no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ចង់បានស្មាតហ្វូនសម្រាប់លេងហ្គេមធំៗ កាមេរ៉ាច្បាស់ល្អ ថ្មធំ សាកថ្មលឿន លែងពិបាកហើយ! អាចពិចារណាស្មាតហ្វូនទាំង 3 ម៉ូឌែលនេះបាន!

បច្ចុប្បន្នបើនិយាយអំពីទូរស័ព្ទស្មាតហ្វូនគឺមានក្រុមហ៊ុនច្រើនមែនទែន បានផលិតចេញ និង បំពាក់មកជាមួយសមត្ថភាព ក៏ដូចជាបច្ចេកវិទ្យាកាន់តែទំនើបឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយក្រុមហ៊ុនព្យាយាមបំពាក់នូវឈីបដែលមានសមត្ថភាពខ្លាំង កាមេរ៉ាកាន់តែមានច្បាស់ល្អ ថាមពលថ្មកាន់តែធំ សាកថ្មកាន់តែលឿន។ តែមិនមែនមានន័យថាសមត្ថភាពកាន់តែខ្លាំង តម្លៃក៏កាន់តែថ្លៃឡើយ។ យើងបានសង្កេតឃើញក្រុមហ៊ុនទូរស័ព្ទ មួយចំនួនដូចជា realme, OPPO និង vivo បានប្រកាសចេញនូវស្មាតហ្វូនកម្រិតថវិកា សម្រាប់អ្នកមិនចង់ចំណាយច្រើន តែចង់បានស្មាតហ្វូនមានសមត្ថភាពខ្លាំងគួរសម អាចពិចារណាទិញមកប្រើប្រាស់បាន។

កាលពីពេលថ្មីៗនេះ realme បានប្រកាសចេញលក់ជាផ្លូវការនូវ realme 6 ក្នុងតម្លៃត្រឹមតែ 289 ដុល្លារ។ តែបើនិយាយអំពីសមត្ថភាពរបស់ស្មាតហ្វូននេះវិញគឺអាចត្រូវចិត្តអ្នកប្រើប្រាស់ដោយសារតែសមត្ថភាពរបស់វាមួយចំនួនធំគឺប្រហាក់ប្រហែលទៅនឹងស្មាតហ្វូនកំពូលទៅហើយ។ realme 6 គឺជាស្មាតហ្វូនភ្ជាប់មកជាមួយអេក្រង់ធំ 6.5” លាតសន្ធឹងពេញផ្នែកខាងមុខដល់ទៅ 90.5% ដោយមានកម្រិតបង្ហាញ Full HD+ ហើយអ្វីដែលជាចំនុចលេចធ្លោរបស់ស្មាតហ្វូន realme 6 គឺមានការភ្ជាប់មកជាមួយ REFRESH RATE ដល់ទៅ 90Hz ។

no-alternative title

 

REFRESH RATE មានភាពចាំបាច់សម្រាប់អ្នកចូលចិត្តលេងហ្គេមបែបធំៗ មួយរយៈចុងក្រោយនេះក្រុមហ៊ុនជាច្រើនបាន ព្យាយាមបំពាក់ REFRESH RATE លើស្មាតហ្វូនរបស់ខ្លួនលើសពី 60Hz ធម្មតាទៅកាន់ 90Hz ឬ 120Hz ប៉ុន្តែភាគច្រើនសុទ្ធសឹងជាស្មាតហ្វូនកម្រិតកំពូលមានតម្លៃថ្លៃគួរសម។ សម្រាប់ realme 6 អាចនិយាយបានថាគឺជាស្មាតហ្វូនដំបូងគេដែលបំពាក់ Refresh Rate 90Hz តែមានតម្លៃធូរថ្លៃក្រោម 300$ នេះ។ ក្រៅពីនេះ realme 6 ក៏បានបំពាក់មកជាមួយកាមេរ៉ាក្រោយ4 គ្រាប់ ដោយកាមេរ៉ាគោលគឺមានទំហំ 64MP ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យា AI សម្រាប់សំគាល់ប្លង់ និង ប្ដូរពណ៏ផ្នែកសូវែ របស់ទូរស័ព្ទដោយស្វ័យប្រវត្តិ ដើម្បីអោយរូបភាពកាន់តែមានភាពស្រស់ស្អាត ។

រីឯកាមេរ៉ា 3 គ្រាប់ទៀតគឺ Ultra Wide មានទំហំ 8MP សម្រាប់ថតរូបប្លង់ដែលមានទំហំទូលាយដល់ទៅ 119 ដឺក្រេ។ កាមេរ៉ា Macro Lens ទំហំ 2MP សម្រាប់ថតប្លង់វត្ថុជិតៗ។ និង កាមេរ៉ា Mono Lens មួយគ្រាប់ទៀតសម្រាប់ជំនួយដល់ការថតរូបបែប Portrait សម្រាប់ថតរូបបែបសខ្មៅ ផ្ដល់បទពិសោធន៏សម្រាប់ការថតរូបបានសំបូរបែបលើសពីការថតធម្មតា ហើយវាក៏ភ្ជាប់មកជាមួយមុខងារកែពន្លឺ មុខងារ Night Modeសម្រាប់ថតរូបនាពេលយប់ផងដែរ។

 

realme 6 មានភ្ចាប់មកជាមួយនូវកាមេរ៉ាមុខទំលុះអេក្រង់ទំហំ 16MP ដោយភ្ជាប់មកជាមួយមុខងារ AI BEAUTY និង HDR MODE ដែលវាអាច សំគាល់មុខ និង ធ្វើអោយផ្ទៃមុខរបស់អ្នកមានភាពស្រស់ស្អាតបែបធម្មជាតិ។ វាក៏ភ្ជាប់មកជាមួយមុខងារ Bokeh Effect សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានដូចកាមេរ៉ាក្រោយដែរ។ realme  6 បានបំពាក់ដោយបន្ទះឈីប Helio G90T ជំនាន់ថ្មីទំហំ 12 nm ជាប្រភេទ OCTA-Core (8 Core) មានClock Speed ដល់ទៅ 2.05Ghz និង GPU ប្រភេទ ARM G76 សម្រាប់សមត្ថភាពរបស់ឈីបនេះគឺខ្លាំង អាចអោយលោកអ្នកលេងហ្គេមគ្រប់ប្រភេទនាពេលបច្ចុប្បន្នបានយ៉ាងរលូន ពិសេសជំនួយពី RAM ទំហំ 8GB និង ROM 128GB ។ អមមកជាមួយថាមពលថ្មទំហំ 4300mAh ពិតជាល្អបំផុតសម្រាប់លេងហ្គេមបានកាន់យូរ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 30W ។ជាពិសេសវាក៏មានមុខងារស្កេនម្រាមដៃ និង ការដោះសោរដោយផ្ទៃមុខបានផងដែរ។ ដូចនេះប្រសិនជាលោកអ្នកចូលចិត្តការថតរូប និង ការលេងហ្គេមធំៗ និង សាកថ្មបានលឿនអាចសម្រេចចិត្តជ្រើសរើសយក realme 6 នេះបាន។

OPPO RENO 3 គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន OPPO ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជាជាមួយតម្លៃ 359$ ។ប៉ុន្តែអ្វីដែលជាចំនុចលេចធ្លោរបស់ RENO 3 គឺអេក្រង់ AMOLED និង សមត្ថភាពផ្នែក Selfie តែម្ដង។ RENO 3 រចនាឡើងជាមួយអេក្រង់បែបតំណក់ទឹកសម្រាប់ផ្ទុកកាមេរ៉ាមុខ ដែលមានអេក្រង់ទំហំ 6.4” Inch ជាប្រភេទ AMOLED DISPLAY អាចបង្ហាញបានក្នុងកម្រិត Full HD+ លាតសន្ធឹង 90.8% នៃផ្ទៃខាងមុខនៃទូរស័ព្ទ។ វាមានកម្រិត REFRESH RATE 60Hz ធម្មតា។ តែអេក្រង់នេះដែរគឺអំណោយផលសម្រាប់ការទស្សនាវីដេអូផ្សេងៗមានភាពច្បាស់ម៉ត់ និង ដិត។ RENO 3 បំពាក់មកជាមួយបន្ទះឈីប MEDIATEK HELIO P90  មាន CPU OCTA-CORE រត់បានក្នុងល្បឿន 2.2Ghz ជាមួយ RAM 8GB និង ROM 128GB ប្រភេទ UFS 2.1 សម្រាប់សមត្ថភាពការធ្វើតេស្តផ្ទាល់កន្លងមក RENO 3 អាចបំពេញតម្រូវការអ្នកចូលចិត្តលេងហ្គេមធំៗបានប្រសើរគួរសម។

ជាពិសេសគឺសមត្ថភាព AI របស់ NPU ដែលមាននៅក្នុងនេះ ជួយសន្សំសំចៃថ្ម និង ឆ្លាតវៃ។ សម្រាប់កាមេរ៉ាខាងមុខវិញ វាមានទំហំ 44MP ដែលមានមុខងារ Ultra Night Selfie សម្រាប់ថតនាពេលយប់បានច្បាស់ល្អទោះបីជាពន្លឺទាប ក៏ដោយ។ និងមានកាមេរ៉ាក្រោយ 4 គ្រាប់ដោយកាមេរ៉ាគោលមានទំហំ 48MP ជាសេនស័ររបស់ SONY IMX586  មានសមត្ថភាពថតយករូបភាពបានស្អាត និង មានមុខងារ Ultra HDR Super Resolution សម្រាប់ថតរូបក្នុងទំហំ 108MP សម្រាប់កាមេរ៉ាទី 2 គឺ Telephoto Lens មានទំហំ 13MP ជាកាមេរ៉ាសម្រាប់ថត Zoom ដោយមាន Hybrid Zoom ចំនួន 5 ដង និង Digital Zoom បានចំនួន 20 ដង។ កាមេរ៉ាទី 3 គឺ Ultra Wide Angle Lens ទំហំ 8MP សម្រាប់ថតប្លង់ទូលាយទំហំ 119 ដឺក្រេ និង អាចថតរូបបែប Macro ជិតៗក្នុងកម្រិត 3 សង់ទីម៉ែត។ និង ចុងក្រោយគឺកាមេរ៉ាជំនួយការថតរូប ស្ទីលសខ្មៅទំហំ 2MP ។ Reno 3 ភ្ជាប់មកជាមួយថាមពលថ្មទំហំ 4025mAh អាចសាកថ្មចូលបានក្នុងល្បឿន 20W. ដូចនេះប្រសិនជាលោកអ្នកត្រូវការអេក្រង់ដែលផ្ដល់ពន្លឺច្បាស់ម៉ត់ប្រភេទ AMOLED និង ស្មាតហ្វូនមានកាមេរ៉ាមុខថត Selfie បានស្អាតអាចជ្រើសរើសយក RENO 3 នេះបាន។

vivo Y50 គឺជាកូនពៅចុងក្រោយគេទើបតែដាក់លក់នៅលើទីផ្សារជាមួយកញ្ចប់តម្លៃ 249$។ ចំនុចខ្លាំងរបស់ vivo Y50 នេះគឺថាមពលថ្មធំ 5000mAh ។ ស្មាតហ្វូននេះបំពាក់មកជាមួយអេក្រង់កាមេរ៉ាមុខទំលុះលើអេក្រង់ Ultra-O Display វាមានទំហំ 6.53” ជាប្រភេទ IPS LCD និង អាចបង្ហាញរូបភាពកម្រិត Full HD+ លាតពេញផ្ទៃខាងមុខ 90.77%. វាបំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 665 មាន CPU ប្រភេទ OCTA-Core រត់បានក្នុងល្បឿន 2.0Gz អមមកជាមួយ GPU ប្រភេទ Adreno 610 សម្រាប់សមត្ថភាពប៉ុននេះវាអាចប្រើប្រាស់មុខងារទូទៅបានរលូន ប៉ុន្តែសម្រាប់ហ្គេមធំៗមួយចំនួនដូចជា PUBG ជាដើមត្រូវទម្លាក់ Settings មកកម្រិតមធ្យមទើបដំណើរការបានប្រសើរ។ វាមាន RAM 8GB និង ROM 128GB ប៉ុន្តែវាមិនមែនជាប្រភេទ UFS ដូចទៅនឹង RENO 3 និង realme 6 ឡើយ។ ដោយវាប្រើប្រាស់ប្រភេទ EMMC ប៉ុណ្ណោះ។

សម្រាប់កាមេរ៉ាវិញ vivo Y50 បំពាក់មកជាមួយកាមេរ៉ា 4 គ្រាប់មានសមត្ថភាពថតរូបភាពបានសម្រាប់កំសាន្ត និង បង្ហោះចូលបណ្ដាញសង្គមបាន។ ដោយកាមេរ៉ាគោលមានទំហំ 13MP កាមេរ៉ាទី2 ជា Ultra Wide Angle Len ទំហំ 8MP សម្រាប់ថតប្លង់ទូលាយ កាមេរ៉ាទី 3 ជាMacro Lens ទំហំ 2MP និង ចុងក្រោយគឺ Depth Sensor សម្រាប់ជំនួសដល់ការថតរូបបែបព្រាលផ្ទៃខាងក្រោយដែលហៅថា Portrait Mode។ សម្រាប់កាមេរ៉ាមុខវិញវាមានទំហំ 16MP វាមានភ្ជាប់មកជាមួយមុខងារ AR Sticker / AI Beauty ជាដើមសម្រាប់ជំនួសដល់ការថតរូប Selfie អោយបានស្អាត។ និងមានទំហំធំដល់ទៅ 5000mAh ទ្រទ្រង់ការសាកថ្មលឿនកម្រិត 15W តែសមត្ថភាពរបស់វាអាចសាកបានលឿនគួរសម ប៉ុន្តែនៅចាញ់កម្លាំងរបស់ realme 6 បន្តិច។

 

សរុបសេចក្ដីលោកអ្នកអាចពិចារណាតាមការគួរបានសម្រាប់ការជ្រើសរើសម៉ូឌែលណាមួយមកប្រើប្រាស់ស្ថិតលើតម្រូវការរបស់លោកអ្នក។សម្រាប់អ្នកចូលចិត្តលេងហ្គេមច្រើន ថតរូបច្រើន និង ត្រូវការទូរស័ព្ទដៃដែលសាកថ្មបានលឿនដល់ទៅ 30W ជាមួយកញ្ចប់តម្លៃក្រោម 300$ អាចជ្រើសរើសយក realme 6។ សម្រាប់អ្នកត្រូវការអេក្រង់ AMOLED និង មានកាមេរ៉ា Selfie ថតបានច្បាស់អាចជ្រើសរើសយក OPPO RENO 3 និង សម្រាប់តម្រូវការអ្នកពុំសូវមានពេលសាកថ្មទូរស័ព្ទដៃ ដោយសាកតែម្ដងអាចប្រើប្រាស់បានពេញមួយថ្ងៃជាមួយការងារប្រចាំថ្ងៃច្រើនអាចជ្រើសរើសយក vivo Y50 បាន។

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម