no-alternative title

OPPO A92 ស្មាតហ្វូនជំនាន់ថ្មីលំដាប់ A បានបង្ហាញវត្តមានជាលើកដំបូងជាមួយនឹងតារាតំណាង ហើយនិងសារព័ត៌មានជាច្រើនរូប

នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានធ្វើការអញ្ជើញអ្នកសារព័ត៌មាន និងតារាតំណាងផលិតផល រួមនិងអ្នកល្បីៗ ដែលជាដៃគូររបស់ ខ្លួន មកបើកប្រអប់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល OPPO A92 ដែលនឹងមកក្រឡុកទីផ្សារស្មាតហ្វូនកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ។ ព្រឹត្តិការណ៍នេះ ត្រូវបានក្រុមហ៊ុន OPPO រៀបចំធ្វើឡើងនៅ OPPO Service Center នៅក្នុងអគារ Exchange Square ជាន់ផ្ទាល់ដី។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន OPPO បានអោយដឹងថា A92 គឺជាស្មាតហ្វូនជំនាន់ចុងក្រោយមួយទៀតរបស់ OPPO ស្ថិតក្នុងសែស្រឡាយ A-Series។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបាន ក្រុមហ៊ុនធ្វើការរចនារូបរាងឡើងកាន់តែមានភាពប្រណិត ទំនើបស៊ីវិល័យសម្រាប់កាន់ប្រើប្រាស់ វាភ្ជាប់មកជាមួយកំលាំងម៉ា ស៊ីនខ្លាំងល្មមសម្រាប់ការប្រើកម្សាន្តទូទៅ បំពាក់នូវប្រព័ន្ធកា មេរ៉ាថ្មីជា AI Quad Camera ដ៏ទំនើបសម្រាប់ការប្រើប្រាស់ក្នុង ការថតរូប និងវីដេអូ ហើយជាពិសេសគឺវាមានថ្មទំហំ ធំរហូត ដល់ទៅ 5,000mAh ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ដែលចង់បានស្មាតហ្វូនមានថ្មធំកាន់ថាមពលប្រើបានយូរ ក្នុងការប្រើប្រាស់លេងកម្សាន្តប្រចាំថ្ងៃដោយមិនខ្វល់ពីការដោតសាកថ្មច្រើនដងក្នុងមួយថ្ងៃ។

OPPO  A92 គឺពិតជាមានភាពប្រណិតគួរអោយចង់កាន់ប្រើប្រាស់ក្នុងដៃ។ស្មាតហ្វូនស៊េរីថ្មីនេះមានផ្ទៃខាងក្រោយស្រោបឡើងពីជ័រ ផ្លាស្ទីគស្វិតដែលមានការដុសខាងឡើងយ៉ាងរលោងចាំឆ្លុះដូចកញ្ចក់ និងមានការរចនាបែបក្តោបមូលគែមទាំង 4 ដែល OPPO ហៅថា “3D Quad Curved Design” ចឹងវាផ្តល់អោយការកាន់ក្តោបប្រើប្រាស់ក្នុងប្រអប់ដៃបានស្និត ប៉ុន្តែផ្ទៃខាងក្រោយរបស់ វាងាយផ្តិតស្នាមក្រយ៉ៅម្រាមដៃរបស់យើងបន្តិចដូចនេះត្រូវឧស្សាហ៍ជូតសំអាត ឬក៏ប្រើស្រោមការពារដែល OPPO បានដាក់ មកក្នុងប្រអប់វាស្រាប់។ ហើយនៅលើផ្ទៃខាងក្រោយរបស់វាមានរំលេចដោយកញ្ចប់លេនកាមេរ៉ារាងចតុកោណដាំបញ្ឈរភ្ជាប់នូវ លេនកាមេរ៉ា 4 គ្រាប់រៀបជារាងអក្សរ L ជាមួយអំពូល LED Flash មួយគ្រាប់ និងអក្សរ OPPO សរសេរដេញតាមបណ្តោយតួរ ស្ថិតនៅជិតគែមខាងស្តាំអែមគែមខាងក្រោមបន្តិច។ 

OPPO A92 ប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃភ្ជាប់ពីលើប៊ូតុងបិទបើក និងចាក់សោររបស់វាតែម្តងដែលស្ថិតនៅលើស៊ុម ផ្លាស្ទីគផ្នែកខាងស្តាំ។ រីនៅលើស៊ុមចំហៀងខាងឆ្វេងមានប៊ូតុងឡើងចុះសំឡេង និងរន្ធស៊កបញ្ចូលទ្រនាប់ស៊ីមកាតដែលអាចដាក់ ស៊ីមកាតបានពីរ និងម៉េមូរីកាតប្រភេទ microSD បានមួយព្រមគ្នាតែម្តង។ ងាកមកលើគែមខាងក្រោមវិញយើងឃើញមាន រន្ធ ដោតកាសខ្នាត 3.5mm ជាមួយរន្ធដោតសាកថ្មប្រភេទ USB-C និងរន្ធ Speaker បំពងសំឡេង។ សម្រាប់ Speaker របស់ OPPO A92 គឺមានពីរគ្រាប់ដោយមួយស្ថិតនៅគែមខាងក្រោមហ្នឹង ហើយមួយគ្រាប់ទៀតស្ថិតនៅជាមួយរន្ធស្តាប់ការសន្ទនាលើ គែមខាង លើអេក្រង់។ ប្រព័ន្ធ Speaker របស់វាភ្ជាប់នូវបច្ចេកវិទ្យាសំឡេង Hi-Res Audio ជាមួយ Dirac 2.0 ដូចនេះធ្វើអោយ ការបញ្ចេញ សំលេងបានលឺខ្លាំងល្អមិនបែករ៉ែរ ស្តាប់ពិរោះរណ្តំដេញរងំត្រចៀកតែម្តង ដូច្នេះគឺល្អបំផុតសម្រាប់អ្នកដែលចូលចិត្ត ស្តាប់តន្ត្រី ទស្សនាខ្សែភាពយន្ត និងលេងហ្គេម។ OPPO A92 មានកម្រាស់ស្តើងល្មមត្រឹម 8.9មម ជាមួយទំងន់សរុប 192 ក្រាម។ ស្មាតហ្វូននេះមានជម្រើស 2 ពណ៌ គឺពណ៌ខ្មៅហៅថា Twilight Black,និងពណ៌សលាយផ្ទៃមេឃហៅថា Shining White។  

OPPO A92 ត្រូវបានក្រាលដោយកញ្ចក់ប្រភេទ IPS Display ដែលមានផ្ទៃលាតធំទូលាយជាមួយទំហំ 6.5 អ៊ីង រចនាបថជា Neo Display Screen ដែលមានគែម Bezel អេក្រង់ឆ្វេងស្តាំ អាចបង្ហាញចេញក្នុងកម្រិត Full-HD+ ជាមួយដង់ស៊ីតេភាពច្បាស់ 405ppi។ បន្ថែមពីនេះអេក្រង់របស់ OPPO A92 មានភ្ជាប់នូវមុខងារ Eyes Protection ដែលជួយការពារភ្នែករបស់អ្នកប្រើប្រាស់ នៅពេលដែលសំឡឹងលើអេក្រង់របស់វាយូរ។  និយាយដល់ប្រព័ន្ធកាមេរ៉ាថតរូបវិញ OPPO A92 បានដំឡើងមកជាមួយនឹងកញ្ចប់លេនថ្មីរាងចតុកោណកែងដែលមានការរចនា ឡើងយ៉ាងស្រស់ស្អាតដោយមានស៊ុមព័ទ្ធជុំវិញជាដែកអ៊ីណុក និងរំលេចដោយលេនកាមេរ៉ាចំនួន 4 គ្រាប់រៀបរាងជាអក្សរ L រួមនឹងអំពូល LED Flash មួយគ្រាប់។ ហើយប្រព័ន្ធកាមេរ៉ាទាំង 4 គ្រាប់នេះភ្ជាប់នូវបច្ចេកវិទ្យា AI ទាំងអស់ហៅថា “AI Quad Camera”។ នៅលើកញ្ចប់លេនកាមេរ៉ារបស់ OPPO A92 យើងទទួលបានលេនផលិតរូបភាពដើមទំហំ 48MP មានកម្រិត Aperture f/1.7។ 

សម្រាប់សមត្ថភាពនៃកាមេរ៉ា គឺផលិតរូបភាពចេញពីលេនដើមរបស់វាគឺធ្វើការបានយ៉ាងល្អប្រសើរបំផុត ផ្ទៃរូបភាពផលិតចេញ មកមានកម្រិតពណ៌ និងពន្លឺអោយបានច្បាស់ដិតល្អជាមួយកម្រិត Dynamic rang ខ្ពស់ ហើយការ ថត រូបនៅទីតាំងខ្សោយពន្លឺ និងពេលយប់ក៏បានច្បាស់ល្អជាមួយកម្រិតពន្លឺលើផ្ទៃរូបភាពអោយបានគ្រប់គ្រាន់ គ្រប់អ៊ុចៗ កាត់បន្ថយ បានល្អដែលនេះក៏ដោយ សារតែវាភ្ជាប់នូវកម្រិត Aperture ធំ ហើយប្រសិនបើយើងចង់បានប្លង់រូបភាពនៅពេលយប់ កាន់តែច្បាស់ ថែមមួយកម្រិតទៀត នោះយើងអាចប្រើប្រាស់មុខងារ Ultra Night Mode 2.0 បាន ព្រោះវាជួយធ្វើប្រសើរបំផុតទៅលើការបង្កើន នូវកម្រិតពន្លឺ និង ពណ៌លើផ្ទៃរូបភាពធ្វើអោយរូបភាពផលិតចេញមកបានច្បាស់ល្អគួរជាទីពេញចិត្ត។ 

សម្រាប់ការថតវីដេអូ OPPO A92 គឺធ្វើបានដល់កម្រិត 4K ក្នុងល្បឿន 30fps តែគ្មានមុខងារ OIS នោះទេដោយវាប្រើមុខងារ gyro-EIS ព្រមទាំងទ្រទ្រង់នូវមុខងារថ្មីដែលហៅថា Video Anti-Shake ក្នុងការជួយទប់លំនឹងចលនារូបភាពក្នុងវីដេអូ និងជួយ ធ្វើអោយសាច់វីដេអូបានច្បាស់ល្អមិនញាក់ញ័រខ្លាំងឡើយ។ បន្ថែមពីនេះវាក៏មានភ្ជាប់នូវមុខងារថ្មីមួយទៀតហៅថា Wide Angle Video សម្រាប់ផលិតប្លង់វីដេអូខ្នាតវែង និងមុខងារផលិតវីដេអូបែប Slow-Motion បានក្នុងកម្រិត 1080px ក្នុងល្បឿន 120fps ថែមទៀតផង។ មកលេនទូលាយ ឬ Ultra-Wide lens វិញមានទំហំ 8.0MP ភ្ជាប់នូវកម្រិត Aperture f/2.2 មានសមត្ថភាពអាច ផលិតរូបភាពប្លង់ទូលាយបានកម្រិត 119 ដឺក្រេបានយ៉ាងច្បាស់ល្អ ប៉ុន្តែវារាងទាញគែមរូបភាពចូលបន្តិច។ ចំនែកលេនពីរគ្រាប់ ទៀតមានទំហំ 2.0MP មានកម្រិត Aperture f/2.4 ដូចគ្នាដោយមួយជា Depth Sensor lens សម្រាប់ផលិតរូបភាព ព្រាលផ្ទៃ ខាងក្រោយវត្ថុ និងមួយគ្រាប់ទៀតជា B/W Lens សម្រាប់ផលិតរូបភាពសខ្មៅ។  

ងាកមកកាមេរ៉ាសែលហ្វីមួយគ្រាប់ជាលេនទំលុះអេក្រង់វិញគឺមានទំហំធំល្មមដល់ទៅ 16MP ភ្ជាប់នូវកម្រិត Aperture f/2.0 មានលទ្ធភាពអាចផលិតសាច់វីដេអូបានដល់ទំហំ 1080px ក្នុងល្បឿន 30fps។ សម្រាប់មុខងារក្នុងការកំនត់ថតរូបចេញពី កាមេរ៉ាសែល ហ្វីមួយគ្រាប់នេះក៏មានច្រើនផងដែរដោយក្នុងនោះមានមុខងារដែលនារីៗ

OPPO A92 បំពាក់នូវកំលាំងម៉ាស៊ីនដែលរត់នៅលើបន្ទះឈីប Snapdragon 665  ភ្ជាប់នូវអង្គស៊ីភីយូកម្រិត Octa-core 64bit ជាមួយប្រព័ន្ធល្បឿន Kryo260 ល្បឿន 2.0GHz និង 1.8GHz។ ល្បឿនម៉ាស៊ីនរបស់វាមានជំនួយដោយរ៉េមទំហំ 8GB ប្រភេទ LPDDR4x ជាមួយអង្គក្រាហ្វិចស៊េរី Adreno 610 និងអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនជាប្រភេទ UFS2.1 ទំហំ 128GB ព្រមទាំងអាចដាក់បន្ថែមទំហំម៉េមូរីខាងក្រៅបានជាប្រភេទ microSDXC។ បន្ថែមពីនេះម៉ាស៊ីនរបស់វាក៏មានភ្ជាប់នូវបច្ចេកវិទ្យា Hyper-Boost ដើម្បីជួយបង្កើនល្បឿនក្នុងការប្រើប្រាស់កម្មវិធីទូទៅ និងការលេងហ្គេមកម្សាន្តអោយបានកាន់តែរលូនល្អថែម មួយកម្រិតទៀត។ ស្មាតហ្វូននេះដំណើរការដោយប្រតិបត្តិការ ColorOS7 ដែលទ្រទ្រង់ដោយ Android 10 ចេញពីប្រអប់។  

ស្មាតហ្វូនជំនាន់ថ្មីនេះភ្ជាប់មកជាមួយថ្ម ទំហំធំដល់ទៅ 5,000mAh មានលទ្ធភាពអាចកំដរការប្រើប្រាស់លើអេក្រង់ជាប់បានជិត 7 ម៉ោង និងការប្រើប្រាស់ទូទៅបានហៀរដល់ជិតពីរថ្ងៃឯណោះ ហើយវាក៏មានភ្ជាប់នូវបច្ចេកវិទ្យា Quick Charge កំលាំង 18W ដែលអាចសាកភ្លើងចូលវិញបានលឿន រហ័សផងដែរតាមរយះខ្សែចម្លង និងរន្ធដោតសាកប្រភេទ USB-C។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន