no-alternative title

ការលក់ OPPO Reno4 Series នៅទីផ្សារប្រទេសចិន គឺពិតជាដំណើរការល្អមែនទែន ខណៈដែលការលក់ស្មាតហ្វូន 5G គឺមានការកើនឡើង 50% នៅខែមិថុនានេះ

នៅក្នុងពេលដែលបណ្តាញបច្ចេកវិទ្យា 5G Networking កំពុងតែមានការពង្រីកកាន់តែទូលំទូលាយនោះ ស្មាតហ្វូនជាច្រើន ក៏អាចទទួលបាននូវអត្ថប្រយោជន៍ និងល្បឿនBandwidth លឿនជាងមុន និងកាន់តែទទួលបាននូវប្រជាប្រិយភាពបំផុតក្នុងការប្រើប្រាស់ផងដែរ។ នៅពេលនេះ របាយការណ៍ថ្មីនេះ បានចេញពី ITHome បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី  OPPO Reno4 series គឺមានការលក់បានយ៉ាងល្អមែនទែន ហើយការលក់ស្មាតហ្វូន 5G គឺមានការកើនឡើង 50% នៅក្នុងខែមិថុនា ឆ្នាំ 2020 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងខណៈពេលនេះ ស្មាតហ្វូនម៉ាកយីហោកំពូលជាច្រើនបានធ្វើការប្រកួតប្រជែងគ្នាក្នុងការចាប់យកទីផ្សារស្មាតហ្វូន 5G នៅក្នុងតំបន់នេះ។ នៅក្នុងខែមិថុនា ឆ្នាំ 2020 នេះ ក្រុមហ៊ុន OPPO ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Reno4 series ដែលមាន  bandwidth ថ្មីជាងមុន និងលឿនជាងមុនជាមួយនឹងតម្លៃ  3,000 Yuan (428 ដុល្លារអាមេរិក) ។ ចាប់តាំងពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ អ្នកវិភាគទីផ្សារ និងក្រុមអ្នកស្រាវជ្រាវបានទម្លាយអំពីទិន្នន័យថ្មីមួយដែលគួរអោយចាប់អារម្មណ៍បំផុតពាក់ព័ន្ធទៅនឹងទីផ្សារនេះផងដែរ។

ការលក់ស្មាតហ្វូនសរុបនេះ គឺមានការប៉ះពាល់ដោយសារតែមេរោគរាតត្បាតកូរ៉ូណា ទីផ្សារស្មាតហ្វូន 5G គឺមានការកើនឡើងខ្ពស់ជាងការរំពឹងទុកផងដែរ។ ចំនួននៃការលក់ប្រចាំឆ្នាំសម្រាប់ស្មាតហ្វូន 5G គឺមានចំនួនច្រើនជាង 150 លានគ្រឿងដែលមានការកើនឡើងពី 120 លានគ្រឿងកាលពីឆ្នាំមុននេះ។ នៅក្នុងខែមិថុនានេះ ការបង្ហាញស្មាតហ្វូន Reno4 Series នេះក៏មានការបង្កើនការលក់ស្មាតហ្វូន 5G របស់ក្រុមហ៊ុននេះផងដែរហើយវាក៏មានការកើនឡើង ៥០% ផងដែរបើធៀបទៅនឹងខែឧសភានោះ។

យោងតាមការវិភាគនៅលើទីផ្សារនេះ គឺមានការបង្ហាញស្មាតហ្វូននេះនឹងមានតម្លៃចន្លោះពី 2,500-2,999 Yuan (356 ទៅ 428 ដុល្លារអាមេរិក)ដែលជាតម្លៃមួយដ៏ពេញនិយមបំផុតហើយមនុស្សជាច្រើនក៏ចាប់អារម្មណ៍ក្នុងការទិញស្មាតហ្វូន 5G ផងដែរ។ ស្មាតហ្វូន Reno4 series នេះ នឹងមានតម្លៃ 3,000 Yuan ហើយនេះគឺជាតម្លៃដ៏ល្អបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន