no-alternative title

ស្មាតហ្វូន vivo Y30 ជម្រើសពណ៌ថ្មី ត្បូងមរកតខ្មៅ (Emerald Black) បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារហើយ!!

មួយរយៈពេលនេះបើមើលទៅតាមការសង្កេត ឃើញថាស្មាតហ្វូន vivo នៃត្រកូល Y ម៉ូឌែល vivo Y30 ពិតជាមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលជាអ្នកគាំទ្រ។ ជាក់ស្តែងបើនិយាយទៅលើដំណើរការនៃការដាក់លក់នៅលើទីផ្សារវិញ គឹទើបតែបានរយៈពេលត្រឹម 1 ខែប៉ុណ្ណោះ ស្មាតហ្វូន vivo Y30 ត្រូវបានលក់ដាច់ខ្លាំងហួសពីការរំពឹងទុក។ ហើយអ្វីដែលជាចំណងដៃសម្រាប់ខែថ្មី ក្រុមហ៊ុមស្មាតហ្វូន vivo ក៏បានធ្វើការនាំយកនូវស្មាតហ្វូន Y30 ជម្រើសពណ៌ថ្មីមួយទៀតផងដែរនោះគឺពណ៌ Emerald Black វាមានលក្ខណៈបែបពណ៌ ត្បូងមរកតខ្មៅ បើប៉ះចំនឹងចំណាំងផ្លាតវាជះមកជាមួយពន្លឺដ៏ស្រស់ស្អាតមែនទែន។  រីឯសម្រាប់តម្លៃវិញគឺថាគ្មានអ្វីដែលត្រូវផ្លាស់ប្តូរនោះទេគឺត្រឹមតែ $169 តែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមជាលក្ខខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y30 ៖ 

1. អេក្រង់ ទំហំ 6.47 អ៊ីញ Ultra O Screen  ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 720 x 1560 HD+ លាតសន្ធឹងប្រមាណ 90.7% នៃផ្ទៃ ខាងមុខ និងមានដង់ស៊ីតេអេក្រង់ 266 ppi

2. ប្រើបន្ទះឈីប Qualcomm Snapdragon MT6765 Octa-core

3. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.0 GHz

4. មានរ៉េម 4GB, អង្គផ្ទុកទិន្នន័យ 64GB និងអាចថែមក្រៅបាន 256GB

5. មានថ្មទំហំធំ 5000 mAh

6. ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10

7. មានកាមេរ៉ាមុខទំហំ 8MP, កាមេរ៉ាក្រោយបួនគ្រាប់ (13MP + 8MP + 2MP+2MP)

8. មានជម្រើស 3 ពណ៌ Dazzle blue / Moonstone white / Emerald Black

9. អាចប្រើស៊ីមកាតបានពីរ

10. មានមុខងារ Face Unlock + FingerPrint

សម្រាប់បងប្អូនណាដែលកំពុងតែចាប់ចិត្តទៅលើពណ៌ដ៏ស្រស់ស្អាត ត្បូងមរកតខ្មៅនេះ បងប្អូនអាចធ្វើការរកជាវបានចាប់ពីថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2020 នេះតទៅនៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំង 25 ខេត្តក្រុង។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន