no-alternative title

ទីបំផុតអតិថិជន Huawei Y5p, Y6p, Y8p ទីបួនដែលបន្តមានសំណាងឈ្នះរថយន្តស៊េរីទំនើប Audi Q2 បានរកឃើញហើយ

កាលពីថ្ងៃទី 03 កក្កដា 2020 ក្រុមហ៊ុនហួវៃបានសហការជាមួយនឹងក្រុមហ៊ុន Audi ចាប់ឆ្នោតផ្តល់សំណាងដល់អតិថិជន Huawei Y8p តម្លៃ $219 Y6p តម្លៃ $139 Y5p តម្លៃ $99 Y7p តម្លៃ 179$, Y6s តម្លៃ$129 មានឱកាសបន្តឈ្នះ រថយន្តទំនើប Audi Q2 នៅ Showroom Audi។ លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មីម៉ូដែល Y7p, Y6s, Y6p Y5p និង Y8p ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី អាស្រ័យហេតុនេះទើបក្រុមហ៊ុនហួវៃថ្ងៃនេះចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Audi ផ្តល់រង្វាន់ធំ គឺ រថយន្តទំនើប Audi Q2 ដើម្បីជាការឆ្លើយតប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Y8p តម្លៃ $219៖ 

Huawei Y8p ត្រូវបានក្រុមហ៊ុនហួវៃ រចនាឡើងយ៉ាងផ្ចិតផ្ចង់ជាមួយនឹងរូបរាងកំពូលស្តើង កំពូលអេក្រង់ទំហំ  6.3” OLED HUAWEI Dewdrop Display កម្រិតបង្ហាញ FHD+ (2400 x 1080) ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយៅដៃលើអេក្រង់ដំបូងគេបង្អស់ លឿននិងសុវត្ថិភាពបំផុតត្រឹមតែ 0.35វិនាទី  អមដោយ មុខងារការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់ មានកាមេរ៉ាមុខចំកណ្តាលទំហំ 16MP(ƒ/2.0) ភ្ជាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ចុងក្រោយ ធ្វើឲ្យរូបភាពស៊ែលហ្វីរបស់អ្នកកាន់តែស្អាត កាន់លេចធ្លោ និងជឿជាក់បំផុត ទោះបីចង់ថតរូបស៊ែលហ្វី ដោយយកព្រះអាទិត្យរៀបលិចជាផ្ទៃខាងក្រោយក៏មិនថ្វី ឬក៏ ស៊ែលហ្វីព្រាលផ្ទៃខាងក្រោយវិញក៏អស់កង្វល់ មិនថាពេលព្រឹកថ្ងៃយប់ឬទីកន្លែងដែលមានពន្លឺទាបក៏ដោយ ធានាថាដឹងតែពេញចិត្តគ្រប៉ុស្តិ៍តែម្តង។ 

ផ្នែកខាងខ្នង ស្មាតហ្វូនHuawei Y8p ត្រូវបានរចនាបែប3D ជាមួយជម្រើសពីរពណ៌គឺ គ្រីស្តាល់ទឹកកក និងខ្មៅឥន្ទធនូ បំពាក់នូវកាមេរ៉ាក្រោយAI 3គ្រាប់ ដែលកាមេរ៉ាមេទំហំ 48MP Hi-Res AI (f/2.0) សម្រាប់ថតប្លង់ទូទៅ ថតច្បាស់ស្អាតគ្រប់ប្លង់ គ្រប់ប៉ុស្តិ៍ មិនថាព្រឹកថ្ងៃយប់ ឬទីកន្លែងដែលពន្លឺខ្សោយ ធ្វើឲ្យការថតរូប Lifestyle របស់អ្នកកាន់តែស៊ីវិល័យសម្បូរបែប ហើយថតរូបព្រាលផ្ទៃខាងក្រោយ (Portrait Mode) កាន់តែលេចធ្លោ។  មុខងារ AI Image Stabilization Night Mode (ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង16ស្ទីល) អនុញ្ញាតឲ្យអ្នករីករាយថតរូបពេលយប់ឬទីងងឹតឥតសំចៃដៃ ដោយមិនចាំបាច់ស្ពាយជើងទម្រងតាមខ្លួននាំតែហត់ខ្លួន ហើយលែងខ្លាចថតរូបពេលយប់ទៀតហើយ។ រឹតតែអស្ចារ្យ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឆ្លាតវៃ AI សម្គាល់ប្លង់ថតរូបរហូតដល់ទៅ22ប្លង់ អាចបែងចែកដាច់នូវរូបភាពមនុស្សសត្វ រុក្ខជាតិ ទឹកដីផ្ទៃមេឃ អគារ ម្លូបអាហារ  ទេសភាព -ល-បានយ៉ាងជាក់ច្បាស់ និងអនុញ្ញាតឲ្យអ្នកបន្ថែមបន្ថយពន្លឺ តុល្យភាពពន្លឺ តាមចិត្តចង់ទៅតាមស្ថានភាពជាក់ស្តែង តាមរយៈមុខងារ AI optimization ថែមទៀតផង។ 

កាមេរ៉ាទី 2 ទំហំ 8MP (f/2.4) សម្រាប់ថតប្លង់ទូលាយ (Utra-wide Angle) 120ដឺក្រេ ថតរូបមនុស្ស ឃើញខ្ពស់ៗស្រឡូនស្អាត ថតជួបជុំមិត្តភក្តិ ក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយនាំតែពិបាក  ថតទេសភាពកាន់តែទូលាយពេញគែមល្អ  ដិតគ្រប់ចំណុច។ កាមេរ៉ាទី 3 ទំហំ 2MP Depth Camera (f/2.4) សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ (Bokeh)បង្កើតបានជារូបភាពប្រកបដោយការច្នៃប្រឌិត ផ្នែកឌីជីថល និងផ្សារភ្ជាប់ទៅកាន់ពិភពលោកចំរុះគ្នា។ លើសពីនេះ Huawei Y8p អនុញ្ញាតឲ្យអ្នករីករាយថតវីដេអូ Super Slow Motion កាន់តែល្អឥតខ្ចោះ ជាមួយនឹង ជំនាន់បច្ចេកវិទ្យាAIចុងក្រោយ។ 

Huawei Y8p ត្រូវបានក្រុមហ៊ុនភ្ជាប់នូវ GPU TURBO រត់ក្នុងល្បឿន 60fps / SoC power consumption សម្រាប់ជំនួយដល់អ្នកនិយមចូលចិត្តលេងហ្គេម។  Huawei Y8p បំពាក់នូវបន្ទះឈីប Kirin 710F មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរហូតដល់ 256GB ដំណើរការដោយ EMUI 10.1 (Based on Android 10) ថាមពលថ្ម4000mAh ឆ្នាំងសាក Type C មានមុខងារ Huawei SEAMLESS AI LIFE MEETime អនុញ្ញាឲ្យអ្នកខលវីដេអូកម្រិត HD តាមរយៈទូរស័ព្ទ Huawei Y8p ទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសារ  (ពុំទាន់មាននៅប្រទេសកម្ពុជា ដូច្នេះសូមរងចាំការ Update តាមក្រោយ) និងសម្រួលដល់ការ Screenshot កាន់តែរហ័សទាន់ចិត្តតែម្តងតាមរយៈ មុខងារគោះលើអេក្រង់ទូរស័ព្ទ Screenshots (មុខងារ Knuckle Screenshots)។

Huawei Y6p តម្លៃ $139

ស្មាតហ្វូនស៊េរីថ្មី Huawei Y6p តម្លៃ$139 កំពុងឆក់យកប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ ទាញ ពណ៌ទាន់សម័យស៊ីវិល័យ  (ស្ទាវ9) ថតរូបប្លង់ទូលាយច្បាស់ស្អាត និង តម្លៃល្អស៊ីដាច់គេ រហូតទទួលបានការកម្ម៉ង់ទិញភ្លូកទឹកភ្លូកដី។   Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង! កាមេរ៉ាមេទំហំ 13MP  សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អ។ កាមេរ៉ាទី2 ទំហំ 5MP សម្រាប់ថតរូបបែបប្លង់ទូលាយ និងកាមេរ៉ាទី3 ទំហំ 2MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ ចំណែកឯកមេរ៉ាមុខទំហំ 8MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា Beauty Mode ស្អាតបែបធម្មជាតិ។ 

Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R  (12nm) EMUI 10.1 (Andriod 10) មានថាមពលថ្ម 5000mAh បំពាក់នូវមុខងារថ្មីគឺ Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ  រូបភាពឯសារ ក្នុងពេលតែមួយ។ បច្ចេកវិទ្យា Huawei Super Sound របស់ Huawei Y6p ធ្វើឲ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត មិនកាត់បន្ថយសម្លេងរំខាននៅជុំវិញ។ 

Huawei Y5p តម្លៃ $139

ស្មាតហ្វូន Huawei Y5p មានរូបរាងស៊ិចស៊ីបំផុតជាមួយនឹង អេក្រង់ទំហំ 5.45” កម្រិតបង្ហាញ HUAWEI FullView Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ស្ថាប័ន TÜV Rheinland® មានទម្ងន់144g វិមាត្រ 146.5mm (H) x 70.94mm (W) x 8.35mm (D) តូចល្មមងាយស្រួលកាន់ប្រើពេញដៃល្អ អមជាមួយនឹងជម្រើសបីពណ៌ខៀវ បៃតង និងខ្មៅ។ រឹតតែកាលីប Huawei Y5p បំពាក់នូវកាមេរ៉ាក្រោយរាងគ្រាប់ឡុកឡាក់ ដែលធ្លាប់តែឃើញនៅលើស្មាតហ្វូនស៊េរីខ្ពស់ៗដូចជា Huawei Nova 7i ឬ I-Phone ជាដើម។ 

Huawei Y5p មានកាមេរ៉ាសម្រាប់ថតរូបកម្រិត HD ទំហំ 8MP (f/2.0) ហើយនិង កាមេរ៉ាមុខទំហំ 5MP (f/2/2) សម្រាប់ថតរូបស៊ែលហ្វីស្អាតកប់សារី និងដោះសោរអេក្រង់ទូរស័ព្ទ ថាមពលថ្មទំហំ 3020mAh អាចកំដរអ្នកប្រើប្រាស់មើលវីដេអូក្នុងទូរស័ព្ទបាន 17ម៉ោង លើអនឡាញបាន 9ម៉ោង 4G Browsing បាន 13ម៉ោង និង 4G VoLTE Call បាន 21ម៉ោង។  Huawei Y5p ប្រើបន្ទះឈីប Mediatek MT6762R(12nm)មានរ៉េម 2GB និងអង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមម៉េម៉ូរីខាងក្រៅទំហំរហូតដល់ 512GB ដំណើរការដោយ EMUI 10.1 (Based on Android 10)។ 

ស្មាតហ្វូន Huawei Y8p, Y6p និង Y5p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp App កុម្ម៉ង់ម្ហូប Food Panda, Bloc Delivery, eGets  App ទិញទំនិញតាមអនឡាញ Khmer24, L192, ZANDo, Smile Shop, AliExpress, កក់ TukTuk TADA,  WeGo, SmartRide, ឬ App រៀនតាមអនឡាញ E-school Cambodia និង Zoom បានយ៉ាងលឿនរហ័សទាន់ចិត្ត ហើយ Free ទៀត។ 

សរុបមកបើចង់បានស្មាតហ្វូនគុណភាពល្អ កំពូលស្តើង កំពូលអេក្រង់ ថតរូបស្មាតហ្វូនគ្រប់ប្លង់គ្រប់ប៉ុស្តិ៍គ្រប់ពេលវេលាអាចកក់ Huawei Y8p ឥឡូវនេះ តម្លៃត្រឹមតែ $219 តែបើចង់បានស្មាតហ្វូនល្អដែលមានតម្លៃខ្ទង់ $139 អាចពិចារណាស្មាតហ្វូនHuawei Y6p សាកម្តងលេងបាន3ថ្ងៃ ឬ Huawei Y5p ស្មាតហ្វូនកាមេរ៉ារាងគ្រាប់ឡុកឡាក់ តម្លៃត្រឹមតែ$99 ឬក៏ ស្មាតហ្វូន Huawei Y7p តម្លៃ 179$ និង Y6s តម្លៃ$129 ហើយមានឱកាសឈ្នះរថយន្តទំនើបAudiQ2ដូចគ្នាថែមទៀតផង សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/huaweimobilekh/

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន