ថ្មីៗនេះ យោងតាមការស្រាវជ្រាវថ្មីមួយរបស់ ក្រុមហ៊ុន Strategy Analytics ដែលជាក្រុមហ៊ុនដ៏ុធំមួយ ដែលតែងតែធ្វើការវិភាគ និងស្រាវជ្រាវទីផ្សារស្មាតហ្វូន និងផលិតផលបច្ចេកវិទ្យានោះ បានបង្ហាញអោយដឹងថា ក្រុមហ៊ុនផលិតស្មាយហ្វូន vivo បានក្លាយជាម៉ាកយីហោស្មាតហ្វូន 5G ដែលមានសន្ទុះនៃការកើនឡើងខ្ពស់នៅក្នុងលំដាប់លេខ 2 ទូទាំងពិភពលោក នៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 ដោយមានការកើនឡើង 62% ដែលមានចំនួនការលក់គឺកើនដល់ទៅ 19 លានគ្រឿង។
នៅក្នុងនាមជាអ្នកតស៊ូដ៏ក្លៀវក្លានៃការអភិវឌ្ឍន៍បច្ចេកវិទ្យា 5G នោះ ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា គឺពិតជាមានការរីកចម្រើនគួរឱ្យ កត់សម្គាល់នៅក្នុងការបញ្ចេញស្មាតហ្វូនកម្រិតស្តង់ដារ 5G និងទៅលើផ្នែកបច្ចេកវិទ្យាស្នូល ជាមួយនឹងការប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់នូវទូរស័ព្ទចល័ត 5G ដែលកំពុងតែមានការរីកសុះសាយនៅពេលនេះ។
ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ពីការធ្វើឲ្យកាន់តែប្រសើរឡើងសម្រាប់ពេលអនាគតផងដែរ។