no-alternative title

កំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs 5G តម្លៃ 2999 ដុល្លារ ជំនួយការពិសេសដែល អ្នកជំនួញវិនិយោគិន មិនគួរមើលរំលង

ឥឡូវនេះគឺពាក់កណ្តាលឆ្នាំ 2020 ហើយ តើគួរបន្តប្រើទូរស័ព្ទចាស់ទៀត ឬក៏ឡើងស៊េរីស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs តម្លៃ 2999$ ឲ្យផ្អើលគេម្តង? ប្រាកដណាស់ប្រើសិនបើអ្នកជាម្ចាស់អាជីវកម្ម អ្នកជំនួញ  ឬវិនិយោគិនក្នុងសម័យឌីជីថលនេះ គួរតែពិចារណាផ្លាស់ប្តូរខ្លួនឯង ដេញឲ្យទាន់សភាពការណ៍ និងកាលៈទេសៈនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឧបករណ៍ឆ្លាតវៃដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ Huawei Mate Xs។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណុចពិសេសទី1: បង្កើនភាពជឿជាក់ទ្វេដង 

គ្រប់គ្នាបានដឹងជាក់ច្បាស់ហើយថា កំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate Xs មានតម្លៃខ្ពស់ខ្លាំងដែលមនុស្សធម្មតាជុំវិញពិភពលោកបានត្រឹមតែប៉ងប្រាថ្នា ឬបានត្រឹមស្រមៃតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើអ្នកកំពុងកាន់ប្រើក្នុងដៃនោះមិនថានៅអង្គប្រជុំ ការិយាល័យ  ភោជនីយដ្ឋានលំដាប់ៗ ឬទីកន្លែងកម្សាន្តនានាទាំងក្នុងស្រុក ឬក្រៅស្រុក អ្នកប្រាកដជាទទួលអារម្មណ៍ជឿជាក់ទ្វេដង ទាក់ទាញចំណាប់អារម្មណ៍អ្នកជុំវិញខ្លួន ដែលជាឲសេចក្តីសុខក្នុងផ្លូវអារម្មណ៍។ នៅពេលដែលអ្នកកំពុងបំពេញកិច្ចការងារ កិច្ចសហការ ចរចារជាមួយនឹងដៃគូពាណិជ្ជកម្ម ឬវិនិយោគិននានា អ្នកប្រាកដជានឹងអាចទទួលបាននូវលទ្ធផលវិជ្ជមានក្នុងភាគរយខ្ពស់ ព្រោះតែសម្រាប់ភារៈប្រើប្រាស់ស៊េរីលំដាប់ដូចជា Huawei Mate Xs រួមផ្សំចំណេះជំនាញ និងថ្វីមាត់ខាងវោហាស័ព្ទក្នុងអង្គប្រជុំ។ 

ចំណុចពិសេសទី2: រចនាបទរូបរាងនិង អេក្រង់បត់បែបអេឡហ្គង់

Huawei Mate Xs ត្រូវបានរចនារូបរាងស្តើងស្អាតបែបអេឡេហ្គង់ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់បត់ទំនើបចុងក្រោយ ដែលអាចបត់បាន ច្រើនជាង10ម៉ឺដង (ឧទាហរណ៍ថាក្នុងមួយថ្ងៃបត់50ដង យើងអាចប្រើបានរហូតទៅ 5-6ឆ្នាំ) ចង់ប្រើប្រាស់ជាស្មាតហ្វូនលំដាប់កំពូលអេក្រង់ទាំងមុខទាំងក្រោយក៏បាន (អេក្រង់មុខ 6.6” OLED អេក្រង់ក្រោយ 6.38” កម្រិតបង្ហាញច្បាស់ 2K) ជាថេប្លេតឆ្លាតវៃក៏បាន (អេក្រង់លាតពេញ 8”) (តោះពិសោធជាក់ស្តែងទាំងអស់គ្នា)។ បន្ទាប់ពីពិសោធន៍ជាក់ស្តែងហើយយើងសង្កេតឃើញថា Huawei Mate Xs 5G នេះ ពិតកំពូលស្មាតហ្វូនអេក្រង់បត់ល្អឯកប្រដោយភាពច្នៃប្រឌិតបំផុតប្រចាំឆ្នាំ2020នេះ ដែលតម្រូវចិត្តអ្នកប្រើប្រាស់គ្រប់រូប ទាំងការបំពេញការងារ និងការម្សាន្ត។

ចំណុចពិសេសទី3: ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលលំដាប់ពិភពលោក Kirin 990 5G

Huawei Mate Xs 5G ត្រូវបានក្រុមហ៊ុនហួវៃ បំពាក់នូវបន្ទះឈីបលំដាប់កំពូល Kirin 990 5G  Soc ទ្រទ្រង់បច្ចេកវិទ្យា 5G (NSA and SA 5G) ធ្វើឲ្យកម្លាំងម៉ាស៊ីដំណើរការលឿនរលូនឥតទាក់ ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ជាពិសេសមានខួរក្បាល NPU ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនសមត្ថភាពបច្ចេកវិទ្យា AI ជំនាន់ទំនើបចុងក្រោយ។  Huawei Mate Xs មានរ៉េម 8 GB និងអង្គផ្ទុកទិន្នន័យ 512 GB ហើយអាចបន្ថែម 256GB។ 

ចំណុចពិសេសទី4: កាមេរ៉ាថតរូបកម្រិតលំដាប់អាជីព

Huawei Mate Xs 5G បំពាក់នូវកាមេរ៉ា Leica 4គ្រាប់ ថតរូបវីដេអូស្អាតស៊ីដាច់គេ (ទាំងមុខទាំងក្រោយ) កម្រិតអាជីព បំពាក់នូវបច្ចេកវិទ្យា Dual-Screen (អេក្រង់ភ្លោះ) បង្កភាពងាយស្រួលសម្រាប់លេងស្ទីលនៅពេលដែលពឹងនរណាម្នាក់ជួយថតរូប ព្រោះវាអនុញាតឲ្យ យើងអាចមើលឃើញរូបខ្លួនឯង អាចថតរូបស៊ែលហ្វីទំហំ 40 មេហ្គាភិកស៊ែល និង ថតប្លង់ទូលាយ ទំហំ 16 មេហ្គាភិកស៊ែល។ Huawei Mate Xs មានកាមេរ៉ាមេទំហំ 40 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ទូទៅ អាចថតរូបបានរហូតទៅ អាចថតរូបបានរហូតទៅ 30x កាមេរ៉ាទីពីរទំហំ 8 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ហ្ស៊ូម (អនុវត្តន៍3x Optical Zoom) កាមេរ៉ាទីបីទំហំ 16 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ទូលាយ និងថតប្លង់គៀកបែប Macro និង កាមេរ៉ាទីបួន ជាឡេន 3D TOF សម្រាប់ជំនួយដល់ការថតរូបភាពនិងវីដេអូព្រាលផ្ទៃខាងក្រោយ (Bokeh)។ 

ចំណុចពិសេសទី5: អេក្រង់បត់មានភាពឆ្លាតវៃ Multi-Window 

អេក្រង់បត់របស់ Huawei Mate X2 5G ទ្រទ្រង់ការប្រើប្រាស់កម្មវិធី Multi-Window ពីអេក្រង់លាតពេញ 8” ទៅជាអេក្រង់ឯករាជ្យពីរផ្សេងគ្នា ប៉ុន្តែសម្គាល់ការប្រើប្រាស់ដំណាលគ្នា ហើយអាចផ្លាស់ប្តូរកម្មវិធីឯកសារទៅវិញទៅមក ឧទាហរណ៍ នៅពេលដែលយើងកំពុងឆែកសារអ៊ីម៉ែលរើសរូបភាពកែសម្រួល លើអេក្រង់ទី1 យើងក៏អាចកក់ចំណាំ ឬធ្វើកិច្ចការផ្សេងៗលើអេក្រង់ទី2 ហើយវាសម្គាល់ការផ្លាស់ ចម្លងឯកសារគ្នាទៅវិញទៅមក ។ 

ចំណុចពិសេសទី6: បច្ចេកវិទ្យាសាកថ្មលឿនដូចហោះ Huawei SuperCharge 55W

មានកំពូលស្មាតហ្វូន Huawei Mate Xs ក្នុងដៃលេងបារម្ភរឿងបញ្ហាអស់ថ្ម អាចរីករាយបំពេញកិច្ចការងារ ទស្សនាកម្មវិធីកម្សាន្ត វីដេអូខ្សែភាពយន្ត ឬលេងហ្គេមដាច់យប់ក៏មិនខ្វល់រឿងបញ្ហាអស់ថ្ម ព្រោះមានទំហំថ្មធំមហិមា 4500mAh បំពាក់បច្ចេកវិទ្យាសាកថ្មលឿន Huawei SuperCharge 55W សាក 30នាទីបាន 85% ប្រកបដោយសុវត្ថិភាពបំផុតដែលទទួលស្គាល់ពីស្ថាប័ន TUV របស់ប្រទេសអាឡឺម៉ង់។  

សរុបមក Huawei Mate Xs ពិតជាកំពូលស្មាតហ្វូនអេក្រង់បត់ឈានមុខគេលំដាប់ពិភពលោកមែន លោកអ្នកអាចរកទិញក្នុងតម្លៃពិសេសត្រឹមតែ 2,999$ នឹងទទួលបាន ស្រោមទូរស័ព្ទ Original និង កាសឥតខ្សែ Huawei Freebuds 3 ដែលមានតម្លៃ $169 សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/huaweimobilekh/?id=237604653060092&epa=SEARCH_BOX&brand_redir=237604653060092 ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន