no-alternative title

realme 6i ដាក់លក់លើទីផ្សារហើយជាមួយនឹងតំលៃ ១៩៩ ដុល្លារ និងនាឡិកាឆ្លាតវៃ ដែលកំពុងពេញនិយម! សន្សំទាំងថវិកា ជីវិតក៏កាន់តែពេញនិយម

ថ្មីៗនេះ មានព័ត៌មានអំពីដំណើរការរបស់ realme  នៅអាស៊ីអាគ្នេយ៍ដែលជាប់ចំណាត់ថ្នាក់កំពូលទី ៥ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០។ ថ្ងៃនេះ realme 6i ត្រូវបានដាក់លក់ជាផ្លូវការនៅថ្ងៃទី ១៦ ដែលជាអាវុធដ៏ខ្លាំងមួយទៀតដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ នៅពេលដែល realme 6i បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីផ្សារផ្សេងទៀតដោយសារឈីប Helio G80 ដំបូងបង្អស់លើពិភពលោក រួមទាំងកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ48MP ថាមពលថ្ម ៥០០០mAh និងការសាកថ្មល្បឿនលឿន ១៨ វ៉ាត់ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា realme 6i ទទួលបានការកែលម្អគួរឱ្យកត់សម្គាល់ពី realme 5i ។ realme 6i នេះ មកជាមួយនឹងទំហំរ៉េម 4GB+ទំហំផ្ទុក128GB ដែលលក្ខណៈពិសេសខាងលើនេះមានតម្លៃត្រឹមតែ ១៩៩ ដុល្លារតែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

realme 6i បំពាក់ជាមួយនឹងបន្ទះឈីបMediaTek Helio G80 ផ្តល់ថាមពលគួរឱ្យភ្ញាក់ផ្អើល។ realme 6i ដំណើរការជាមួយបន្ទះឈីបHelio G80 ដែលភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាហ្គេម “HyperEngine“ ដើម្បីបង្កើនសមត្ថភាពនៅពេលលេងហ្គេម។ លទ្ធផលគឺគុណភាពរូបភាពកាន់តែប្រសើរ និងអត្រាframe មានស្ថេរភាពជាងមុនដែលធ្វើឱ្យ realme 6i លេចធ្លោខ្លាំងខណៈពេលលេងហ្គេម។ 

ផ្នែកខាងកាមេរ៉ាវិញ វាធ្វើឱ្យប្រសើរឡើងជាមួយ កាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ48MP - កាមេរ៉ាគោលទំហំ48MP, លែនទូលាយ១១៩ដឺក្រេ (ទំហំ8MP) លែនព្រាលផ្ទៃខាងក្រោយ (ទំហំ2MP) និងលែនម៉ាក្រូ៤ស.ម (ទំហំ2MP) ។ នេះរឹតតែអាចដេញតាមលក្ខណៈពិសេសរបស់ម៉ូឌែលផ្សេងទៀតដែលមានជួរតម្លៃលើសពី ៣០០ ដុល្លារ ។ ខណៈពេលនេះ realme 6i ក៏មានការរចនាម៉ូដពីអ្នករចនាម៉ូដជប៉ុនដ៏ល្បី - Naoto Fukasawa , ដែលrealme កំពុងព្យាយាមស្វែងយល់ឱ្យកាន់ជ្រៅទៅក្នុងទីផ្សារយុវវ័យ។

លើសពីនេះទៅទៀត realmeបានចេញផ្សាយជាផ្លូវការនូវផលិតផលAloTដំបូងបង្អស់ - នាឡិកាឆ្លាតវៃនៅក្នុងទីផ្សារប្រទេសកម្ពុជា។ ការតាមដានការផ្លាស់ប្តូរចលនា និងចង្វាក់បេះដូង អេក្រង់បង្ហាញពណ៌ស្រស់ស្អាត និងការសាកតាមUSBដោយផ្ទាល់ នាឡិកាឆ្លាតវៃនេះបានដាក់លក់ក្នុងតម្លៃ ២៨ ដុល្លារ ដែលអាចបំពេញតំរូវការជាប្រចាំរបស់អ្នកបាន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន