no-alternative title

HUAWEI nova 7i កាមេរ៉ាមុខទម្លុះអេក្រង់ កាមេរ៉ាក្រោយគ្រាប់ឡុកឡាក់AI 48MP ចេញលក់នៅកម្ពុជា ហើយតម្លៃត្រឹមតែ $279

មួយរយៈពេលចុងក្រោយនេះ  វិស័យស្មាតហ្វូនបានក្លាយជាសមរភូមិសម្ញែងសាច់ដុំ និងទីលានបង្អួត ផលិតផលបច្ចេកវិទ្យាទំនើបៗ ដែលផ្តល់អត្ថប្រយោជន៍ច្រើនសម្បូរបែបដល់អ្នកប្រើប្រាស់។ បើក្រឡេកមកមើលសម្មិតផលថ្មីបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហួវៃ ឯណេះវិញ គឺ Huawei nova 7i ហាក់មានភាពលេចធ្លោទាំងរូបរាង កាមេរ៉ា និង ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស  Huawei Super Charge 40 វ៉ាត់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនម៉ូដែលនេះ ត្រូវបានដាក់ លក់នៅក្នុងប្រទេសយើងក្នុងតម្លៃត្រឹមតែ $279 ជាមួយនឹងជម្រើសរើស ពណ៌បែប Fashion គឺ ខ្មៅ ពណ៌ប៉ៃតង និងពណ៌ផ្កាឈូកលាយផ្ទៃមេឃ។ 

HUAWEI nova 7i មានកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ 

សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។ 

Nova 7i បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បាន3ម៉ោង ភ្ជាប់ Huawei AppGallery អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់។ 

Huawei nova 7i មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ  ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេង ហ្គេមរលូនឥតទាក់។

វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ  128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ 

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ  4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។

សរុបមក HUAWEI nova 7i ជាស្មាតហ្វូនល្អឯក ជាមួយនឹងតម្លៃពិសេសត្រឹមតែ $279 មានការធានាលើគ្រឿងម៉ាស៊ីនរយៈពេល1ឆ្នាំពេញ និងជួសជុលដោយឥតគិតសេវានៅមជ្ឈមណ្ឌលជួលជុលទូរស័ព្ទដៃហួវៃសម្រាប់ព័ត៌មានលម្អិតសូមចុចត្រង់នេះ https://consumer.huawei.com/kh/support/warranty-policy/  ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន