no-alternative title

ទូរទស្សន៍ Xiaomi Master Series OLED TV 65 អ៊ីង បានបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសចិនហើយ គឺមានតម្លៃ $1,840

ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវវត្តមានរបស់ទូរទស្សន៍ឆ្លាតវៃ OLED របស់ខ្លួនជាលើកដំបូងបំផុតដែលស្ថិតនៅក្រោមឈ្មោះ Mi TV Master Series។ ទូរទស្សន៍ឆ្លាតវៃនេះ គឺមានតម្លៃ 12,999 Yuan ($1,840) ហើយវាមានអេក្រង់ទំហំ 65-inch 120Hz 4K ដំណើរការដោយបន្ទះឈីប MediaTek chipset និង MIUI ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរទស្សន៍ Mi TV Master series 65-inch OLED TV ថ្មីនេះ គឺមានការឌីស្សាញប្លែកបើធៀបជាមួយនឹងម៉ូឌែលមុនៗរបស់ក្រុមហ៊ុននេះ។ បើមើលទៅលើឈ្មោះរបស់វានោះ ទូរទស្សន៍នេះមានអេក្រង់កម្រិត 10-bit 65-inch 4K OLED ជាមួយនឹង 120Hz refresh rate, MEMC, 98.5% DCI-P3 color gamut,1000000:1 contrast ratio កម្រិតពន្លឺ 1000 nits, HDR10+, Dolby Vision, 1ms response time និង 98.8% screen to body ratio។

បន្ថែមពីនេះទៀតនោះ ទូរទស្សន៍នេះប្រើប្រាស់នូវបន្ទះឈីប MediaTek MTK9650 SoC ជាមួយនឹងក្រាហ្វិកកាត Mali-G52 MC1 GPU ។ បន្ទះឈីបនេះគឺមានរ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ។ សម្រាប់កម្មវិធី Software វិញនោះ វាដំណើរការនូវ MIUI ជាមួយនឹងសេវាកម្ម Patchwall content ថែមទៀត។  ទូរទស្សន៍ Xiaomi OLED TV នេះមានភ្ជាប់ជាមួយនឹង 65W speaker system, 2 × 12.5W left/right channels, 2 × 10W surround channels និង 20W 50Hz ultra-low ថែមទៀត។ វាក៏មានការទ្រទ្រង់ទៅលើ DTS Audio, Dolby Audio និង Dolby Atmos 2.1.2 ។ វាក៏មាន 4-mic សម្រាប់មុខងារជំនួយការជាសំលេង XiaoAI voice assistant ផងដែរ។

ទូរទស្សន៍នេះ មានភ្ជាប់ជាមួយនឹង dual-band WiFi 5 និង Bluetooth 5.0 ជាមួយនឹងរន្ធផតជាច្រើនដូចជា 3 x HMDI, 2 X USB,  S/PDIF, optical, ethernet និង Antenna ថែមទៀត។ សម្រាប់មុខងារជាច្រើនទៀតរបស់ទូរទស្សន៍ Mi TV Master series 65-inch OLED នេះគឺមានដូជចា , DC Dimming, Variable Refresh Rate (VRR), Automatic Low Latency Mode (ALLM), Always-on Display (AOD) និង Gaming Mode ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន