no-alternative title

realme នាំមកនូវនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro ដែលមានការរចនាម៉ូដជាពិសេសដោយសិល្បករកូរ៉េ និងស្មាតហ្វូន realme C25s ដែលប្រើបន្ទះឈីប Helio G85

កាលពីថ្ងៃទី 8 ខែមិថុនា realme បានប្រកាសនូវស្មាតហ្វូនសេរ៊ីថ្មី realme C25s និង Watch 2 Pro ដែលយើងឃើញថាពិតជាអស្ចារ្យមែនទែនដែល realme បានបញ្ចេញស្មាតហ្វូនសេរីថ្មី ដែលមានវិញ្ញាបនប័ត្របញ្ជាក់គុណភាពស្តង់ដាកំរិតខ្ពស់ ហើយវាពិតជាសាកសមជាមួយដៃគូដ៏ល្អរបស់វាគឺ realme watch 2 Pro អ្វីដែលពិសេសនោះគឺ realme C25s វាមានតម្លៃត្រឹមតែ 189 ដុល្លារ ចំណែក realme watch 2 pro មានតម្លៃត្រឹមតែ 79 ដុល្លារ ប៉ុណ្ណោះ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

realme Watch 2 Pro ក៏រួមបញ្ចូលផងដែរនូវផ្ទៃមុខនាឡិកាដ៏សំបូរបែបជាង 100ផ្ទៃមុខនាឡិកា សុទ្ធតែទាន់សម័យ វាអាចបំពេញចិត្តអ្នកបានទាំងអស់។ ទោះបីជាអ្នកផ្លាស់ប្តូរផ្ទៃមុខនាឡិកាចំនួនពីរដងក្នុងមួយសប្តាហ៍ក៏ដោយ ក៏អ្នកមិនអាចប្តូរវាអស់ដែលក្នុងរយៈពេលមួយឆ្នាំ។ ក្រៅពីនេះ realme បានសហការជាមួយ លោក Grafflex ដែលជាអ្នករចនារូបតុក្តាតាសញ្ចាតិកូរ៉េដ៏ល្បីល្បាញម្នាក់ ដើម្បីបង្កើតផ្ទៃមុខនាឡិកាដែលមានរចនាបថ ម៉ូដតាមតំរូវការ នឹងស្ទីលថ្មីទាន់សម័យ។

នាឡិកាឆ្លាតវៃ realme Watch 2 Pro បំពាក់ដោយអេក្រង់ទំហំធំ1.75អ៊ីញ( 4.4 cm) បន្ថែមពីលើទំហំរបស់វាអេក្រង់បង្ហាញក៏មានអត្រា refresh rate ខ្ពស់ 30fps ហើយកម្រិតពន្លឺខ្ពស់បំផុតដល់ 600 nits ដែលធានាថាអេក្រង់នឹងនៅតែអាចមើលឃើញយ៉ាងច្បាស់ ទោះបីមើលក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់។ realme Watch 2 Pro អាចវាស់អុកស៊ីសែនក្នុងឈាម និងចង្វាក់បេះដូង កម្មវិធីហាត់កីឡាដល់ទៅចំនួន 90  និងមានបំពាក់ Dual GPS មិនថាអ្នកចាប់អារម្មណ៍ប្រភេទកីឡាអ្វីក៏ដោយ realme Watch 2 Pro សុទ្ធតែសាកសមសំរាប់អ្នក។ realme Watch 2 Pro បំពាក់ដោយថាមពលថ្ម 390mAh អាចប្រើប្រាស់បានរហូតដល់ 14 ថ្ងៃ។ នាឡិកាវៃឆ្លាត realme Watch 2 Pro នេះ រួមបញ្ចូលទាំងមុខងារជូនដំណឹងដ៏ឆ្លាតវៃ។ ជាមួយនឹងភាពធន់នឹងទឹក IP68 អ្នកមិនចាំបាច់ដោះនាឡិកាដើម្បីលាងដៃនោះទេ ហើយអ្នកក៏មិនចាំបាច់ព្រួយបារម្ភអំពីការបែកញើសដៃពេលហាត់ប្រាណដែរ។

realme C25s សមត្ថភាពខ្លាំងជាមួយបន្ទះឈីប gaming Helio G85 និងកាមេរ៉ា AI 3គ្រាប់ ទំហំ48MP

realm C25s បំពាក់ដោយបន្ទះឈីប gaming Helio G85 ដែលមានអនុភាពខ្លាំងនាំមកនូវបទពិសោធន៍លេងហ្គេមរលូន សម្រាប់អ្នកចូលចិត្តលេងហ្គេម។ វាដំណើរការដោយ octa-coreទំហំ12nm ដែលមានល្បឿនរហូតដល់2.0GHz ។ ជាមួយកាមេរ៉ា ទំហំ48MP អ្នកអាចថតរូបបានយ៉ាងច្បាស់ជាមួយនឹងការពង្រីកលម្អិតដែលផ្តល់ពណ៌ស្រស់ស្អាតជាមួយគុណភាពបង្ហាញរហូតដល់ 6000x8000 សំរាប់មុខងារ Super Nightscape នៅលើ C25s ធ្វើឱ្យការថតរូបពេលយប់កាន់តែភ្លឺថ្លា និងឲ្យពណ៌បានរស់រវើក។ ចំណែកកាមេរ៉ាមុខវិញជាកាមេរ៉ា AI Beautyទំហំ8MP ជាមួយនឹងមុខងារ HDR, និង Portrait Mode អាចឲ្យអ្នកថតរូប Selfie បានល្អឥតខ្ចោះ។ បើប្រៀបធៀបទៅនឹងទូរស័ព្ទដទៃទៀតដែលស្ថិតនៅជួរតំលៃដូចគ្នា C25s គេឲ្យចំណាត់ថ្នាក់ខ្ពស់ជាង។

ថាមពលថ្មធំ6000mAh សាកថ្មលឿន18W និងអេក្រង់ដំណក់ទឹក 6.5អ៊ីញ HD+

realme C25s អាចហ្គេម MLBB បាន 9.78 ម៉ោង អ្នកអាចមើល youtube បានរយៈពេល 25 ម៉ោងឬស្តាប់ ចំរៀងបានរយៈពេល 115 ម៉ោង ការកំសាន្តរបស់អ្នកលែងព្រួយបារម្ហជាមួយការឆាប់អស់ថ្ម ។ realme C25s មានជម្រើស 2 ពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ខៀវ( Watery Blue) នឹងពណ៌ប្រផេះ (Watery Grey) វាបំពាក់ដោយអេក្រង់ដំណក់ទឹកធំ 6.5អ៊ីញ HD+។ realme C25s មានទំហំផ្ទុក 4GB+128GB ហើយអាចដាក់ស៊ីមពីរ និងដាក់បន្ថែមអង្គផ្ទុកទន្និន័យបានដល់256GB ហើយការដោះសោរដោយស្កេនក្រយៅដៃ និងការសម្គាល់ផ្ទៃមុខបានលឿនបំផុតជាការការពារភាពឯកជនរបស់អ្នកបានយ៉ាងងាយស្រួល។ សរុបមកយើងឃើញថាស្មាតហ្វូន realme C25s ល្អឥតខ្ចោះសំរាប់អ្នកចូលចិត្តលេងហ្គេមព្រោះវាមានថាមពលថ្មធំមិនឆាប់អស់ថ្ម ចំណែក realme Watch 2 Proពិតជាមានគុណសម្បត្តិនឹងគុណតម្លៃសាកសមសំរាប់យុវវ័យដែលស្រលាញ់សុខភាពនឹងចូលចិត្តហាត់កីឡា ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន