no-alternative title

realme C25s ជាមួយបន្ទះឈីប Helio G85 នឹងនាឡិកាឆ្លាតវៃជំនាន់ថ្មី Watch 2 Pro បានដាក់លក់ជាផ្លូវការហើយ

យើងសង្កេតឃើញស្មាតហ្វូនជាច្រើនដែលដាក់លក់នៅលើទីផ្សារបច្ចុប្បន្នមានតម្លៃថ្លៃនឹងតម្លៃមធ្យមតែវាមានគុណសម្បត្តិ លក្ខណៈពិសេសផ្សេងៗទៅតាមទឹកលុយរបស់វា។ តែបើយើងចង់បានស្មាតហ្វូនតម្លៃក្រោម200$ តែមានកម្លាំងម៉ាស៊ីនខ្លាំង សមត្ថិភាពខ្ពស់ លេងហ្គេមបានរលូន ថ្មធំហើយកាមេរ៉ាថតរូបគួរសមដែរ នោះ realme C25s ពិតជាសាកសមមិនធ្វើឲ្យអ្នកខកបំណងឡើយ រឹតតែអស្ចារ្យនោះគឺមានវិញ្ញាបនប័ត្របញ្ចាក់គុណភាព TÜV Rheinland កំណត់ស្តង់ដារគុណភាពខ្ពស់ ។realme C25sស្មាតហ្វូនលំដាប់ថវិកាដែលបំពាក់បន្ទះឈីបgaming Helio G85ដែលមានអនុភាពខ្លាំងនាំមកនូវបទពិសោធន៍លេងហ្គេមរលូន សម្រាប់អ្នកចូលចិត្តលេងហ្គេម។ឈីប gaming នេះមានសមត្ថភាពក្នុងការគ្រប់គ្រងហ្គេម ក្នុងទូរស័ព្ទបានយ៉ាងល្អនឹងបង្កើនប្រសិទិ្ធភាពក្នុងការលេងហ្គេមកាន់តែរលូន បើប្រៀបធៀបទៅនឹងទូរស័ព្ទដទៃទៀតដែលស្ថិតនៅជួរតំលៃដូចគ្នា C25s គេឲ្យចំណាត់ថ្នាក់ខ្ពស់ជាង។ អេក្រង់ដំណក់ទឹក 6.5អ៊ីញ HD+ ថាមពលថ្មធំ6000mAh ដោយបច្ចេកវិទ្យាសាកថ្មលឿន18W 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនrealme C25sផ្តល់មកជម្រើស2 ពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ទឹកសមុទ្រ( Watery Blue) នឹងពណ៌ទឹកប្រាក់ (Watery Silver) វាបំពាក់ដោយអេក្រង់ដំណក់ទឹកធំ 6.5អ៊ីញ HD+ដែលមានសមាមាត្រអេក្រង់និងតួខ្ពស់រហូតដល់89.5% វាមានរន្ធដាក់ស៊ីមពីរនិងរន្ធដាក់បន្ថែមអង្គផ្ទុកទន្និន័យបានដល់256GB ហើយការដោះសោរដោយស្កេនក្រយៅដៃនិងការសម្គាល់ផ្ទៃមុខបានលឿនបំផុត។អ្នកអាចកំសាន្តផ្សេងៗដោយលែងព្រួយបារម្ហជាមួយការឆាប់អស់ថ្មព្រោះវាមានថាមពលថ្មធំដល់6000mAhជាមួយបច្ចេកវិទ្យាសាកថ្មលឿន18W អ្នកអាចទទួលទូរស័ព្ទបានរយៈពេល 43.17 ម៉ោងឬលេងហ្គេមបានយូរ សំរាប់ការមើល youtube បានរយៈពេល 25 ម៉ោងឬស្តាប់ ចំរៀងបានរយៈពេល 115 ម៉ោង ។អ្វីដែលពិសេសវាមានការសាកថ្មពេលយប់ឆ្លាតវៃ (Smart Night Charge Guardian)អាចបើកមុខងារ intelligent trickle chargingដើម្បីការពារថ្មប្រើប្រាស់បានយូរនិងអាចពន្យារអាយុកាលនៃថ្មបាន។

សំរាប់អ្នកដែលចូលចិត្តថតរូបវិញវាមានកាមេរ៉ា ទំហំ48MP អ្នកអាចថតរូបបានយ៉ាងច្បាស់ជាមួយនឹងការពង្រីកលម្អិតដែលផ្តល់ពណ៌ស្រស់ស្អាតជាមួយគុណភាពបង្ហាញរហូតដល់ 6000x8000 សំរាប់មុខងារ Super Nightscape នៅលើ C25s ធ្វើឱ្យការថតរូបពេលយប់កាន់តែភ្លឺថ្លា និងឲ្យពណ៌បានរស់រវើក។C25sក៏មានភ្ជាប់ជាមួយលេនម៉ាក្រូផងដែរដោយអាចឲ្យអ្នកថតវិត្ថុជិតកាន់តែស្រស់ស្អាត ចំណែកកាមេរ៉ាមុខវិញជាកាមេរ៉ា AI Beautyទំហំ8MP ជាមួយនឹងមុខងារ HDR, និង Portrait Mode អាចឲ្យអ្នកថតរូប Selfie បានល្អឥតខ្ចោះ។

 realme Watch 2 Proនាឡិកាឆ្លាតវៃជំនួយការការហាត់កីឡា

វាមុខងារពិសេសសម្រាប់ការហាត់កីឡា មានGPS ត្រឹមត្រូវ បើយើងពិនិត្យឱ្យបានដិតដល់អំពី GPS នេះវាអាចបន្ថែមគុណតម្លៃដល់ជីវិតរបស់អ្នកបានច្រើនណាស់។ ឧទាហរណ៍ នាឡិកាដែលគ្មាន GPS អាចត្រឹមគណនាបានតែផ្លូវរត់របស់អ្នកតាមរយៈ ព្យាករណ៍ មានន័យថាទាំងផ្លូវនិងល្បឿនគឺមិនត្រឹមត្រូវទាំងស្រុងទោះទេ។ នាឡិកាដៃដែលបំពាក់ដោយ GPS ផ្តល់នូវទិន្នន័យត្រឹមត្រូវជាង ។ Realme Watch 2 Pro បំពាក់ប្រព័ន្ធ GPS ផ្កាយរណបពីរដែលផ្តល់នូវភាពត្រឹមត្រូវខ្ពស់បំផុត 2.5 ម៉ែត្រនិងពេលវេលាកំណត់លឿនបំផុតរហូតដល់ 2 វិនាទី។ វាប្រើសេនស័រPPG កម្រិតខ្ពស់ដើម្បីតាមដានកម្រិតអុកស៊ីសែនឈាមនិងចង្វាក់បេះដូងរបស់អ្នកឱ្យបានត្រឹមត្រូវនិងចង្វាក់បេះដូងហើយវាមានប្រភេទកីឡាជាច្រើនប្រភេទដល់ទៅចំនួន 90  មិនថាអ្នកចាប់អារម្មណ៍ប្រភេទកីឡាអ្វីក៏ដោយវាអាចបំពេញចិត្តអ្នកបានទាំងអស់។

realme Watch 2 Pro បំពាក់ដោយថាមពលថ្ម 390mAh នៅតែអាចរក្សាអាយុកាលនៃថ្មបាន 14 ថ្ងៃទោះបីទំហំអេក្រង់ 1.75 អ៊ីញក៏ដោយវាមានអត្រាrefresh rateខ្ពស់ 30fps ដើម្បីផ្តល់នូវបទពិសោធន៍រលូនក្នុងការគ្រប់គ្រងម្រាមដៃនិងធ្វើឱ្យប្រសើរឡើងនូវការចុចកាន់តែឡូយវាមានផ្ទៃមុខនាឡិកាដ៏សំបូរបែបជាង 100សុទ្ធតែទាន់សម័យ។ដើម្បីចែករំលែកបទពិសោធន៍ពិតដ៏អ្នកប្រើប្រាស់ យើងបានអញ្ចើញអតីតកីឡាបាល់ទាត់ជម្រើសជាតិលោកម៉ាត់ យ៉ាមីន នឹងលោក សំអឿន ពិដោ មកសាកប្រើប្រាស់ផ្ទាល់លើ realme Watch 2 Proដោយពួកគាត់មានចំណាប់អារម្មណ៍ថា វាជាឧបករណ៏ដ៏ល្អសំរាប់វឹកហាត់កីឡានឹងអាចតាមដានសុខភាពប្រចាំថ្ងៃបានច្រើនដូចជារំលឹកអ្នកពីពេលវេលាញុំាទឹក វាស់ចង្វាក់បេះដូង,អុកស៊ីសែនក្នុងឈាម តាមដានការ៉ូរីក្នុងខ្លួន  ការតាំងសាម៉ាធី ឬប្រភេទកីឡាផ្សេងៗទៀត។ហើយពូកគាត់បាននិយាយថាអ្វីដែលកាន់តែពិសេសនោះគឺនាឡិកានេះមានរាងតូចស្អាត ងាយស្រូលពាក់នឹងដៃហើយវាមានការពារជម្រាបទឹកIP68 ដោយអ្នកមិនចាំបាច់ដោះនាឡិកាដើម្បីលាងដៃនោះទេ ហើយក៏មិនចាំបាច់ព្រួយបារម្ភអំពីការបែកញើសដៃពេលហាត់ប្រាណដែរ យើងឃើញពីគុណសម្បត្តិវាប្រៀបដូចមានជំនួយការនឹងគ្រូបង្វឹកផ្ទាល់ខ្លួនចឹង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន