no-alternative title

ទីបំផុត… ស្មាតហ្វូន Flagship ប្រចាំឆ្នាំ OPPO Find X3 Pro បានដាក់សម្ពោធជាផ្លូវការហើយកាលពីយប់មិញនេះ !

សូមស្វាគមន៍វត្តមានការមកដល់ជាផ្លូវការនូវរបកគំហើយថ្មីនៃកំពូលស្មាតហ្វូនប្រភេទ Flagship ត្រកូលលំដាប់ Find នោះគឺ OPPO Find X3 Pro ស៊េរីថ្មីរបស់ខ្លួន ខណៈស្មាតហ្វូននេះត្រូវបានធ្វើការបង្ហាញខ្លួននៅក្រៅស្រុកមួយចំនួនរួមមកហើយដែលរួមមានដូចជា ចិន, ថៃ, ម៉ាឡេស៊ី និងតាមបណ្តាប្រទេសដទៃជាច្រើនផងដែរ។ ជាក់ស្តែង កាលពីយប់ថ្ងៃទី10 ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុនស្មាតហ្វូន OPPO នៅក្នុងព្រះរាជណាចក្រកកម្ពុជា ពិតជាមានមោទនភាពក្នុងការដាក់សម្ពោធលាតត្រដាងនូវរូបរាងពិត និងសមត្ថភាពពិតនៃស្តេចកំពូលស្មាតហ្វូន OPPO Find X3 Pro បូករួមទាំងកាសឥតខ្សែប្រភេទ Flagship Enco X តាមរយៈប្រព័ន្ធអនឡាញនៅលើផេគហ្វេសប៊ុក OPPO ផ្លូវការ ដោយឃើញមានបងប្អូន និងហ្វេនៗរបស់ OPPO គ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីបានចូលរួមទស្សនាការសម្ពោធនេះ ព្រមទាំងចូលរួម Like, Comment និង Share យ៉ាងច្រើនដើម្បីទទួលបានរង្វាន់ជាច្រើនអំឡុងពេល Live ផ្ទាល់នោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនតែប៉ុណ្ណោះ នៅក្នុងពិធីសម្ពោធនេះក៏ឃើញមានវត្តមានចូលរួមពីអ្នកតំណាងក្រុមហ៊ុន OPPO ពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ និងភ្ញៀវកិត្តិយសលោក ចន សី ដែលត្រូវបានអ្នកទាំងអស់គ្នាស្គាល់ថាជាកំពូលអ្នក Review ដ៏ល្បីល្បាញមួយរូបប្រចាំប្រទេសកម្ពុជា បានធ្វើការប្រអប់ Unboxing នូវស្មាតហ្វូន OPPO Find X3 Pro, និងកាសឥតខ្សែស្តាប់ត្រចៀក Enco X រួមទាំងធ្វើការសំណេះសំណាលជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរ។ ជាធម្មតា ប្រសិនបើមានស្មាតហ្វូន Flagship OPPO Find X3 Pro នៅក្នុងដៃ យើងក៏គួរតែមានកាសកាលីបឥតខ្សែដែលសាកសមជាមួយស្មាតហ្វូនកំពូលនេះផងដែរ។

ទន្ទឹមនឹងនោះ អំឡុងពេលកំពុងធ្វើការបើកប្រអប់នូវផលិតផលថ្មីទាំង 2 ដោយលោក ចន សី បានពោលពាក្យយ៉ាងដូច្នេះថា «សម្រាប់ OPPO Find X3 Pro អ្វីដែលផ្តោតសំខាន់គឺទៅលើការរចនាបថនៃរូបរាង ពិសេសគឺផ្នែកកាមេរ៉ាជាមួយទម្រង់ Frame កោងប្រៀបដូច Aircraft តែម្ដង។ ចំណែក អេក្រង់វិញល្អបំផុតហើយក្នុងកម្រិត 120HZ អូសបញ្ជាបានយ៉ាងលឿនរហ័ស និងបង្ហាញកម្រិត 1 ពាន់លានពណ៌។ មិនតែប៉ុណ្ណោះ សូម្បីកាមេរ៉ាក្រោយក៏បូកបញ្ចូលគ្នាដែរទាំងលេនដើមទំហំ 50MP និងលេន Wide angle ទំហំ 50MP ឯណ្ណោះ ដែលវាពិតជាសាកសមខ្លាំងបំផុតសម្រាប់អ្នកដើរលេង និងចូលចិត្តថតរូប។ អ្វីដែលសំខាន់នោះគឺកាមេរ៉ា Find X3 Pro ក៏អាចថតបានកម្រិត 1 ពាន់លានពណ៌ដែរ។ ដូច្នេះ អាចនិយាយបានថាវាពិតជាតម្រូវការនិងពិសេសសម្រាប់អ្នកចង់បានស្មាតហ្វូនដែលអាចថតបានកម្រិតខ្ពស់បង្ហាញរូបភាពបានល្អ ថាមពលថ្មក្នុងទំហំធំ និងរូបរាងស្តើង។

ដោយឡែកសម្រាប់កាសស្តាប់ត្រចៀក Flagship Enco X អ្វីដែលធ្វើឲ្យលោកចាប់អារម្មណ៍និងស្រលាញ់ជាងគេនោះគឺការឌីហ្សាញរូបរាងកាសនិងប្រអប់ ហើយនេះក៏ជាឈានជើងជំហានខ្ពស់មួយទៀតរបស់ OPPO ផងដែរ។ លើសពីនេះ OPPO ក៏បានធ្វើការសហការគ្នាជាមួយក្រុមហ៊ុន Dynaudio ដែលជាក្រុមហ៊ុនល្បីល្បាញខ្លាំងនិងមានជំនាញខ្លាំងខាងសម្លេង (Sound) ដូច្នេះ ការសហការនេះវាកាន់តែធ្វើឲ្យកាស OPPO ទទួលបានគុណភាពសម្លេងកាន់តែខ្ពស់ ធ្វើឲ្យយើងចង់ស្តាប់តន្រ្តីកាន់តែខ្លាំង។ ពិសេសគឺនៅពេលលេងហ្គេម ដោយសារវាមាន Noise Cancelling ដែលធ្វើឲ្យអ្នកលេងហ្គេមកាន់តែពេញចិត្ត»។ 

ជាក់ស្តែង បើយោងតាមការបង្ហើបតម្លៃពីម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួនបានឲ្យដឹងថា ចំពោះតម្លៃរបស់កំពូលស្មាតហ្វូន OPPO Find X3 Pro មានតម្លៃ $1199 ។ រីឯ កាសកាលីបឥតខ្សែជំនាន់ថ្មី OPPO Enco X មានតម្លៃ $169។ មិនតែប៉ុណ្ណោះ នៅចុងកម្មវិធី OPPO ក៏បានបញ្ចេញនូវស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យាថ្មី និងដំបូងគេបង្អស់នៅលើពិភពលោកគឺ OPPO X 2021 ដែលអាចពន្លៀតអេក្រង់បានយ៉ាងរលូនផងដែរ។

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន