នុងកំរិតមធ្យមតែមានវិញ្ញាបនប័ត្របញ្ជាក់គុណភាពស្តង់ដាកំរិតខ្ពស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការស្រាវជ្រាវទៅលើយុវវ័យ realme និង TÜV Rheinland បានរួមគ្នាបង្កើតវិញ្ញាបនប័ត្របញ្ជាក់គុណភាពនៃទូរស័ព្ទឆ្លាត ដែលអាចជឿទុកចិត្តលើ បាន ដោយផ្អែកលើបទពិសោធន៍វដ្តជីវិតរយៈពេលប្រើប្រាស់ 3 ឆ្នាំដំបូងនៃស្មាតហ្វូន។ realme C25s គឺជាស្មាតហ្វូន C ស៊េរី ដំបូងបង្អស់ដែលទទួលបានវិញ្ញាបនប័ត្រនេះ។ realme C25s ដែលនឹងប្រកាសចេញផ្លូវការនៅថ្ងៃទី 8 ខែមិថុនា នេះ ក៏មានលក្ខណៈសម្បត្តិល្អជាងមុនច្រើនជាពិសេសគឺផ្នែកគុណភាព និង បន្ទះឈីប Gaming Helio G85 មិនតែប៉ុននោះវានៅតែបំពាក់អេក្រង់ធំ 6.5 អ៊ីញ ថាមពលថ្មធំ 6000mAh ព្រមទាំងមានកាមេរ៉ាAI 3គ្រាប់ 48MP ។ 

realme កំណត់ស្តង់ដារគុណភាពខ្ពស់ជាងមុនជាមួយ TÜV Rheinland

បន្ទាប់ពីការស្រាវជ្រាវ និងការធ្វើតេស្តអស់រយៈពេលជាង 8 ខែមក TÜV Rheinland និង realme បានរួមគ្នាបង្កើតវិញ្ញាបនប័ត្រ TÜV Rheinland គុណភាពខ្ពស់នៃស្មាតហ្វូនដែលទុកចិត្តបាន និងដើរតួយ៉ាងសំខាន់ជាអ្នកនាំមុខគេក្នុងស្តង់ដារឧស្សាហកម្ម សម្រាប់ទីផ្សារសំខាន់ៗនៅទូទាំងពិភពលោក។ ដំណើរការនៃវិញ្ញាបនប័ត្រ TÜV Rheinland គុណភាពខ្ពស់នៃស្មាតហ្វូន គ្របដណ្តប់លើការធ្វើតេស្តធំៗ ចំនួន 23 រួមមានការតេស្តចំនួន 10 ទៅលើសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃ ដូចជាការទម្លាក់ ការឆ្កូតជាដើម  និងការធ្វើតេស្តិ៍បរិបទខ្លាំងបំផុតចំនួន 7 រួមមានសីតុណ្ហភាពខ្លាំង សំណើមខ្លាំង ការឡើងចុះកំលាំងវ៉ុល ប៊ូតុងធន់ ថាមពលអគ្គិសនីថេរ សម្ពាធខ្យល់ និងការធ្វើតេស្តិ៍6 យ៉ាងទៀតអំពីគុណភាពដែលអាចជឿជាក់បាន។

នាឡិកាឆ្លាតវៃជំនាន់ថ្មី realme Watch 2 Pro

realme watch 2 Pro បំពាក់អេក្រង់ថ្មីទំហំធំជាងមុន 1.75 អ៊ីញ (4.4 cm) ដែលធំជាងនាឡិកាជំនាន់មុនរហូតដល់ 56% ព្រមទាំងមានកម្រិតពន្លឺដល់ទៅ 600 nits ដែលវាផ្តល់ភាពងាយស្រួលក្នុងការមើលក្រោមពន្លឺថ្ងៃ។ មិនតែប៉ុននោះវាក៏មានស្ទីលមុខនាឡិការហូតដល់ទៅជាង 100 ។ realme Watch 2 Pro មានមុខងារសំខាន់ៗជាច្រើនសម្រាប់ហាត់កីឡា ប្រព័ន្ធចាប់ទីតាំងកាន់តែច្បាស់ Dual GPS សិនស័រត្រួតពិនិត្យអុកស៊ីសែនក្នុងឈាម និងវាស់ចង្វាក់បេះដូង ហើយទាំងអស់ នេះត្រូវមាននៅលើ realme Watch 2 Pro-Real Sports Engine។ ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្ត AIoT  realme Watch 2 Pro គឺជាឧបករណ៍ដ៏សំខាន់មួយនៃប្រព័ន្ធ AIoT ។ realme មានគោលដៅ ដើម្បីក្លាយជាយីហោ AIoT ដែលរីកលូតលាស់លឿនបំផុតនៅលើពិភពលោកតាមរយៈការអភិវឌ្ឍផលិតផល AIoT ដែលឆ្លាតវៃ និងដំណើរខ្លាំង ជាមួយបច្ចេកវិទ្យាខ្ពស់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន