no-alternative title

មិនថានៅទីណាទេឲ្យតែមាន Huawei MatePad Pro និង MatePad កូនកាត់កុំព្យូទ័រយួរដៃស៊េរីថ្មី 2020 នេះ ការងារ និងការកម្សាន្ត ដឹងតែរលូនគ្មានបញ្ហាទេ!

 

សម័យនេះទៅហើយ គ្មាននរណាឆោតទៅយកកុំព្យូទ័រ Desktop តាមខ្លួន នៅពេលមានបេសកម្មការងារ ឬមុខជំនួញតាមខ្លួននាំតែហត់ ហើយពិបាកប្រើប្រាស់បំពេញការងារទៀតនោះទេ។ ម្នាក់ៗសុទ្ធសឹងតែផ្លាស់ប្តូរមកប្រើប្រាស់កុំព្យូទ័រយូដែលមានភាពងាយស្រួលដាក់តាមខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដោយសម្លឹងឃើញនូវចន្លោះប្រហោងនៃតម្រូវការទីផ្សារ ក្រុមហ៊ុនហួវៃ សម្រិតសម្រាងកែច្នៃនូវ ផលិតផល កូនកាត់កុំព្យូទ័រយួរដៃស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro និង កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad ដែលមានរូបរាងកាន់តែតូចច្រឡឹង ហើយបំពាក់នូវបច្ចេកវិទ្យាឈានមុខសម្បូរបែប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កូនកាត់កុំព្យូទ័រយួរដៃស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro 

MatePad Pro មានរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ 

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ (night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។

Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ Kirin 990 flagship chipset ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ  បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0  ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ ពិរោះរណ្តំ នៅគ្រប់    ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro មានថាមពលថ្ម 7250 mAh  ហើយជាកុំព្យូទ័រកូនកាត់ដំបូងគេដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរស័ព្ទ 7.5W  (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។ 

កុំព្យូទ័រស្តេចសម្លេង ស្តេចអេក្រង់ Huawei MatePad 

Huawei MatePad រូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវស្តេចអេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display (2000x1200) ទំហំអេក្រង់ធំ 10.4” គែមកាន់តែតូច (7.9mm) បន្ថែមរស់ជាតិនៃការទស្សនាត្រជាក់ភ្នែក សម្រាប់ការសិក្សា ធ្វើការ តាមអនឡាញ។  Huawei MatePad មានរន្ធបំពងសំលេងធំៗចំនួន4 របស់ក្រុមហ៊ុន Harman Kardon ផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងនៃ Surround Sound ទំាង4ទិស ហើយមានគុណភាពសំឡេងលឺច្បាស់អស្ចារ្យ ពុំចាប់បាច់ត្រូវការបាសបន្ថែម បង្កលក្ខណៈភាពងាយស្រួលសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ។ ជាពិសេស អ្នកនិងបុត្រធីតា អាចរីករាយជាមួយនឹងមុខងារ eBook Mode ដែលផ្តល់នូវភាពងាយស្រួលក្នុងការអានពិតៗ និងមិនព្រួយបារម្ភខ្លាចខូចភ្នែក ព្រោះ Huawei MatePad ភ្ជាប់នូវបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUVRheinland របស់ប្រទេសអាឡឺម៉ង់។ 

Huawei MatePad  មានកាមេរ៉ាមុខក្រោយទំហំ 8MP អាចថតរូបស៊ែលហ្វីស្អាតកប់សារី  និងថតប្លង់ទូទៅទទួលបានរូបភាពច្បាស់ស្អាតគួរជាទីពេញចិត្ត។ Huawei MatePad មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេ Kirin 810 (7nm) កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ  មានថាមពលថ្ម 7250 mAh  សាកថ្ម ដោតបណ្តើរ លេងបណ្តើរប្រកបដោយសុវត្ថិភាព ភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន លឿន18W, សាកត្រឹមតែ 30នាទីបាន 27% និង សាកពេញក្នុងរយៈពេល 2ម៉ោង 48នាទី។ 

កូនកាត់កុំព្យូទ័រយួរដៃ Huawei MatePad Pro និង MatePad មានមុខងារ Multi-Window  អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ App ម្តងបីក្នុងពេលតែមួយ លើ Screen តែមួយ។ មុខងារនេះ អនុញ្ញាតឲ្យអ្នកបំពេញកិច្ចការងារ ឬការកម្សាន្ត បានកាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ អ្នកអាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ និងឆាតបណ្តើរ ហើយទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។ 

សរុបមក កុំព្យូទ័រកូនកាត់ ជំនាន់ថ្មី Huawei MatePad Pro តម្លៃ $699 និង MatePad $349 ពិតជាមានលក្ខណៈលេចធ្លោរៀងៗខ្លួនមែន ទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ បើចាប់អារម្មណ៍អាចរកជាវនៅតាមបណ្តាហាងនានាខាងក្រោមនេះ៖ 

ភ្នំពេញ

1.Nojima (Cambodia) Tel: 093 601 601 / 093 605 606 

2.V Stor Computer Tel: 092 775 549

3.KC Pone Palace Tel: 070 234 222

4.Gold One Computer Tel: 093 909 878

5.Chantra Computer Tel: 077 630 077

6.Khun Eng Computer Tel: 012 477 868

7.Smart Axiata Tel: 010 202 857

8.Heng Vichet Tel: 081 337 373

9.Raksmey Bayon (New) Tel: 078 988 889

10.Leang Pov Tel: 012 777 833

11.T.N Tel: 010 959 525 

12.CTK Tel: 081 771 515

13.C STORE Tel: 010 655 700

14.L.K.M Tel: 012 575 047 

15.HOK LAY II Tel: 016 733 392

16.KHMER APSARA Tel: 081 3333 16

17.PISETH (TK) Tel: 085 756 585

18.Chomroen Tel: 081 53 7777

19.Sok Gech Phone Shop Tel: 015 866 998

20.RAKSMEY BAYON I Tel: 015 99 777 9 

 

ក្រចេះ

1.LEANG HUY Tel: 012 85 58 38 

 

សៀមរាប

1.ASEAN IT Computer Tel: 012 78 42 55

2.CRS Tel: 012 258 181

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន