no-alternative title

Huawei P40 Pro 5G គុណភាពល្អ និងទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ មានតម្លៃត្រឹមតែ $899 ប៉ុណ្ណោះ! ខ្លាចអីនឹងចំណាយ!

គ្រប់គ្នាធ្លាប់បានស្គាល់ និងសរសើរមិនដាច់ពីមាត់ នូវស្មាតហ្វូនត្រកូល P ស៊េរី ដែលពីមួយជំនាន់ទៅមួយជំនាន់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោកដូចជាHuawei P8, P9, P10, P20, P30 ដោយសារគុណភាពលើសពីតម្លៃជាពិសេសគឺកាមេរ៉ាថតរូបកម្រិតអាជីពតែម្តង។ សម្រាប់ស្មាតហ្វូនជំនាន់ចុងក្រោយ Huawei P40 Pro 5G ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ទាំងរូបរាងនៃការឌីហ្សាញ កាមេរ៉ាថតរូប ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 ដោយមិនចាំបាច់ប្រើជើងទម្រ ហើយតម្លៃលក់នៅកម្ពុជាត្រឹមតែ $899 ប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កំពូលស្មាតហ្វូន HUAWEI P40 Pro 5G តម្លៃ $899

Huawei P40 Pro ត្រូវបានក្រុមហ៊ុនធ្វើកំណែអាប់ដេត ជាមួយនឹង យ៉ាងល្អប្រណីតបែបអេឡេហ្គង់ អមជាមួយនឹងពណ៌ថ្មីប្រាក់ទឹកកក សមុទ្រខៀវ ពណ៌ពន្លឺមាស បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 4គ្រាប់គ្រងចំណាត់ថ្នាក់លេខ1 ជាកំពូលស្មាតហ្វូនថតរូបល្អស្អាតដាច់គេទាំងមុខទាំងក្រោយពី DXOMARK ដែលជាស្ថាប័នគេហទំព័រ តេស្តសមត្ថភាពស្មាតហ្វូនគ្រប់ប្រភេទលើពិភពលោក។ ស្មាតហ្វូន Huawei P40 Pro 5G នេះមានពិន្ទុសរុបចំនួន 128 សម្រាប់កាមេរ៉ាក្រោយ និង កាមេរ៉ា Selfie 103 ពិន្ទុ ដែលខ្ពស់ជាងកំពូលស្មាតហ្វូនទាំងអស់ដែលមាននៅលើ DXOMARK ។ កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.28” f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.54” f/1.8+PDAF ផ្តល់នូវកម្រិតច្បាស់លំដាប់កំពូលនៃការថតវីដេអូបែបប្លង់ទូលាយ។

ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹត បានយ៉ាងច្បាស់ល្អត្រជាក់ភ្នែក និងរីករាយមិនចេះជិនណាយជាមួយនឹងការថតវីដេអូកាយវិការយឺតៗជាមួយ Ultra Slow-motion video វីដេអូហ៊្សូមជាមួយនឹងមុខងារ Telephoto video វីដេអូ4K Time lapse និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី3 ទំហំ 12MP ប្រើប្រាស់សេនស័រឈានមុខ 1/3.56” f/3.4 ភ្ជាប់បច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF និង ប្រព័ន្ធទប់លំនឹង (OIS) សម្រាប់ថតហ្សូម ជាមួយនឹង 5x Optical Zoom មានស្រាប់នៅក្នុងឡេនកាមេរ៉ា បច្ចេកវិទ្យា 10x Hybrid Zoom 50x Digital Zoom និងរបស់ដែលនៅឆ្ងាយដាច់កន្ទុយភ្នែក ដូចជាឋានព្រះច័ន្ទជាដើម ដូច្នេះចម្ងាយលែងជាឧបសគ្គរារាំងនៃការថតរូបទៀតហើយ។ កាមេរ៉ាទី4 3D Depth សេនស័រកាមេរ៉ា សម្រាប់បង្កើតកម្រិតព្រាលលំដាប់អាជីព។ ចំណែកឯកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ auto-focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានយ៉ាងច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិមិនសក្បោះ។

កំពូលស្មាតហ្វូនប្អូនពៅ HUAWEI P40 5G តម្លៃ $669

HUAWEI P40 5G បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 3គ្រាប់ កាមេរ៉ាមេ 50MP Ultra Vision និងសេនស័រសីតុណ្ហភាពពណ៌ចម្រុះ ជាមួយនឹងបច្ចេកវិទ្យាមុខងារចាប់ពន្លឺនិងផ្ទៃពណ៌រូបភាពបែបធម្មជាតិ (AI AWB Algorithm) ធើ្វឲ្យស្មាតហ្វូន HUAWEI P40 មានភាពល្អប្រសើរជាងគេរហូតដល់ទៅ 45% លើផ្នែកថតរូប Portrait ព្រោះញែកដាច់រវាងមនុស្ស និងបរិយាកាស បង្កើតបានជាទម្រង់មុខជាក់លាក់ រូបភាពមានលក្ខណៈភ្លឺច្បាស់ដិតស្អាត ពណ៌ស្បែកធម្មជាតិមិនថាយប់ឬថ្ងៃ។ កាមេរ៉ាទី2 ទំហំ 16MP សម្រាប់ថតប្លង់ទូលាយ (Ultra Wide Angle) អាចថតរូបទេសភាពបានកាន់តែទូលាយ ថតរូបមនុស្សឃើញខ្ពស់ស្រឡូនស្អាតបែបធម្មជាតិ និង អាចថតបានច្រើនគ្នាជាមួយនឹងទំហំរូបភាពកាន់តែធំ។ ជាពិសេសអ្នកប្រើប្រាស់អាចថតរូបបែប Macro ជាលក្ខណៈសិល្បៈបានជិតរហូតដល់ទៅ 2.5cm។ កាមេរ៉ាទី3 ទំហំ 8MP សម្រាប់ថតរូបហ្សូមដល់ឋានព្រះចន្ទជំនាន់ទី2 ដែល 3x Optical Zoom មានស្រាប់នៅក្នុងឡេនកាមេរ៉ា បច្ចេកវិទ្យា 5x Hybrid Zoom និង 30x Max Zoom សម្រាប់ផ្តិតយករូបឆ្ងាយដាច់កន្ទុយភ្នែក។ ត្រឡប់មកកាមេរ៉ាមុខវិញ HUAWEI P40 បំពាក់នូវកាមេរ៉ាភ្លោះមុខទម្លុះអេក្រង់ទំហំ 32MP និងកាមេរ៉ា IR ធ្វើឲ្យការថតរូបស៊ែលហ្វីម្នាក់ឯង ឬជាក្រុម ច្បាស់ស្អាតគ្រប់ប្លង់ គ្រប់គ្នា ជាពិសេសបង្ហាញនូវសម្រស់លេចធ្លោបែបធម្មជាតិ ទាំងទម្រង់ចិញ្ចើម ច្រមុះមាត់ភ្នែកសក់ ពណ៌ស្បែកធម្មជាតិ មិនសក្បោះជាមួយនឹងបច្ចេកវិទ្យា AI ជំនាន់ថ្មី។ 

លើសពីលើនេះ ដោយសម្លឹងឃើញនូវតម្រូវការរបស់អតិថិជនក្នុងការថតរូបតាមទូរស័ព្ទដៃ ក្រុមហ៊ុនហួវៃបានបន្ថែមនូវ មុខងារពិសេសៗលើ HUAWEI P40 5G P40 Pro 5G រួមមាន AI motion algorithm សម្រាប់ផ្តិតយករួមភាពសកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ រួច Gallery Edit feature ជ្រើសរើសរូបល្អជាងគេ 1-3សន្លឹកដោយស្វ័យប្រវត្ត។ មុខងារ AI Remove Passersby អនុញ្ញាតឲ្យអ្នកប្រើប្រាស់រីករាយថតភាពរបស់ខ្លួន ទោះបីជាក្នុងកម្មវិធីតាំងពិពរណ៌ ឬកន្លែងដែលមានមនុស្សច្រើនម៉ាសេរី ព្រោះ AI capability of Gallery Edit នឹងជួយលុបរូបឬវត្ថុ background ដែលមិនចង់បាន ធ្វើឲ្យរូបអ្នកកាន់តេលេចធ្លោ។ AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ឬលើទឹកដោយអស់ក្តីបារម្ភរឿងចំណាំងផ្លាតដែលធ្វើឲ្យរូបភាពមិនស្អាត ព្រោះ AI capability of Gallery Edit នឹងជួយលុបចេញនូវផ្នែកណាដែលអ្នកមិនចង់បាន។

Multi-screen collaboration អនុញ្ញាតឲ្យអ្នក Share Screen ទូរស័ព្ទទៅកាន់ ទូរទស្សន៍ កុំព្យូទ័រយូដៃ ទ្រទ្រង់រាល់កម្មវិធីលើកំព្យូទ័រ។ Huawei Share ជួយឲ្យការចែករំលែករូបភាព វីដេអូ កាន់តែលឿន ដោយគ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច ពុំចាំបាច់ប្រើតេឡេបញ្ជា។ Multi Window ជួយឲ្យអ្នកអាចឆ្លើយតបសារ ឬ ឆាតបានធម្មតា ដោយពុំចាំបាច់បញ្ឈប់ Apps នានាដែលអ្នកកំពុងលេងឬ ប្រើប្រាស់។

Huawei P40 Pro មានអេក្រង់លាត 6.58” HDR10 1200 x 2640 ភីកស៊ែល 90ហឺត refresh rate មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Fast charging 40 វ៉ាត់ ច្ចេកវិទ្យាសាកថ្មរហ័សឥតខ្សែ Wireless HUAWEI SuperCharge 27វ៉ាត់ ការពារទឹកនឹងធូរ IP68 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 256GB អាចបន្ថែមម៉េម៉ូរី 256GB ចំណែកឯ P40 មានអេក្រង់លាត 6.1” FHD+ 2340 x 1080 ភីកស៊ែល មានថាមពលថ្ម 3800mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Huawei SuperCharge 22.5វ៉ាត់ និង បច្ចេកវិទ្យាសាកថ្មរហ័សឥតខ្សែ Huawei SuperCharge Car Charger 22.5វ៉ាត់ ការពារទឹកនឹងធូរលី IP53 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមម៉េម៉ូរី 256GB។

HUAWEI P40 5G P40 Pro 5G ទ្រទ្រង់កម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ ប្រើប្រាស់បន្ទះឈីប Kirin 990 5G ភ្ជាប់បច្ចេកវិទ្យា 7nm+ EUV និងកំណែរអាប់ដេតថ្មី CPU មានNPUខួរក្បាលឆ្លាតវៃមួយគូ បច្ចេកវិទ្យា AI និង ISP ជំនាន់ថ្មី ដំណើរការដោយEMUI 10.1 (Android 10) ល្បឿនលឿនលំដាប់ពិភពលោកដំបូងគេបង្អស់ ទ្រទ្រង់បច្ចេកវិទ្យា5G អាចធ្វើ Livestream កម្រិត 4K ដោនឡោត ហ្គេម ហ្វេសប៊ុក YouTube, TikTok រលូនឥតទាក់ wifi 6+ ស៊ីម2 និង e-SIM អាចស្គាល់ការហៅចេញហៅចូលដំណាលគ្នា និង អ៊ីនធឺណែតដំណើរការធម្មតា HUAWEI AppGallery សម្រាប់ទាញយក App ល្បីៗ App ដូចជា កម្មវិធី Tik Tok កក់ទុកទុក Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets Bloc និងជាច្រើនទៀត។ ដោះសោរអេក្រង់ដោយស្គេនក្រយៅដៃ ឬ ស្គេនមុខដោះសោររហ័សទាន់ចិត្តមិនថាទីងងឹត ប្រកបដោយសុវត្ថិភាពបំផុត។

ជារួម HUAWEI P40 Pro 5G $899 និង Huawei P40 5G តម្លៃ $669 អាចចាត់ចូលជាស្មាតហ្វូនថ្នាក់ខ្ពស់លំដាប់កំពូល មានគុណភាពល្អ ថតរូបស្អាតទាំងមុខទាំងក្រោយកម្រិតអាជីព អ៊ីនធឺណែតដើរលឿន ងាយស្រួលប្រើប្រាស់ផ្ទេរឯកសារទៅវិញទៅមក ពីទូរស័ព្ទទៅកុំព្យូទ័រ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន