no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

តូចពិតតែខ្លឹម ថ្លេបប្លេតស៊េរីថ្មី ខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 ទ្រទ្រង់ការប្រើប្រាស់លើពីកុំព្យូរទ័រធម្មតា

ស្ថិតនៅក្នុងកាលៈទេសៈនេះ ការសិក្សា បំពេញការងារ ប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម លើអនឡាញ បានក្លាយទៅជាទីពេញនិយមបំផុតសម្រាប់មនុស្សជាតិទូទាំងសកលលោក។  ឧបករណ៍ឆ្លាតវៃនៃរបកគំហើញបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនហួវៃគឺ ថ្លេបប្លេតស៊េរីថ្មី ខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃ $699 កំពុងតែដើរតួនាទីយ៉ាងសំខាន់សម្បូរបែបលើសបីកុំព្យូរទ័រ និងថេបប្លេតធម្មតាៗ។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗធ្វើឲ្យថេបប្លេតស៊េរីថ្មី ខ្មៅដៃវេទមន្ត Huawei MatePad Pro លេចធ្លោ និង៖

 

no-alternative title

ខ្មៅដៃវេទមន្ត HUAWEI M-pencil

ចំណុចលេចធ្លោបំផុតនៃ Huawei MatePad Pro នោះគឺ ខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ថេបប្លេត Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ អាស្រ័យនេះ មិនថាកូនតូចៗ សិស្សនិស្សិត បុគ្គលិកក្រុមហ៊ុន  ឬម្ចាស់អាជីវកម្មនានា អាចបំពេញការសិក្សា ឬការងារតាមអនឡាញកាន់តែមានប្រសិទ្ធិភាព និងរហ័សទ្វេរដងថែមទៀតផង។ 

តូចតែខ្លឹម 

ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ មិនត្រឹមតែមានរាងតូចងាយស្រួលប្រើនៅតាម នៅការិយាល័យ គេហដ្ឋាន បង្រៀនបុត្រធីតា ឬដាក់តាមខ្លួនពេលធ្វើដំណើរតាមរថយន្ត ឬក៏យន្តហោះប៉ុណ្ណោះទេ ថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro បំពាក់នូវ Multi-Window អាចប្រើប្រាស់បំពេញកិច្ចការងារ អាជីវកម្ម ពាណិជ្ជកម្ម សិក្សាតាមអនឡាញ ឬ ការកម្សាន្តនានា កាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ដូចជា អាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ ឆាតបណ្តើរ ឬក៏កែរូបថតបណ្តើរ ដែលកុំព្យូទ័រ និង ថេបប្លេតធម្មតាពុំទាន់មានមុខងារនេះនៅឡើយ។ ម្យ៉ាងវិញទៀត មុខងារ Huawei APP Multiplier អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ APP ក្នុងពេលតែមួយ ខណៈម្ខាងបង្ហាញរូបភាព និងម្ខាងទៀតបង្ហាញព័ត៌មានលម្អិតសម្រាប់អ្នកអានលម្អិត និយាយរួមគឺ Multiply Your View តែម្តង។

 

ថេបប្លេតដំបូងគេដែលទ្រទ្រង់ Share អេក្រង់ទូរស័ព្ទដៃ

ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro ពិសេសជាងកុំព្យូទ័រ ឬថេបប្លេតដទៃទៀតដែលកំពុងចរាចរលើទីផ្សារត្រង់មានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ តាមរយៈ Huawei Share multi-screen collaboration បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។ 

កាមេរ៉ាថតរូបកម្រិតអាជីព

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ (night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។

ប្រើប្រាស់នូវបន្ទះឈីបលំដាប់កំពូល Kirin 990 flagship chipset 

Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ Kirin 990 flagship chipset ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ  បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0  ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ ពិរោះរណ្តំ នៅគ្រប់    ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro មានថាមពលថ្ម 7250 mAh  ហើយជាថេបប្លេតដំបូងគេដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរស័ព្ទ 7.5W  (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។ 

សរុបមក ជ្រើសរើសយកថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro $699 សម្រាប់ខ្លួនឯង ឬបុត្រធីតាពិតជាមិនខកបំណងទេ ព្រោះភ្ជាប់នូវបច្ចេកវិទ្យាទំនើបឈានមុខសម្បូរបែបងាយស្រួលប្រើប្រាស់បំពេញកិច្ចប្រចំាថ្ងៃ និងការសិក្សាតាមអនឡាញបានរហ័សទាន់ចិត្ត និងប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងខ្មៅដៃវេទមន្ត Huawei M-Pencil។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងហាងលក់កុំព្យូទ័រនានារួមមាន៖

ភ្នំពេញ

1.Nojima (Cambodia) Tel: 093 601 601 / 093 605 606 

2.V Stor Computer Tel: 092 775 549

3.KC Pone Palace Tel: 070 234 222

4.Gold One Computer Tel: 093 909 878

5.Chantra Computer Tel: 077 630 077

6.Khun Eng Computer Tel: 012 477 868

7.Smart Axiata Tel: 010 202 857

8.Heng Vichet Tel: 081 337 373

9.Raksmey Bayon (New) Tel: 078 988 889

10.Leang Pov Tel: 012 777 833

11.T.N Tel: 010 959 525 

12.CTK Tel: 081 771 515

13.C STORE Tel: 010 655 700

14.L.K.M Tel: 012 575 047 

15.HOK LAY II Tel: 016 733 392

16.KHMER APSARA Tel: 081 3333 16

17.PISETH (TK) Tel: 085 756 585

18.Chomroen Tel: 081 53 7777

19.Sok Gech Phone Shop Tel: 015 866 998

20.RAKSMEY BAYON I Tel: 015 99 777 9 

ក្រចេះ

1.LEANG HUY Tel: 012 85 58 38 

សៀមរាប

1.ASEAN IT Computer Tel: 012 78 42 55

2.CRS Tel: 012 258 181

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម