no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

realme X50 Pro Dual 5G ស្មាតហ្វូន Flagship សាកសមនឹងយុវវ័យ នឹងមកដល់ប្រទេសកម្ពុជា ឆាប់ៗនេះហើយ

ក្រោយពីមានការពិភាក្សារលើប្រធានបទ 5G កាលពីឆ្នាំ 2018 មក ប្រតិបត្តិករធំៗនៅជុំវិញពិភពលោកសុទ្ធតែកំពុងតែមានការមមាញឹកទៅលើការរៀបចំទីផ្សារ 5G របស់ខ្លួន ហើយអ្វីដែលមកជាមួយនោះ គឺការប្រកួតប្រជែងទីផ្សារ 5G នៃក្រុមហ៊ុនស្មាតហ្វូនធំៗ។ ក្នុងនាមជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតនោះ realme ក៏មិនខុសគ្នានោះដែរ កាលពីដើមឆ្នាំនេះ realmeបានប្រកាសថាស្មាតហ្វូនដែលបានដាក់លក់នៅក្នុងប្រទេសចិននៅក្នុងឆ្នាំ 2020 នេះ គឺសុទ្ធតែជាស្មាតហ្វូនដែលមានបច្ចេកវិទ្យាប្រព័ន្ធ5G។ ហើយទំនុកចិត្តនៃប្រព័ន្ធ 5G របស់ realme គឺបានមកពីកម្លាំងបច្ចេកវិទ្យាពិត “ហ៊ានឆ្ពោះទៅមុខ”។ 

កន្លងមក realme បានរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយខ្សែរសង្វាក់ផ្គត់ផ្គង់ ប្រតិបត្តិករនិងក្រុមហ៊ុនអីុនធើណេត realmeនឹងក្លាយជាម៉ាកទូរស័ព្ទដំបូងគេដែលគាំទ្រជាមួយទម្រង់ Dual 5G ក្នុងជួរតម្លៃជាច្រើន។ រីឯនៅក្នុងទីផ្សារក្រៅប្រទេសក៏មិនខុសគ្នាដែរ ថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា ស្មាតហ្វូន5G ដែលមានមានការប្រកួតប្រជែងខ្លាំងបំផុតរបស់ realmeគឺ X50 Pro បានជិតមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។

no-alternative title

 

តើស្មាតហ្វូន Flagship នៅក្នុងឆ្នាំ២០២០ចាំបាច់ត្រូវមានបំពាក់អ្វីខ្លះ? នោះគឺប្រាកដជាបន្ទះឈីបsnapdragon 865 5G អេក្រង់ refresh rate កម្រិតខ្ពស់ កាមេរ៉ាមុខទម្លុះអេក្រង់ជាដើម។  ហើយម៉ូឌែលដែល realme ដាក់ប្រកាសលើកនេះគឺមិនត្រឹមតែបំពាក់នូវបន្ទះឈីបsnapdragon 865នោះទេ ដែលតេស្តពិន្ទុនៅលើ Antutu ទទួលបានដល់ទៅជាង60 ម៉ឺនពិន្ទុ កម្រិត refresh rate ខ្ពស់90Hz រួមជាមួយនឹងអេក្រង់ Sumsung Super AMOLED ស្របពេលជាមួយគ្នានេះនៅមានបំពាក់នូវការសាកថ្មល្បឿនលឿន 65W Flash Charge។ តម្រូវការលេងហ្គេម រយៈពេល១ម៉ោង សាកតែ៣នាទីគឺគ្រប់គ្រាន់ហើយ។

ជាមួយគ្នានេះដែរ ទំហំនៃឡែនទម្លុះអេក្រង់របស់ realme X50 Pro មានទំហំតូច រួមជាមួយនឹងស៊ុមដែលនៅជុំវិញ ធ្វើអោយសមាមាត្រអេក្រង់របស់ម៉ាស៊ីនទាំងមូលត្រូវបានកើនឡើងដល់ 92% ។ ដូចនេះ យើងអាចមើលឃើញតាមរយៈរូបភាពថា ការដាក់រូបផ្ទាំងរូបភាពទូរស័ព្ទកាន់តែមានភាពពេញលេញ ផ្ទៃជុំវិញគឺសឹងតែមើលមិនឃើញគែមពណ៌ខ្មៅ ក្រលែកមួយភ្លែតគឺឃើញតែផ្ទៃអេក្រង់ ហើយសម្រាប់ការប្រើrealme X50 Proមើលភាពយន្ត និងលេងហ្គេមគឺទទួលបានចក្ខុវិស័យកាន់តែទូលាយជាងមុននិងទទួលបានកំរិតបទពិសោធន៍ មើលឃើញកាន់តែខ្ពស់។

សរុបសេចក្តីមក realme X50 Proមានបំពាក់នូវSnapdragon 865 អេក្រង់កំរិតrefresh rate 90Hz និងការសាកថ្មល្បឿនលឿន65W SuperDart Flash Charge  ដែលជាចំនុចពិសេសនៃទូរស័ព្ទ ហើយបើដាក់ប្រៀបនឹងម៉ូឌែលដែលមានកំរិតប្រហែលគ្នានោះគឺមានការប្រកួតប្រជែងមិនតូចនោះទេ នៅពេលដែលចូលមកដល់ប្រទេសកម្ពុជាមិនដល់មួយឆ្នាំផងក៏បានផ្តល់ជូនដល់អតិថិជននូវផលិតផលFlagship ដែលមានគុណភាពល្អ ដូច្នេះ យើងអាចមើលឃើញថា realmeមានការប្តេជ្ញាយ៉ាងម៉ោះមុតក្នុងការវាយលុកក្នុងទីផ្សារប្រទេសកម្ពុជា។ 

បើតាមព័ត៌មានអោយដឹងថា ការដាក់ប្រកាស realme X50 Pro លើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 7 ខែកក្កដា តាមរយៈ Online សូមរង់ចាំតាមដាននូវ ម៉ូឌែល 5G ដំបូងរបស់ realme ដែលនឹងដាក់លក់ក្នុងប្រទេសកម្ពុជាទាំងអស់គ្នា។

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម