no-alternative title

សែលកាត ផ្តល់រង្វាន់ដ៏ធំអស្ចារ្យ រថយន្តម៉ាក Mazda 2 ស៊េរីឆ្នាំ 2020 ជូនដល់អតិថិជនរបស់កម្មវិធី កោសឈ្នះ! ស្កេនឈ្នះ!

កាលពីថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2020 សែលកាត បានរៀបចំនូវកម្មវិធីប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លូន ដែលបានចូលរួមនូវកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! ដែលជារដូវកាលទីមួយ កំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត។ ការចាប់រង្វាន់ផ្តាច់ព្រ័ត្រដ៏ធំអស្ចារ្យនេះ គឺជារថយន្តម៉ាក Mazda 2 ស៊េរីឆ្នាំ 2020 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អតិថិជនមហាសំណាងរបស់សែលកាត លោកពូ សុខទៀន បានបង្ហាញនូវអារម្មណ៍ត្រេកអរឥតឧបមាជាពន់ពេក នៅពេលគាត់ទទួលបាននូវដំណឹងដែលមិននឹកស្មានដល់នៃការឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ ដោយគាត់បានរៀបរាប់ឱ្យដឹងថា រថយន្តដ៏ថ្មីសន្លាងនេះ នឹងអាចជួយសម្រាលបន្ទុករបស់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ បានយ៉ាងច្រើនជាក់ជាមិនខាន។ 

ទន្ទឹមនឹងការផ្តល់ជូនរង្វាន់ធំបំផុតប្រចាំកម្មវិធី សែលកាត ក៏បានប្រគល់ជូននូវរង្វាន់ម៉ូតូហុងដា Zoomer X សរុបចំនួន 53 គ្រឿង រួមទាំងទិន្នន័យអ៊ីនធើណិតនិងរង្វាន់ជាសាច់ប្រាក់សុទ្ធ ដែលមានសរុបគិតជាទឹកប្រាកចំនួនជាង50ម៉ឺនដុល្លារ ពោលគឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! គឺជាកម្មវិធីដ៏ពេញនិយម និងជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនសែលកាត មកទល់បច្ចុប្បន្ននេះ។

អតិថិជនទាំងអស់របស់សែលកាត អាចធ្វើការបញ្ចូលទឹកប្រាក់ដោយប្រើប្រាស់កាតប្រភេទថ្មី 5,000 រៀល (1.25 ដុល្លារ) និង 10,000 រៀល (2.50 ដុល្លារ) បានចាប់តាំងពីខែមករាដើមឆ្នាំ 2020 នេះមកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺជាការឆ្លើយតបរបស់សែលកាត ទៅនឹងការស្នើសុំរបស់អតិថិជន ក្នុងការផ្តល់ជូននូវកាតកោសដោយគិតតម្លៃជារូបិយប័ណ្ណក្នុងស្រុក។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ “ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដែលជាមោទនភាពរបស់ជាតិខ្មែរ យើងពិតជាមានក្តីសោមនស្សបំផុត សម្រាប់ឱកាសក្នុងការតបស្នងទៅកាន់សហគមន៍វិញ ក៏ដូចជាការផ្តល់រង្វាន់ជូនដល់អតិថិជនដ៏ស្មោះស្ម័គ្ររបស់យើង ដែលភាគច្រើន ពួកគាត់កំពុងត្រូវការការគាំទ្របន្ថែមនៅក្នុងជីវភាពប្រចាំថ្ងៃ”។ “យើងនឹងបន្តកម្មវិធីផ្តល់រង្វាន់ជូនដល់អតិថិជនរបស់យើង រួមទាំងផ្តល់ជូននូវផលិតផលនិងសេវាកម្មប្រកបដោយភាពបត់បែនខ្ពស់ និងមានអត្ថប្រយោជន៍ច្រើនសម្បូរបែប តួយ៉ាងដូចជាគម្រោង Cellcard 4U នេះជាដើម ដោយយើងបានដាក់ដំណើរការឱ្យអតិថិជនប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជម្ងឺកូវីដ-19”។

រាល់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! នឹងត្រូវប្រកាសឈ្មោះជូនរៀងរាល់ថ្ងៃពុធ វេលាម៉ោង 11 ព្រឹក នៅលើទំព័រហ្វេសប៊ុករបស់សែលកាត។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ សែលកាត នឹងធ្វើការរៀបចំកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ!  រដូវកាលទី 2 ដោយនឹងដាក់ដំណើរការរយៈពេល 6 ខែពេញ រួមទាំងផ្តល់ជូននូវរង្វាន់ថ្មីៗដ៏អស្ចារ្យជាច្រើនទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន