no-alternative title

OPPO កំពុងតែបង្កើនការស្រាវជ្រាវក្នុងការអភិវឌ្ឍទៅលើបន្ទះឈីបផ្ទាល់ខ្លួន ដោយបានទាញយកអ្នកជំនាញពីក្រុមហ៊ុនធំៗជាច្រើន

បច្ចុប្បន្ននេះ នៅក្នុងឧស្សាហកម្មស្មាតហ្វូន គឺមាននិន្នាការថ្មីៗជាច្រើន ហើយនឹងមានតម្រូវការយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនមួយចំនួនអោយត្រៀមបង្កើននូវភាពឯករាជ្យផ្ទាល់ខ្លូន ជៀសវាងជួបរឿងដូចជាក្រុមហ៊ុន Huawei អញ្ចឹង។ និយាយពីអាជីវកម្មបន្ទះឈីប មកដល់ពេលនេះ គឺមានក្រុមហ៊ុនផលិតស្មាតហ្វូនចំនួន 3 ធំៗ ដែលមានប្រើប្រាស់បន្ទះឈីបខ្លួនឯង។ សម្រាប់ដំណើរការនៃការអភិវឌ្ឍនៃបន្ទះឈីបនេះ ក៏មានការពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុង “Nikkei Asia Review” បានអមោយដឹងថា សហរដ្ឋអាមេរិក នៅតែបន្តរារាំងក្រុមហ៊ុន Huawei និងក្រុមហ៊ុនជាច្រើនទៀតរបស់ចិន ដូច្នេះ ដើម្បីកុំអោយមានរឿងច្រំដែល ក្រុមហ៊ុន OPPO បានប្រកាសបង្កើននូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការឌីស្សាញបន្ទះឈីបរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានបន្តនូវការជ្រើសរើសនូវអ្នកជំនាញជាច្រើនពីក្រុមហ៊ុនជាច្រើនទៀតផងដែរ ដើម្បីជំនួយដល់ការស្រាវជ្រាវ។ 

ប្រភពជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន OPPO បានជួលនាយកប្រតិបត្តិជាច្រើនពីក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន រួមមានដូចជាក្រុមហ៊ុន MediaTek ជាដើម។ បន្ថែមពីនេះទៀតក្រុមហ៊ុននេះក៏ជ្រើសរើសបុគ្គលិកវិស្វករជាច្រើនពីក្រុមហ៊ុន Ziguang Zhanrui ដែលជាក្រុមហ៊ុនអភិវឌ្ឍបន្ទះឈីបទូរស័ព្ទធំបំផុតទី 2 របស់ចិនផងដែរ។ ការជ្រើសរើសនូវបុគ្គលិកទាំងនេះ គឺពិតជាចាំបាច់ខ្លាំងណាស់ក្នុងការបង្កើតនូវក្រុមការងារផលិតផលិតបន្ទះឈីបនៅក្នុងទីក្រុងស៊ាងហៃ។ 

Jeffrey Ju ដែលជាអតីត COO របស់ក្រុមហ៊ុន MediaTek នៅពេលនេះ ក៏នៅជាមួយនឹងក្រុមហ៊ុន Oppo ផងដែរ។ បើទោះបីជាកាលពីមុនធ្វើការជាមួយនឹងក្រុមហ៊ុន MediaTek គាត់នៅតែធ្វើការជាទីប្រឹក្សារបស់ក្រុមហ៊ុន OPPO ផងដែរ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន OPPO ក៏ធ្វើការទាក់ទងជាមួយនឹងក្រុមវិស្វករជាច្រើននៅក្នុងក្រុមហ៊ុន Qualcomm និង Huawei អំពីកិច្ចព្រមព្រៀងនេះផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ក្រុមហ៊ុននេះ មានសមត្ថភាពជាច្រើនដែលអាចធ្វើការផលិតបន្ទះឈីបបាន។ ក្រុមហ៊ុន MediaTek និង Ziguang Zhanrui មិនធ្វើការអធិប្បាយទៅលើការអភិវឌ្ឍនេះទេ។ អ្នកវិភាគជាច្រើនជឿជាក់ថា ការឌីស្សាញបន្ទះឈីបខ្លួនឯងនេះជួយក្រុមហ៊ុន OPPO កាត់បន្ថយទៅលើការពឹងផ្អែកពីសហរដ្ឋអាមេរិក។ ប្រភពនៅក្នុងឧស្សាហកម្មនេះ បាននិយាយថា ការខិតខំនេះអាចនឹងចំណាយលុយច្រើន និងចំណាយពេលច្រើនឆ្នាំដើម្បីបានលទ្ធផល៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន