no-alternative title

មជ្ឈមណ្ឌលសេវាកម្ម OPPO បានប្រកាសនាំមកនូវព្រឹត្តិការណ៍ OPPO Service Day កំណែថ្មី ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសបំផុត

គ្រាន់តែឃើញពាក្យឬលឺថា (ការផ្តល់ជូនពិសេស) លោកអ្នកនឹងនឹកគិតដល់ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីប្រចាំប្រទេសកម្ពុជា និងមជ្ឈមណ្ឌលសេវាកម្ម OPPO ភ្លាមម៉ង! ព្រោះមជ្ឈមណ្ឌលសេវាកម្ម OPPO គឺតែងតែមានការផ្តល់ជូនពិសេសក្រោយការលក់ជូនដល់អ្នកប្រើប្រាស់ផលិតផល OPPO ជារៀងរាល់ខែ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងខែមិថុនាចាប់ពីថ្ងៃទី10ដល់12 រយៈពេល3ថ្ងៃពេញ នឹងនាំមកនូវព្រឹត្តិការណ៍កំណែថ្មីដែលអាប់ដែតពីOPPO Service Day នោះគឺ OPPO Super Service Day ជាមួយប្រធានបទ Inspiring Plan ប្រូម៉ូសិនកាន់តែពិសេស និងងាយស្រួលចាំពីមជ្ឈមណ្ឌលសេវាកម្ម OPPO ព្រមទាំងបទពិសោធន៍ថ្មីដល់ទូរស័ព្ទរបស់អ្នកបន្ថែមទៀត

  តោះ មកដឹងពីការផ្តល់ជូនពិសេសនេះទាំងអស់គ្នា៖

1. បញ្ចុះតម្លៃ 20% លើការផ្លាស់ប្តូរគ្រឿងបន្លាស់គ្រប់ម៉ូឌែល

2. តម្លៃត្រឹមតែ 5$ សម្រាប់ការទិញដុំសាកប្រភេទធម្មតា+ខ្សែសាកធម្មតា (Micro USB)

3. បញ្ចុះតម្លៃ 50% ចំពោះលេខកូដគ្រឿងបន្លាស់ក្នុងតារាងពិសេស

រាល់ការជួសជុលដែលក្រៅពីត្រូវការផ្លាស់ប្តូរគ្រឿងបន្លាស់ OPPOតែងតែផ្តល់ជូននូវសេវាកម្មឥតគិតថ្លៃជារៀងរាល់ថ្ងៃដែលមានដូចជាសេវាដឹកជញ្ជូន25ខេត្តក្រុង តំឡើងកម្មវិធី ដោះលេខកូដអេក្រង់ សម្អាតទូរស័ព្ទ បិទស្គ្រីនការពារអេក្រង់ ស្រោមការពារទូរស័ព្ទ កំរៃពលកម្ម ពិសេសក្រោយជួសជុលរួចមានកាដូអនុស្សារីយិ៍ជូនអតិថិជនមកផ្ទាល់ថែមទៀតផង។ ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថាកំឡុងពេលបិទខ្ទប់ មជ្ឈមណ្ឌលសេវាកម្មOPPOនៅតែបន្តការជួសជុលទូរស័ព្ទរបស់អ្នកដោយគ្រាន់តែលោកអ្នកធ្វើការផ្ញើមកតាមរយៈក្រុមហ៊ុនដឹកជញ្ជូនរហ័សដែលលោកអ្នកទុកចិត្ត ហើយការចំណាយលើការដឹកជញ្ជូននេះគឺឥតគិតថ្លៃទាំងស្រុង។ មិនតែប៉ុណ្ណោះក្រោយការបិទខ្ទប់ចាប់ពីថ្ងៃទី7ឧសភាដល់ថ្ងៃទី9មិថុនា មានការផ្តល់ជូនពិសេសរហូតដល់ទៅ34ថ្ងៃជាមួយការបញ្ចុះតម្លៃ10%លើការផ្លាស់ប្តូរគ្រឿងបន្លាស់ តម្លៃត្រឹមតែ5ដុល្លារប៉ុណ្ណោះចំពោះដុំសាកនិងខ្សែសាកធម្មតា 50%ចំពោះលេខកូដក្នុងតារាងពិសេស ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់អតិថិជនក្នុងគ្រាដ៏លំបាកនេះ។ ការផ្តល់ជូននេះមានអតិថិជនចូលរួមទទួលបានរហូតដល់ជាង2000នាក់ ហើយយើងខ្ញុំទទួលបានការគាំទ្រនិងពេញចិត្តយ៉ាងខ្លាំង ព្រមទាំងបានផ្តល់ជាមតិយោបល់ដល់យើងខ្ញុំឲ្យបន្តការផ្តល់ជូននេះជូនដល់អតិថិជនដែលមិនទាន់បានទទួល។

នៅក្នុងខែមិថុនាថ្ងៃទី 15 នេះ ផងដែរ OPPO នឹងដាក់ដំណើរការសេវាកម្មជួសជុលដល់ផ្ទះអតិថិជន ដោយគ្រាន់តែលោកអ្នកអនុវត្តន៍តាមការណែនាំរបស់Call Center បន្ទាប់មកយើងខ្ញុំនឹងចេញរថយន្តទៅជួសជុលដល់ផ្ទះ ដូចនេះលោកអ្នកពុំចាំបាច់ចាកចេញពីផ្ទះ ពិសេសមិនចាំបាច់ចំណាយអ្វីបន្ថែមទាំងអស់លើសេវានេះ ព្រោះការជួសជុលទាំងអស់គឺដូចលោកអ្នកអញ្ជើញមកកាន់មជ្ឈមណ្ឌលសេវាកម្មផ្ទាល់ដែរ។មិនតែប៉ុណ្ណោះ ក្នុងខែកក្កដាឬសីហា ខាងមុខនេះ OPPOនឹងដាក់ដំណើរការសេវាកម្មថ្មីមួយទៀតគឺ [សេវាកម្មបញ្ញើមកជួសជុល] ដែលនឹងផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ផលិតផលOPPOទូទាំងប្រទេស។

លោក Victor ប្រធានផ្នែកសេវាកម្មOPPOបានឲ្យដឹងថា៖ មជ្ឈមណ្ឌលសេវាកម្ម OPPO តែងតែយកចិត្តទុកដាក់នូវអ្វីដែលអ្នកយកចិត្តទុកដាក់ ហើយយើងខ្ញុំនឹងបន្តពង្រឹងសមត្ថភាពក្នុងការផ្តល់ជូននូវសេវាកម្មល្អ ព្រមទាំងបន្តធ្វើកំណែបច្ចុប្បន្នភាពលើសេវាកម្មនិងការផ្តល់ជូនពិសេសជានិច្ច។ លោកបានបន្ថែមថា៖ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រ និងអ្នកប្រើប្រាស់ផលិតផលOPPO ហើយសង្ឈឹមថាលោកអ្នកនឹងអញ្ជើញមកទទួលយកបទពិសោធន៍នៃសេវាកម្មពីមជ្ឈមណ្ឌលសេវាកម្ម OPPOទាំងអស់គ្នា ព្រមទាំងស្នើជួយផ្តល់ជាមតិយោបល់ពីបទពិសោធន៏ដែលអ្នកបានទទួល ដើម្បីឲ្យយើងខ្ញុំកែតម្រូវនិងពង្រឹងបន្ថែមលើចំណុចខ្វះខាត ឬបំពេញបន្ថែមលើតម្រូវការរបស់អ្នកប្រើប្រាស់។

រាល់ព័ត៍មានបន្ថែម ឬលោកអ្នកមានជាមតិយោបល់ផ្សេងៗអាចទំនាក់ទំនងមកកាន់លេខឥតគិតថ្លៃ 1800206776 ឬហ្វេសប៊ុកផេក OPPO Care Cambodia។ រីឯអតិថិជនដែលមិនទាន់បានប្រើប្រាស់ផលិតផលOPPO ក៏អាចអញ្ជើញមកសាកល្បងពិសោធន៍ពីមជ្ឈមណ្ឌលសេវាកម្ម OPPO ដើម្បីដឹងពីភាពខុសគ្នាពីសេវាកម្មផ្សេង។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលសេវាកម្ម OPPO មានចំនួន 11 ទីតាំងគ្របដណ្តប់ទូទាំងប្រទេស តាមបណ្តាខេត្តកំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ ក្រចេះ កណ្តាល ក្រុងព្រះសីហនុ ឯក្រុងភ្នំពេញមានរហូតដល់ទៅ4ទីតាំង លើផ្លូវព្រះមុន្នីវង្ស លើផ្លូវវេងស្រេង ២ទីតាំងទៀតស្ថិតនៅក្នុងផ្សារទំនើប AEON1 ដែលរង់ចាំផ្តល់សេវាជូនលោកអ្នកចាប់ពីម៉ោង9ព្រឹកដល់ម៉ោង10យប់ និង ផ្សារ Exchange Square។

សំណួរដែលអតិថិជនតែងតែសួរជាញឹកញាប់ (FAQ)៖

1.តើទីតាំងមជ្ឈមណ្ឌលសេវាកម្មដែលធ្វើព្រឹត្តិការណ៍នៅក្នុងតំបន់របស់ខ្ញុំមាននៅទីណា? តើខ្ញុំអាចស្វែងរកទីតាំងដោយរបៀបណា?

លោកអ្នកអាចចូលតាមរយៈតំណភ្ជាប់នេះ៖  https://support.oppo.com/kh/service-center/  ហើយជ្រើសរើសទីតាំងដែលនៅជិតបំផុត

 

2.តើនៅក្នុងព្រឹត្តិការណ៍ OPPO Super Service Day អាចនឹងមានហានិភ័យឆ្លងកូវីដដែរឬទេ? យើងខ្ញុំតែងតែគិតពីសុវត្ថិភាពរបស់អតិថិជនជាចំបង។ យើងរៀបចំសកម្មភាពនិងកំណត់ម៉ោងធ្វើការស្របតាមតម្រូវការរបស់រាជរដ្ឋាភិបាល។ បុគ្គលិកមជ្ឈមណ្ឌលសេវាកម្មតម្រូវវអោយពាក់ម៉ាស់ការពារ ពិនិត្យមើលសីតុណ្ហភាពរាងកាយ រក្សាអនាម័យ សម្លាប់មេរោគក្នុងមជ្ឈមណ្ឌលសេវាកម្មជារៀងរាល់ថ្ងៃ និងផ្តល់ទឹកអាកុល/ជែលលាងដៃជូនអតិថិជនសម្រាប់ប្រើប្រាស់។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន