no-alternative title

ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងថ្មី Samsung Add-WashTM ជាកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារដ៏ឆ្លាតវៃ!!

ការជ្រើសរើសម្លៀកបំពាក់មកពាក់លើខ្លួនប្រាណគឺជារឿងសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃ! តែអ្វីដែលកាន់តែពិសេស និងសំខាន់ជាងនេះទៅទៀតនោះគឺការជ្រើសរើសម៉ាស៊ីនបោកដែលអាចថែរក្សាសម្អាតសម្លៀកបំពាក់លោកអ្នកឱ្យនៅថ្មី ស្រស់ស្អាត និងមិនខូចសាច់ក្រណាត់ ព្រមទាំងសម្លាប់មេរោគបានទៀតផង ! ថ្ងៃនេះខ្ញុំសូមណែនាំកំពូលអ្នកឯកទេសបោកគក់ដ៏ល្អឥតខ្ចោះដែលផ្តល់នូវភាពងាយស្រួល ចំណេញទាំងពេលវេលា…ថវិកា និងល្អស័ក្តិសមបំផុតសម្រាប់គ្រប់ក្រុមគ្រួសារដ៏ឆ្លាតវៃគឺ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មី! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនថាសម្លៀកបំពាក់ប្រភេទណា…ចំនួនតិច ឬច្រើនប៉ុណ្ណា…ភ្លេចចង់បន្ថែមពេលណា…បោកញឹកញាប់យ៉ាងណា…ឬលោកអ្នកមមាញឹកយ៉ាងណាក៏លែងជាបញ្ហាទៀតហើយ! ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM  ថ្មី បំពាក់នូវមុខងារកាន់តែវៃឆ្លាត ងាយស្រួលប្រើ ជួយសន្សំសំចៃថាមពលបានយ៉ាងខ្ពស់បំផុតគ្មានគូប្រៀប! ចង់ដឹងណាស់ថាតើ ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀងSamsung Add-WashTM ថ្មី នេះមានភាពអស្ចារ្យកម្រិតណានោះ…សូមមកមើលលក្ខណៈដ៏វៃឆ្លាត ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ សាមសុង ទាំងអស់គ្នា៖ 

* ទ្វារបន្ថែម (AddWash)

លោកអ្នកអាចថែមបានគ្រប់ពេលវេលា…ថែមសម្លៀកបំពាក់ដែលភ្លេច ឬក៏ថែមទឹកក្រអូប !!

* បច្ចេកវិទ្យា Digital Inverter

ទោះជាបោកច្រើនដង ឬញឹកញាប់ប៉ុនណា ជាមួយនឹងបច្ចេកវិទ្យា Digital Inverter នេះពិតជាអាចជួយសន្សំសំចៃថាមពលបានខ្ពស់បំផុតពិតមែន!! ដូច្នេះការដែលខ្លាចថាស៊ីថាមពលអគ្គិសនីច្រើននោះលែងជាក្តីបារម្ភទៀតហើយ! 

* បញ្ជាម៉ាស៊ីនបោកតាមទូរស័ព្ទដៃ SmartThings, Q-rator 

កម្មវិធីនេះជួយឱ្យយើងអាចធ្វើការបញ្ជា និងតាមដានបញ្ហានានាតាមរយៈស្មាតហ្វូនបានយ៉ាងងាយស្រួលជាទីបំផុតដូចជា៖ 

- ជួយកំណត់ការបោកគក់ទៅតាមការចង់បានរបស់លោកអ្នក

- កំណត់ចំណាំមុខងារដែលលោកអ្នកតែងតែប្រើញឹកញាប់ជាងគេ

- បង្ហាញពេលវេលាដែលត្រូវលាងសម្អាតធុង និងតម្រង

- តាមដានថាមពលនៃការប្រើប្រាស់ជាដើមថាតើថ្ងៃនេះ សប្តាហ៍នេះ ឬខែនេះលោកអ្នកប្រើប្រាស់អស់ថាមពលអគ្គិសនីចំនួនប៉ុន្មាន! ឡូយអស់ស្ទះម៉ង…!!

* បច្ចេកវិទ្យាបំលែងសាប៊ូទៅជាពពុះសាប៊ូ (Eco BubbleTM)

ជាបច្ចេកវិទ្យាចុងក្រោយរបស់ សាមសុង ក្នុងការធ្វើឱ្យសាប៊ូទឹក ឬម្សៅសាប៊ូបោកគក់ក្លាយជាពពុះសុទ្ធទាំងអស់ហើយអាចជ្រាបចូលក្នុងសាច់ក្រណាត់សម្លៀកបំពាក់បានយ៉ាងល្អបំផុតជួយកម្ចាត់ស្នាមប្រឡាក់បានល្អជាពិសេសមិនបន្សល់ទុកនូវកំណកសាប៊ូនៅលើសម្លៀកបំពាក់ និងមិនធ្វើឱ្យសម្លៀកបំពាក់ជាទីស្រឡាញ់របស់លោកអ្នករួញខ្ញីវខ្ញូវឡើយ។

* បច្ចេកវិទ្យា Digital Inverter

នេះជាបច្ចេកវិទ្យា សាមសុង ចុងក្រោយដែលជួយសន្សំសំចៃថាមពលបំផុត និងធ្វើឱ្យម៉ាស៊ីនស្ងាត់មិនមានសំឡេងរំខានដោយមានការធានាជូនលើម៉ូទ័ររហូតដល់ 11 ឆ្នាំ!!

* បោកសម្អាតសម្លាប់មេរោគដោយប្រើ ចំហាយទឹកក្តៅ (Steam Cycles)

នេះគឺជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលមាននៅលើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ដោយធ្វើការ សម្លាប់មេរោគ បាក់តេរី ដែលមាននៅលើសម្លៀកបំពាក់គ្រប់ប្រភេទបានរហូតដល់ 99.9% !!! 

ចង់បានសុខភាពល្អ…ចំណេញពេលវេលា…ជីវិតកាន់តែស៊ីវីល័យ និងស្រឡាញ់ក្រុមគ្រួសារ…សូមកុំភ្លេចជ្រើសរើសយកម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM ថ្មីឥឡូវនេះភ្លាមទៅ!! បើលោកអ្នកចង់ជ្រាបឱ្យកាន់តែច្បាស់បំផុតនោះថាតើម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារចំហៀង Samsung Add-WashTM នេះពិតជាទំនើបអស្ចារ្យប៉ុនណានោះសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន