no-alternative title

គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង 16 ទទួលបាន Tablet ថ្មី និងទិន្នន័យអ៊ីនធឺណែតប្រើប្រាស់ដោយឥតគិតថ្លៃ

នៅថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2021  គ្រូឧទ្ទេស និងគណៈគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង 16 និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន 380 នាក់ ទទួលបាន Tablet ថ្មីជាមួយនឹងស៊ីមកាត និងទិន្នន័យអ៊ីនធឺណែតប្រើបាស់ដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងក្រុមហ៊ុនសែលកាត។ សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង 16 ជាសាលាគោលដៅរបស់គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា(ហៅកាត់ថា STEPCam) ដែលទទួលជំនួយហិរញ្ញវត្ថុពីមូលនិធិភាពជា ដៃគូ សកលសម្រាប់ការអប់រំ (ហៅកាត់ថា GPE)។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងក្របខណ្ឌគម្រោង STEPCam ក្រសួងអប់រំ យុវជន និងកីឡាកំពុងពង្រឹងគុណភាពវិស័យអប់រំទាំងមូល តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងដំឡើង គុណវុឌ្ឍិគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង 16 រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រះសីហនុ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប   ស្ទឹងត្រែង ស្វាយរៀង និងតាកែវ។  គម្រោង STEPCam ធ្វើការសហការជាមួយវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនៃក្រសួងអប់រំយុវជន និងកីឡាក្នុងការដំឡើងគុណវុឌ្ឍិគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តដល់កម្រិតបរិញ្ញាបត្រអប់រំ។ 

គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន 68 នាក់ បានបញ្ចប់ការសិក្សាឆ្នាំទី 1  ប្រកប ដោយភាពជោគជ័យ។ ស្របពេលនេះដែរ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយគម្រោង STEPCam កំពុងធ្វើការអភិវឌ្ឍកម្មវិធីវិក្រឹតការបែបចម្រុះ (រៀននៅនឹងកន្លែង និងតាមអនឡាញ) ដោយផ្អែកលើ របាយការណ៍ការវាយតម្លៃស្តីពីតម្រូវការបណ្តុះបណ្តាល ដែលបានធ្វើឡើងកាលពីឆ្នាំមុន។ ការរាតត្បាតនៃជំងឺកូវីដ- 19 នៅកម្ពុជាបានបង្កការរាំងស្ទះដល់ការអនុវត្តសកម្មភាពគម្រោង និងឈានដល់ការបិទសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។ ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូឧទ្ទេសអាចបន្តការងារបង្រៀន និងត្រៀមរៀបចំពួកគាត់ក្នុងការចាប់ផ្តើមវគ្គបណ្តុះបណ្តាលបែបចម្រុះបាន ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូផ្តល់ tablet ចំនួន 380 គ្រឿង និងសហការជាមួយក្រុមហ៊ុន សែលកាតក្នុងការដំឡើងស៊ីមកាតដែលមានទិន្នន័យអ៊ីនធឺណែតប្រើប្រាស់ដោយឥតគិតថ្លៃជូនទៅដល់គណៈគ្រប់គ្រង និងគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុគ្គលិកអប់រំនៅក្រសួងអប់រំ យុវជន និងកីឡា។

ការផ្តល់ជូននូវ Tablet ទាំងនេះជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឱ្យរីកចម្រើនការអប់រំបែបឌីជីថលនៅកម្ពុជា។ ជាមួយនឹងជំនួយឧបត្ថម្ភពីក្រុមហ៊ុនសែលកាតក្នុងកាលៈទេសៈដ៏សមស្របមួយនេះ គណៈគ្រប់គ្រង គ្រូឧទ្ទេស និងបុគ្គលិកក្រសួងអប់រំ យុវជន និងកីឡានឹងទទួលបាននូវចំណេះដឹងបន្ថែមក្នុងការប្រើប្រាស់ Tablet និងការគ្រប់គ្រងការងារបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញឈានទៅបង្កើនអក្ខរកម្មឌីជីថលរបស់ពួកគាត់។

គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (Strengthening Teacher Education Programmes in Cambodia ហៅកាត់ថា STEPCam) បានចាប់ផ្តើមនៅក្នុងឆ្នាំ 2018 ដោយមានការគាំទ្រហិរញ្ញវត្ថុពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (Global Partnership for Education ហៅកាត់ថា GPE) និងកម្មវិធីអភិវឌ្ឍសមត្ថភាពសម្រាប់វិស័យអប់រំ (The Capacity Development for Education Programme ហៅកាត់ថា CapED) របស់អង្គការយូណេស្កូក្នុងគោលបំណងពង្រឹងគុណភាពអប់រំ និងការលើកកម្ពស់សមត្ថភាព និងដំឡើងគុណវុឌ្ឍិគ្រូបង្រៀននៅកម្ពុជា។ សកម្មភាពគម្រោងមាន៖ (1) អភិវឌ្ឍ និងអនុវត្តសាកល្បងប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន នាយកសាលា និងអ្នកឯកទេសអប់រំ (2) បណ្តុះបណ្តាលគ្រូបង្រៀន និងគ្រូឧទ្ទេសកម្រិតបឋមសិក្សាស្តីពីវិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូងព្រមទាំងផ្តល់ការប្រឹក្សាគរុកោសល្យកម្រិតសាលារៀន (3) ដំឡើងគុណវុឌ្ឍិ និងសមត្ថភាពគ្រូឧទ្ទេសសាលាគរុកោសល្យ និងវិក្រឹតការខេត្ត (4) កែលម្អបរិស្ថានរៀនសូត្រ និងបង្រៀនតាមរយៈការជួសជុលសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន 11។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោកស្រី អាង សូផា មន្រ្តីគម្រោង STEPCam៖ [email protected] ឬតាមរយៈលេខទូរស័ព្ទលេខ 012 982 117និង លោក ង៉ោ ប៉េងឡុង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ ក្រសួងអប់រំ យុវជន និងកីឡា [email protected] ឬ តាមរយៈលេខទូរស័ព្ទលេខ 077 982 983។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន