no-alternative title

ROG Zephyrus G14(GA401IV) កុំព្យូទ័រយួរដៃលេងហ្គេម ដែលមានរូបរាងតូចស្តើងស្អាតប្លែក និងមានកម្លាំងម៉ាស៊ីនខ្លាំង

ត្រៀមខ្លួនហើយឬនៅសម្រាប់វត្តមានរបស់ កុំព្យូទ័រយួរដៃលេងហ្គេមស៊េរីថ្មី ROG Zephyrus G14(GA401IV) ដែរនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ? អញ្ចឹង អំឡុងពេលដែលកំពុងរងចាំ យើងមកស្វែងយល់ពីចំណុចខ្លះៗរបស់ឡេបថបនេះ ថាវាមានកំលាំងម៉ាស៊ីន ការរចនា និងចំណុចខ្លាំងខុសពីឡេបថបដ៏ទៃអ្វីខ្លះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនា:

ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតប្លែករបស់ ROG Zephyrus G14 ធ្វើអោយអ្នកលេងហ្គេមជាច្រើនមានការជក់ចិត្តជាមួយរចនាទាំងពីរពណ៌ របស់កុំព្យូទ័រនេះគឺពណ៌ស Moonlight Whiteនិងពណ៌ប្រផេះ Eclipse Gray ដែលមិនងាយជាប់ក្រយ៉ៅដៃ និងងាយស្រួលក្នុងការសំអាត។ អ្វីដែរពិសេសជាងគេនោះគឺ នៅពាក់កណ្ដាលនៃផ្ទៃគំរបរបស់ Laptop មានការរចនាជាមួយភ្លើង Mini LEDs ចំនួន 1215 មានឈ្មោះថា AniMe Matrix display ឆ្លងកាត់នៅលើរន្ធចំនួន 6536 ដែលអ្នកអាចធ្វើការរចនាជារូបភាព animation និងអក្សរអោយរត់ឡើងនៅលើគំរប់របស់Laptop ដើម្បីបង្ហាញភាពជាខ្លួនអ្នក និងរឹតតែមានភាពទាក់ទាញ៕

សម្រាប់ LED នីមួយៗបញ្ចេញនូវពន្លឺពណ៌សដល់ទៅ 256ដង ហើយជាមួយនឹងអេក្រង់ AniMe Matrix display រួមជាមួយនឹងបច្ចេកវិទ្យា mini LEDs នេះនឹងធ្វើការកាត់បន្ថយទៅលើកំដៅ ការគ្រប់គ្រងទៅលើផ្នែក hardware និងតម្រូវការនៃការប្រើប្រាស់ថាមពលថ្ម ។ មួយវិញទៀតវាក៏បានភ្ជាប់ជាមួយនឹង HoneyComb Design នៅខាងក្នុងនៃ Laptop ដែលជាផ្នែកមួយជំនួយដល់ការកាត់បន្ថយកម្ដៅ និងទម្ងន់របស់Laptopផងដែរ។ 

កម្លាំងមាស៊ីន: 

មកមើលពីសមត្ថភាព ROG Zephyrus G14 មកជាមួយនឹង Processor ថ្មី 4000 series របស់ AMD ជាមួយនឹង CPU AMD RYZEN 9 4800H វាមានរ៉េមទំហំ 16GB DDR4-3200 RAM និង PCIe 512G។ ជាមួយនឹងក្រាហ្វិកកាត GeForce RTX 2060 ដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ROG Boost ដែលមានល្បឿនដល់ទៅ 1298MHz នៅក្នុងកម្លាំង 65W ។ GPU នេះគឺផ្អែកទៅលើស្ថាបត្យកម្ម NVIDIA Turing architecture ចុងក្រោយបំផុតដែលមានការពង្រឹងសមត្ថភាពសម្រាប់ programmable shading, real-time ray tracing និងបច្ចេកវិទ្យា AI ។ ការបញ្ចូលគ្នានេះនឹងធ្វើអោយការប្រើប្រាស់នូវ lighting, shadows និង effects កាន់តែអស្ចារ្យថែមទៀតនៅក្នុងការលេងហ្គេម។ Zephyrus G14 ក៏មានសមត្ថភាពខ្លាំង និងការដំណើរការនៅលើកម្មវិធីធំៗដូចជា 3D rendering និង multitasking បានយ៉ាងល្អបំផុត។ ហើយវាក៏បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ Intel WiFi6 ជាមួយ Gig+(812.11ax) ដែលជួយអោយការចាប់ Internet បានលឿនប្រសើជាងមុន ទោះបីជាអ្នកនៅកន្លែងដែលមានមនុស្សច្រើន ដូចជាហាងកាហ្វេ ឬបណ្ណាល័យក៏ដោយ។

នៅខាងឆ្វេងនៃឡេបថប យើងឃើញមានរន្ធ សាកថ្ម រន្ធHDMI 2.0b port  រន្ធUSB Type-C port និងរន្ធដោតកាស។ រីឯខាដស្ដាំវិញ មានរន្ធ USB 3.2 ports ពីរ និងរន្ធ USB Type-C port និង Kensington lock។

អេក្រង់កុំព្យូទ័រ

អេក្រង់ មានទំហំ14 អ៊ីង  មាន refresh rate កម្រិតភាពច្បាស់ដល់ទៅ WQHD display 120Hz និងផ្ទៃអេក្រង់លាតរហូតទៅដល់ 85% នៃតួរខ្លួនរបស់ឡេបថប ដែលធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៌ថាអេក្រង់គឺដិតជាប់នឹងភ្នែករបស់អ្នកផ្ទាល់តែម្ដង។ ព្រមទាំងមាន Pantone Validated ដែលធ្វើអោយការកែរពណ៌មានភាពងាយស្រួលនិងត្រឺមត្រូវ 100% ពិតជាសាកសមឥតខ្ចោះសម្រាប់ Artists, Designers, និង Content Creator។

 

ក្តារចុច

Zephyrus G14 គឺជាឡេបថប ROGដំបូងគេដែលបានភ្ជាប់ជាមួយនឹងការស្កែនក្រយ៉ៅដៃនៅលើប៊ូតុងបើកឡេបថបតែម្តង ដែលវាពិតជាមានភាពងាយស្រួលដូចពេលពេលដែលអ្នក Unlock ទូរស័ព្ទដៃ។ ក្តារចុចត្រូវបានរចនាឡើងអោយមានគំលាតល្អ ងាយស្រួលប្រើប្រាស់ដូច ក្តារចុច របស់ Desktop និងមាន Hotkeys ដែលមានប៊ូតុងសំលេង, Microphone mute, និង កម្មវិធី Armoury Crate របស់ ROG៕ បូករួមជាមួយនឹង N-Key Rollover ដែរវាមិនមានភាពឆ្លងទោះបីជាអ្នកធ្វើការ ចុចលឿនយ៉ាងណាក៏ដោយ និង Overstroke technology សម្រាប់ទ្រទ្រង់នឹងកម្លាំងចុចខ្លាំងៗទៅលើក្តារចុច។ កុំព្យូទ័រយួរដៃនេះ ក៏បានរចនាជាមួយនឹង ErgoLift Hinge ដែលជួយអោយបាតរុញឡើងខ្ពស់ ជំនួយដល់ការ Typing ជួយអោយការបញ្ចេញសំលេងបានល្អ និងបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធត្រជាក់របស់មាស៊ីន (Cooling System)។ មួយវិញទៀតវាក៏បានភ្ជាប់ជាមួយនឹង HoneyComb

 

ដើម្បីនៅតែរក្សាបទពិសោធ៍ដ៏អស្ចារ្យរបស់អ្នកប្រើប្រាស់ ASUS បានបង្កើត Gaming Center Control  Panel  ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រង Monitor System ដូចជា Game Profiles, the Touchpad, the ROG Key, Hyper fan Modes, CPU and GPU performance.

 

ថាមពលថ្ម:

សម្រាប់ថាមពលថ្មរបស់ឡេបថប Zephyrus G14 ពិតជាធ្វើអោយលោកអ្នកមានការភ្ញាក់ផ្អើល ដែលវាអាចកាន់ថ្មបានរហូតដល់ 12 ម៉ោង ក្នុងការបើកកម្មវិធីមួយចំនួន ក៏ដូចជាការមើលវិដេអូHD។ អាចនិយាយបានថាវាជាប្រភេទកុំព្យូទ័រយួរដៃលេងហ្គេមដែលអាចកាន់ថ្មបានយូរបើប្រៀបធៀបទៅនឹងកុំព្យូទ័រលេងហ្គេមដ៏ទៃ។ ហើយចំណុចពីសេសមួយទៀតនោះគឺ យើងអាចធ្វើការសាកថ្មតាមរយៈរន្ធដោត USB typeC បានថែមទៀត។

ឡេបថប Zephyrus G14 ស៊េរីថ្មីពិតជាឡេបថបដែលដែលធ្វើអោយអ្នកទាំងអស់គ្នាជាប់ចិត្តជាមួយនឹង ម៉ាស៊ីនដែលមានកំលាំងខ្លាំង មានរូបរាងតូចស្រស់ស្អាតងាយស្រួលក្នុងការចល័តទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន