no-alternative title

បន្ទាប់ពីប្រកាសជាផ្លូវការនូវនាឡិកាឆ្លាតវៃ និងកាស realme Buds Air Neo រួចមក realme ក៏បានចែករំលែកអំពីយុទ្ធសាស្ត្រពីការធ្វើឱ្យប្រសើរឡើងនៃ AloT

ចាប់តាំងពីត្រូវបានបង្កើតឡើងមកម៉្លេះ realmeត្រូវបានគេស្គាល់ថាជាម៉ាកទូរស័ព្ទឆ្លាតដែលមានល្បឿននៃការរីកចម្រើនលឿនបំផុត។ លិខិតរបស់នាយកប្រតិបត្តិរបស់ប្រទេស ឥណ្ឌា ដែលទើបបានចេញផ្សាយនាពេលថ្មីៗនេះបង្ហាញថា ចក្ខុវិស័យរយៈពេលវែងរបស់ realme គឺដើម្បីនាំមកនូវរបៀបរស់នៅទាន់សម័យ និងឆ្លាតវៃជាងមុនសម្រាប់យុវវ័យគ្រប់រូប មិនមែនត្រឹមតែជាម៉ាកដែលរីកចម្រើនលឿនបំផុតប៉ុណ្ណោះទេ។ ដើម្បីសំរេចបាននូវចក្ខុវិស័យនេះ realme ក៏បានណែនាំនូវយុទ្ធសាស្រ្តថ្មីនៃផលិតផលAloTគឺ “1+4+N” ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យុទ្ធសាស្រ្តនេះកំពុងជួយពង្រឹងបន្ថែមលើទូរស័ព្ទឆ្លាតរបស់ realme និងផលិតផលAloT ។ វាមានមូលដ្ឋានគ្រឹះសំខាន់ៗចំនួនបី៖

ស្នូលមួយ៖ ទូរស័ព្ទឆ្លាតតែងតែជាស្នូលនៃផលិតផលរបស់realme ហើយវានឹងក្លាយជាមជ្ឈមណ្ឌលសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៃ realme AloT។ ដូច្នេះរាល់ផលិតផល a lot របស់យើងនឹងត្រូវបានភ្ជាប់ និងគ្រប់គ្រងដោយទូរស័ព្ទឆ្លាតរបស់ realme។ រួមជាមួយនឹងកម្មវិធី realme Link App, ទូរស័ព្ទឆ្លាត realme ដែលជាចំណុចចំបងនឹងអាចគ្រប់គ្រងផលិតផល a lot ផ្សេងៗ បង្កើនបទពិសោធន៍ផ្ទាល់ខ្លួននៅផ្ទះ ការិយាល័យ និងបទពិសោធន៍ធ្វើដំណើរ។

 

Smart Hubs 4៖ គំនិតនេះគឺដើម្បីជួយអ្នកប្រើប្រាស់គ្រប់គ្រង និងបញ្ជាផលិតផលAloTជាច្រើន បន្ថែមទៀតជាមួយទូរស័ព្ទឆ្លាត។ ហេតុដូច្នេះហើយ វាត្រូវបានបែងចែកជា៤ផ្នែកតូចៗមានទូរទស្សន៍ឆ្លាតវៃ, កាសឆ្លាតវៃ, នាឡិកាឆ្លាតវៃ និង ឧបករណ៍បំពងសម្លេងឆ្លាតវៃ។ realmeបានប្រកាសជាផ្លូវការបានបីផ្នែករួចមកហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា រួមមាននាឡិកាសុខភាព, realme Buds Air Neo និងនាឡិកាឆ្លាតវៃ។ នាពេលខាងមុខដ៏ឆាប់ៗនេះ realme នឹងប្រកាសចេញផ្សាយនៃឧបករណ៍បំពងសម្លេងឆ្លាតវៃ ជាមួយនឹងនាឡិកាឆ្លាតវៃកាន់តែទំនើបទាន់សម័យ ទូរទស្សន៍កម្រិតខ្ពស់ និងកាសឆ្លាតវៃកាន់តែឆ្លាតជាងមុន។ ដូចទូរស័ព្ទឆ្លាតវៃរបស់យើងដែរ ការផ្តល់ជូនរបស់AloTនឹងមានចាប់ពីកំរិតថវិការហូតដល់តម្លៃល្អបំផុត។

ផលិតផល N AIOT;អក្សរ N នៅទីនេះតំណាងឱ្យការប្តេជ្ញាចិត្តពិតប្រាកដក្នុងការនាំយកផលិតផលAloT និងផលិតផលរបៀបរស់នៅបែបថ្មីសម្រាប់អតិថិជនរួមទាំងគ្រឿងបន្លាស់ផ្សេងៗរួមមានឆ្នាំងសាកក្នុងរថយន្ត កាបូបស្ពាយរហូតដល់វ៉ាលីដែលមានការរចនាម៉ូដទាន់សម័យ។ ឈានដល់ចំណុចសំខាន់មួយទៀត realme បានក្លាយជាយីហោនាឡិកាឆ្លាតវៃលំដាប់ទី 4 នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ក្រៅពីនេះ ចក្ខុវិស័យរបស់យើងមិនដែលត្រូវបានផ្លាស់ប្តូរទេ។ ដូចតាមការចែករំលែកនៅក្នុងបទសម្ភាសន៍របស់នាយកប្រតិបត្តិរបស់realmeក្នុងប្រទេសកម្ពុជា ពួកគេបានអញ្ជើញបុគ្គលិកដែលមានសមត្ថភាពខ្ពស់ ហើយនឹងរក្សាយុទ្ធសាស្រ្តធ្វើមូលដ្ឋាននីយកម្មនៅក្នុងផ្នែកផ្សេងៗគ្នា។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន