no-alternative title

សែលកាត បន្តនាំមុខក្នុងវិស័យកីឡាអេឡិចត្រូនិច ជាមួយនឹងការរៀបចំកម្មវិធីប្រកួតហ្គេម Rules of Survival KH Cup Season 3 Wild Card

នាថ្ងៃនេះ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) ក្រុមហ៊ុនសែលកាត បានប្រកាសនូវការចាប់ផ្តើមជ្រើសរើសកីឡាករសម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival ដ៏ធំនាពេលខាងមុខនេះ។  កីឡាករទាំងអស់ អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ជាមួយនឹងកម្មវិធី Playgame របស់សែលកាត ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 20 ខែកក្កដា។ ក្រុមនាំមុខគេទាំង 10 នៅក្នុងកម្មវិធីប្រកួត Wild Card នឹងអាចបន្តចូលរួមព្រឹត្តិការណ៍ប្រកួត The Rules of Survival KH Cup Season 3 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 1 ខែសីហា។ 

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន (Ian Watson) បានឱ្យដឹងថា ជាមួយនឹងប្រាក់រង្វាន់សរុបរហូតដល់ទៅ ៥០ លានរៀល ការប្រកួតតាមប្រព័ន្ធអនឡាញនេះ មុខជានឹងអាចទាក់ទាញកីឡាកររាប់រយនាក់ពីទូទាំងប្រទេសកម្ពុជា  មកចូលរួមប្រកួតប្រជែងយ៉ាងជក់ចិត្តជាក់ជាមិនខាន។  លោក វ៉ាតសុន បានបន្តឱ្យដឹងទៀតថា ការប្រកួតនេះអាចប្រព្រឹត្តទៅបាន គឺអាស្រ័យដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាង ក្រុមហ៊ុនសែលកាត សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និង NetEase ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេមខ្នាតយក្សរបស់ប្រទេសចិន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

“មកទល់ពេលនេះ យើងបានធ្វើការរួមគ្នាជាមួយ EFC និង NetEase អស់រយៈពេលជិតពីរឆ្នាំមកហើយ ដើម្បីបង្កើតសហគមន៍កីឡាករក្នុងស្រុក និងដើម្បីជួយគាំទ្រដល់កីឡាករខ្មែរឱ្យមានឱកាសអាចចូលរួមនៅក្នុងកម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិបាន។” កាលពីខែមេសាកន្លងទៅថ្មីៗនេះ យើងបានបង្កើត PlayGame ដែលជាកម្មវិធី Virtual Gaming ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីប្រកួតតាមអនឡាញ ខណៈដែលពួកយើងកំពុងរង់ចាំការអនុញ្ញាតឱ្យរៀបចំការប្រកួតនៅក្នុងទីលានផ្ទាល់បាន។  “ចំនួនកីឡាករដែលបានចូលរួមនៅក្នុងកម្មវិធីហ្គេមរបស់យើង មានការកើនឡើងគួរឱ្យកត់សម្គាល់ជាខ្លាំង ដោយសារពួកគាត់ ដែលជាក្រុមយុវវ័យ មានទម្លាប់ក្នុងការប្រមូលផ្តុំនិងជួបជុំជាមួយមិត្តភក្តិ ក៏ដូចជាមានចំណង់ចំណូលចិត្តចូលរួមនៅក្នុងសហគមន៍ បើទោះបីការជួបជុំនោះតាមរយៈរូបតំណាងក្តី។ 

លោក វ៉ាតសុន បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលជួយគាំទ្រយ៉ាងសកម្មទៅលើវិស័យកីឡាអេឡិចត្រូនិច និងជាដៃគូទូរគមនាគមន៍ផ្តាច់មុខរបស់សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ក្រុមហ៊ុនសែលកាត នឹងខិតខំបន្តពង្រីកកម្មវិធីប្រកួតថ្នាក់ជាតិ ដើម្បីធានាបានថាកីឡាករកម្ពុជាយើង អាចក្លាយជាតំណាងជាតិ ដើម្បីទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតធំៗនៅក្នុងទ្វីបអាស៊ីយើងនេះ។ 

នាពេលបច្ចុប្បន្ននេះនៅទូទាំងពិភពលោក កីឡាអេឡិចត្រូនិច បានក្លាយជាឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុត។  ក្រុមហ៊ុនសែលកាតបានប៉ាន់ប្រមាណឃើញថា សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានអ្នកនិយមលេងហ្គេមប្រមាណជាង 2 លាននាក់ ខណៈដែលទីផ្សារជិតខាងដូចជា ប្រទេសថៃមានចំនួន 15 លាននាក់ និងម៉ាឡេស៊ីមានចំនួន 14 លាននាក់។  សែលកាត ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានរៀបចំកម្មវិធីប្រកួតធំៗ ចំនួន 5 នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ 2019 ដោយក្នុងនោះបានទាក់ទាញក្រុមកីឡាករជាង 1000 ក្រុម មកចូលរួម។

ក្រៅពីក្រុមហ៊ុន Netease សែលកាត ក៏បានកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រុមហ៊ុនបង្កើតហ្គេមឈានមុខគេនៅលើពិភពលោកផ្សេងៗទៀត ដូចជា Moonton and Tencent ដើម្បីនាំយកកម្មវិធីហ្គេមពេញនិយមដូចជា Mobile Legends និង PUBG មកបម្រើជូនកំសាន្ត ព្រមទាំងមានរៀបចំព្រឹត្តិការណ៍ប្រកួតយកប្រាក់រង្វាន់ ជូនដល់អ្នកគាំទ្រវិស័យហ្គេមនៅក្នុងប្រទេសកម្ពុជាទៀតផង។ ក្រៅពីកម្មវិធីហ្គេមសម្រាប់លេងកំសាន្ត សែលកាត ក៏កំពុងយកចិត្តទុកដាក់ទៅលើការផ្តល់ជូននូវកម្មវិធីអប់រំតាមប្រព័ន្ធអេឡិកត្រូនិចដ៏សម្បូរបែបផងដែរ។

 

លោក វ៉ាតសុន បានឱ្យដឹងថា ក្រុមហ៊ុននឹងជម្រាបជូននូវគំនិតផ្តួចផ្តើមនៃគម្រោងសិក្សាតាមអេឡិកត្រូនិចនៅតាមសាលារៀន នាពេលឆាប់ៗខាងមុខនេះ។ លោក វ៉ាតសុន បានមានប្រសាសន៍ថា៖ “ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តគ្រប់គ្រងដោយជនជាតិខ្មែរ ក្រុមហ៊ុនសែលកាត ប្តេជ្ញាជួយគាំទ្រដល់យុវជនក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សជុំវិញ និងក្រេបយកចំណេះដឹងប្រកបដោយប្រសិទ្ធភាពខ្ពស់ខណៈដែលសាលារៀនត្រូវបានបិទ ក៏ដូចជាផ្តល់នូវភាពរីករាយ និងឱកាសដើម្បីអភិវឌ្ឍជំនាញថ្មីៗផងដែរ”។

“សែលកាត នឹងស្វាគមន៍អ្នកដែលចូលរួមប្រកួតទាំងអស់ ហើយយើងសូមធានាថា ការប្រកួតនិងកម្មវិធីហ្គេមរបស់យើង គឺបើកចំហសម្រាប់អ្នកគាំទ្រវិស័យហ្គេមគ្រប់រូបតែម្តង”។ “យើងសូមលើកទឹកចិត្តឱ្យមានការចូលរួមលេងដោយយុត្តិធម៌ ពីព្រោះយើងជឿជាក់ថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរៀបចំកម្មវិធីប្រកួតហ្គេមប្រកបដោយសុក្រិតភាពនិងភាពថ្លៃថ្នូរ នៅក្នុងសហគមន៍របស់យើង”។ លោក វ៉ាតសុន មានប្រសាសន៍បន្តថា គោលដៅចុងក្រោយរបស់យើង គឺដើម្បីឱ្យប្រទេសកម្ពុជាមានភាពលេចធ្លោនៅក្នុងឆាកអន្តរជាតិ អាចផ្តល់នូវអាជីពដ៏ពិតប្រាកដមួយ និងផ្តល់នូវប្រាក់ចំណូលដ៏សមគួរសម្រាប់ប្រជាជនខ្មែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន