no-alternative title

កុំព្យូរទ័រយួរដៃ ROG Strix Hero III (G731GU) មានចំណុចពិសេសខុសពីកុំព្យូរទ័រដ៏ទៃ

ROG Strix Hero III(G731GU) ភាគច្រើនត្រូវបានគេស្គាល់ថាជា កុំព្យូរទ័រយួរដៃដែលមានកំលាំងម៉ាស៊ីនខ្លាំងសាមសមជាមួយ Gamer ក៍ដូចជាមានសមត្ថភាពខ្លាំងក្នុងការសម្រួលការងារ។ ROG Strix Hero III (G731GU)  ជាកុំព្យូទ័រយួរដៃសម្រាប់ធ្វើការងារនិងលេងហ្គេមទាំងរូបរាងនិងកំលាំង ដែលវាអាចបំពេញនូវតម្រូវការរបស់យើងបានយ៉ាងល្អទោះបីជាអ្នកត្រូវធ្វើការពីផ្ទះក៍ដោយ។បន្ថែមពីនេះវាមានលក្ខណៈពិសេសថ្មីដូចជា Keystone ដែលមិនមាននៅលើ កុំព្យូទ័រយួរដៃដ៏ទៃ ក៏ដូចជាការផ្លាស់ប្តូរថ្មីទៅលើភ្លើង RGB ការរៀបចំ និងកំណត់នូវ Game profile ក៏ដូចជាការលាក់ទុកនូវឯកសារសំងាត់របស់លោកអ្នក ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងប្រអប់យើងឃើញមាន ROG Strix Hero III(G731GU) សៀវភៅណែនាំ ដុំសាកថ្មចំនួនមួយ Mouse ROG ចំនួនមួយ កាស ROG ចំនួនមួយនិង កាតាប ROG ដ៏ស្រស់ស្អាតមួយផងដែរ។ 

មកមើលពីការរចនាដ៏ទាក់ទាញរបស់ROG Strix Hero III (G731GU)  គឺតួរខាងលើនៃLaptopត្រូវបានធ្វើឡើងពីអាលុយមីញ៉ូម ដែលរចនាអោយមានសភាពឆ្នូតៗ មានផ្ទៃរចនាជា Cyber-text និងមាន ឡូហ្កូ ROG មួយនៅជ្រុងខាងស្ដាំដែលអាចផ្លាស់ប្តូរពណ៌ RGB បាន។ នៅខាងឆ្វេងនៃLaptop នេះ យើងឃើញមាន រន្ធUSB 3.1 x3, រន្ធ 3.5mm audio jack។ រន្ធផ្សេងទៀតត្រូវបានផ្លាស់ប្តូរទៅខាងក្រោយជិតនឹងកន្លែងបញ្ចេញខ្យល់ ដោយមាន រន្ធ (RJ-45) port, រន្ធHDMI 2.0b port, រន្ធ USB3.1 Type-C port និងរន្ធសាកថ្ម។ រីឯនៅខាងស្តាំវិញគឺមានរន្ធមួយគឺជាកន្លែងដាក់ Keystone ជាកំនែទំរង់ថ្មីដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ទៅលើ Laptop មួយនេះ។

Keystone:

keystone គឺជាបន្ទះ NFC chip ប្រើសម្រាប់ រៀបចំនូវ game profile និង system setting ដែលយើងបានកំណត់រួចដូចជា ភ្លើងពណ៌ Keyboard, ប្រព័ន្ធបញ្ចេញខ្យល់ ហើយអ្វីដែលពិសេសនោះគឺ អ្នកអាចរក្សានូវឯកសារសំងាត់របស់អ្នកបានយ៉ាងងាយស្រួល។

Display:

ROG Strix Hero III (G731GU) មានទំហំអេក្រង់ដល់ទៅ17.3អ៊ីញកម្រិតFull HD កម្រិតRefresh Rate 240Hz/3ms ផងដែរដូច្នេះអ្នកដែលកំពុងស្វែងរកបទពិសោធន៍លេងGameរបស់ពួកគេជាមួយនឹងFrame rate 240 ហ្វ្រេមក្នុងមួយវិនាទីនឹងពេញចិត្តជាមួយLaptop មួយនេះ។ 

Performance:

ROG Strix Hero III (G731GU) មកជាមួយនឹងម៉ាស៊ីនដែលមានលក្ខណៈពិសេសខ្ពស់បំពាក់ដោយ CPUដល់ទៅ Intel Core I7 ជំនាន់ទី9 (Intel core i7-9750H) រ៉េមDDR4 16GB 2666Mhz ទំហំផ្ទុក 1TB NVMe SSD ក្រាហ្វិកដាច់ដល់ទៅGTX1660Ti-6GB បច្ចេកវិទ្យាWifi 5មានអង់តែនដល់ទៅ4 Support ជាមួយបច្ចេកវិទ្យាRangboost technologyដែលធ្វើអោយកុំព្យូទ័រនេះចាប់កម្លាំងWifi បានតំបន់ទូលាយជាងមុន ចាប់បានល្បឿនដល់ទៅ1.7Gbps ហើយវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍Window 10។

 ROG Strix Hero III (G731GU) មានប្រព័ន្ធត្រជាក់ម៉ាស៊ីនល្អ គឺវាបំពាក់ជាមួយកង្ហារពីរ ប្រព័ន្ធត្រជាក់ប្រភេទ3D Flow Zone កម្លាំងបក់របស់ម៉ាស៊ីន12V មានមុខងារលាងធូលីចេញដោយខ្លួនឯងពីម៉ាស៊ីន ហើយវាមិនត្រឹមតែធ្វើអោយត្រជាក់តែម៉ាស៊ីនប៉ុណ្ណោះទេ វាក៏ចូលរួមបន្ថយកម្តៅKeyboardផងដែរ។

keyboard:

 

លើកនេះ ASUS បាន update កាន់តែពិសេសជាងមុន ដោយបានធ្វើការផ្លាស់ប្តូរ Keyboard ទៅជាប្រភេទ RGB per-key ខុសពីជំនាន់មុនគឺប្រភេទ RGB 4 Zone ហើយយើងអាចផ្លាស់ប្ដូរពណ៌របស់ keyboard នៅក្នុងកម្មវិធី Armory Crate ដែលជាកម្មវិធីមួយធ្វើការគ្រប់គ្រងទៅលើ Monitor System ដូចជា Game Profiles, Touchpad, Hyper fan Modes, និង AURA Sync. ចំណុចពិសេសមួយទៀតនោះគឺ ការផ្លាស់ប្តូរទៅលើខ្សែបន្ទាត់ភ្លើង RGB ព័ទ្ធជុំវិញ Laptop តែម្តង ដែលធ្វើអោយមានសភាពលេចធ្លោរខ្លាំងមែនទែន ជាពិសេសពេលដែលនៅកន្លែងងងឹត។ ចំណែកឯTouchpad វិញក៏មានប៉ូតុងដែលអាចផ្លាស់ប្តូរទៅជា Numbpad ដែលវាពិតជាមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ 

ខាងក្រោមនេះគឺជាតារាងSpecsសម្រាប់ម៉ូឌែល ROG Strix Hero III (G731GU):

កុំព្យូទ័រយួរដៃលេងហ្គេម ROG Strix Hero III (G731GU) នឹងមិនធ្វើអោយអ្នកមានភាពធុញទ្រាន់ទោះបីជាអ្នកត្រូវធ្វើការពីផ្ទះព្រោះតែភាពអស្ចារ្យជាមួយនឹង CPU Intel Core ជំនាន់ទី 9 របស់វា, ក្រាហ្វិក GeForce GTX របស់ Nvidia, អេក្រង់កុំព្យូទ័រយួរដៃ 240Hz / 3ms, មើលទៅស្រស់ស្អាតមានគុណភាពនិងដំណើរការថាមពលល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន