no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

សករាជថ្មីនៃការថតរូបដោយស្មាតហ្វូនជាមួយនិងមុខងារថតរូប ថតវីដេអូ ស្ទីលថ្មីៗ គុណភាពល្អ ស្អាតគ្រប់ពេល គ្រប់ប្លង់ គឺមានតែ OPPO ប៉ុណ្ណោះ (មានវីដេអូ)

បើយើងក្រឡេកមើលក្រុមហ៊ុន OPPO នៅប្រទេសចិន ថៃ ឥណ្ឌូនេស៊ី បានដាក់បញ្ចេញនូវទូរស័ព្ទឆ្លាតវៃលំដាប់ថវិកាជំនាន់ថ្មី ដែលស្ថិតនៅក្នុងត្រកូល Reno Series ដូចតាមការគ្រោងទុកនោះគឺ Reno 4 ជាមួយនឹងមុខងារនិងបច្ចេកវិទ្យាផ្តោតខ្លាំងលើគុណភាពថតរូប និងថតវីដេអូ ដែលបានវិវត្តថ្មីៗប្លែកៗទាំងព្រម ។ បើយោងតាមហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ក៏បានលួចខ្សឹបៗដាក់មេក្រូថា គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីក្នុងពេលឆាប់ៗនេះផងដែរ។ ដើម្បីឲ្យអតិថិជនរង់ចាំ និងត្រៀមលុយដូរស៊េរី ពិសេសត្រកូល F ឬ Reno នេះតែម្តង ដែលហ្វេនៗស្រលាញ់បំផុតនោះគឺការថតរូប មិនថាកាមេរ៉ាក្រោយ រឺកាមេរ៉ាមុខ ដែលស៊ែលហ្វីស្អាតគាប់ចិត្ត។

 

no-alternative title

បើនិយាយអំពីកាមេរ៉ាដែលថតស្អាត ថតច្បាស់ ពិសេសមានរហ័សនាមថាស្តេចស៊ែលហ្វី មិនចាំបាច់ edit រឺកែតាម Apps គឺមនុស្សភាគច្រើនតែងនឹកដល់កាមេរ៉ា OPPO មុនគេតែម្តង ព្រោះតែក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនេះមាន DNA អ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី និងជាប់ឈ្មោះជាអ្នកឯកទេសស៊ែលហ្វីស្អាត និងតែងតែឈានមុខផ្នែកបច្ចេកវិទ្យាកាមេរ៉ា ដែលបំពាក់មុខងារថ្មី ប្លែក ធ្វើឲ្យក្រុមហ៊ុន OPPO កាន់តែបង្កើនកំណែអាប់ដេតនូវបច្ចេកវិទ្យាថ្មីៗឥតឈប់ឥតឈរលើស្មាតហ្វូនរបស់ខ្លួន ជាពិសេសគឺ OPPO ស៊េរី Reno លំដាប់កណ្តាលនេះតែម្តង។ គួររំលឹកផងដែរថា OPPO Reno ស៊េរីនេះមានឈាមជ័រ (DNA)ជាស្មាតហ្វូនកូនកាត់ត្រកូល F អ្នកឯកទេសស៊ែលហ្វីដែលលក់ដាច់ខ្លាំងបំផុត ហើយត្រកូល Reno តំណាងនិមិត្តរូបនៃការថតរូប ថតវីដេអូ ថតហ្សូម ថតវីដេអូយឺតៗ  ពិសេសកាមេរ៉ា និងបច្ចេកវិទ្យា AI ស្គាល់មុខ ភេទ អាយុ ទេសភាពស្អាតផ្តិតយកដោយស្វ័យប្រវិត្ត ជាមួយនឹងការរចនាបែបប្រណិត ស៊ីវិល័យ និងទាន់សម័យកាល ។

កាលពី 3-4 ឆ្នាំមុន នរណាមិនល្បី នរណាមិនស្គាល់ OPPO ដែលមានរហស្សនាមថា អ្នកឯកទេសស៊ែលហ្វីថតរូបសាហាវ ពិសេស OPPO ត្រកូល F ហើយក៏បានវិវត្តទៅជា Reno Series ដែលកំពុងល្បីរហូតដល់ពេលបច្ចុប្បន្ននេះតែម្តង។ គួររំលឹកផងដែរថា កាលពីឆ្នាំ2016 ក្រុមហ៊ុន OPPO បានបញ្ចេញនូវម៉ូដែល F1 និង F1s ដែលគេឲ្យឈ្មោះថា ជាអ្នកឯកទេសស៊ែលហ្វី ដែលជាឆ្នាំដំបូងដែល វាយលុកទីផ្សារដ៏សាហាវ ហើយពេលនោះផងដែរ ក៏បានបញ្ចេញតារាតំណាងក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា ដែលជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា។

រហូតមកដល់ដើមឆ្នាំ2017 ក្រុមហ៊ុនក៏បានបញ្ចេញនូវម៉ូដែលថ្មីមួយទៀតគឺ F3 និង F3 Plus ដែលគេឲ្យឈ្មោះថា កាមេរ៉ាស៊ែលហ្វីភ្លោះ ថែមទាំងបពោ្ចញស្នៀតប្រយុទ្ធទីផ្សារមិនធម្មតា ហើយដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងពេក ទើបនៅចុងឆ្នាំ2017 ក្រុមហ៊ុនក៏បានបញ្ចេញនូវ F5 ដែលដាក់ងាយថា ថតរូបពិតរបស់អ្នក ។ បន្ទាប់មកនៅដើមឆ្នាំ2018 ក៏បានបញ្ចេញនូវស្មាតហ្វូន F7 ដែលគេឲ្យឈ្មោះថា AI Beauty 2.0 ដែលនាំឲ្យ OPPO រឹតតែល្បីដោយសារតែគុណភាព និងមុខងារពិសេសៗថ្មីរបស់កាមេរ៉ា។

មិនបង្អង់ដៃយូរ នាចុងឆ្នាំ2018 ក្រុមហ៊ុនក៏បានបពោ្ចញអាវុធពិសេសថ្មីគឺ F9 ដែលសាកថ្ម 5នាទី អាចនិយាយបានរហូតដល់ 2ម៉ោង ដែលធ្វើឲ្យអតិថិជនស្រលាញ់ ទប់ចិត្តមិនបាន ចង់ដូរស៊េរី។ អ្វីដែលរឹតតែភ្ញាក់ផ្អើលនោះគឺនៅដើមឆ្នាំ2019 ក្រុមហ៊ុនក៏បានបំបែកឯកត្តកម្មថ្មីមួយ ដោយចេញ OPPO F11 Pro បានផ្ទុះការគាំទ្រលើសពីការរំពឹងទុក ដោយផ្អែកលើពាក្យស្លោក Portrait ច្បាស់ឥតខ្ចោះនៅពេលយប់។ ការប្រកួតប្រជែងទីផ្សារស្មាតហ្វូនរឹតខ្លាំងអស្ចារ្យ ហេតុដូច្នេះហើយបានជានៅចុងឆ្នាំ2019 ក៏បានបញ្ចេញ Reno2 F ជាស្មាតហ្វូនប្រណិតក្នុងកម្រិតតម្លៃមធ្យម ដោយច្របាច់បញ្ចូលគ្នារបស់ចំណុចខ្លាំងនៃត្រកូល OPPO F និង Reno ស៊េរី ។

ពិសេសនៅដើមឆ្នាំ 2020 នេះ ក្រុមហ៊ុន OPPO ក៏បានបញ្ចេញនូវ Reno3 និង Reno3 Pro ដែលមានរហស្សនាមថា ស្តេចស៊ែលហ្វីស្អាត ថតច្បាស់គ្រប់ពេល ស្អាតគ្រប់ប៉ុស្តិ ។ ចុះសម្រាប់ឆមាសទី2 ឆ្នាំ 2020 នេះវិញ លោកអ្នកអាចទាយបានទេថា ក្រុមហ៊ុននឹងមានអ្វីថ្មី? បពោ្ចញស៊េរីអ្វីថ្មីទៀត? បច្ចេកវិទ្យាថ្មីប្លែកកម្រិតណា? តម្លៃប៉ុន្មាន? លក្ខណៈពិសេស និងមុខងារអ្វីខ្លះ? តោះបើចង់ដឹង លោកអ្នកអាចតាមដានផេកហេ្វសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បាន៕ នេះជាវីដេអូបង្ហាញពីអារម្មណ៍របស់អតិថិជន ដែលគាំទ្រលើស្មាតហ្វូនត្រកូល F គ្រប់ជំនាន់របស់ OPPO ! 

សករាជថ្មីនៃការថតរូបដោយស្មាតហ្វូនជាមួយនិងមុខងារថតរូប ថតវីដេអូ ស្ទីលថ្មីៗ គុណភាពល្អ ស្អាតគ្រប់ពេល គ្រប់ប្លង់ គឺមានតែ OPPO ប៉ុណ្ណោះ

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម