no-alternative title

Nokia 125 ស្តាប់វិទ្យុដោយមិនចាំបាច់ប្រើកាស និងអាចសន្ទនាចាប់ពីថ្ងៃរះដល់ថ្ងៃលិច ដោយមិនបាញ់ខ្វល់ពីការអស់ថ្មនោះទេ

រហូតមកដល់ថ្ងៃនេះ ទូរស័ព្ទដៃ Nokia នៅតែជាទូរស័ព្ទដៃ ដែលស្ថិតក្នុងបេះដូងរបស់អ្នកប្រើប្រាស់គ្រប់ៗគ្នាជានិច្ចមិនថាតែអ្នកនៅក្នុងប្រទេសកម្ពុជា ឬក៏មអ្នកដែលរស់នៅបណ្តាប្រទេសផ្សេងៗនោះទេ ពីព្រោះថា អ្នកប្រើទាំងអស់គ្នា គឺបានដឹង និងបានស្គាល់ពីគុណភាពថ្ម និងសមត្ថភាពរបស់ទូរស័ព្ទនេះ ច្បាស់ណាស់ គឺចាប់ពីទូរស័ព្ទដៃ រហូតដល់ស្មាតហ្វូន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន Nokia បានប្រកាសនាំមកនូវទូរស័ព្ទថ្មីមួយទៀតហើយសម្រាប់ទីផ្សារកម្ពុជា ដែលនេះ គឺជាទូរស័ព្ទប្រភេទ Feature Phone ដែលមានរូបរាងស្អាត និងមានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេស គឺថ្មរបស់វាអាចកាន់បានយូរលើសពីការរំពឹងទុក។ ជាមួយនឹងការប្រើប្រាស់ Nokia 125 គឺលោកអ្នកអាចស្តាប់វិទ្យុដោយមិនចាំបាច់ប្រើកាស ហើយនិងអាចសន្ទនាចាប់ពីថ្ងៃរះបានរហូតដល់ថ្ងៃលិច ដោយមិនខ្វល់ពីថ្មនោះទេ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺវាមានភ្ជាប់មកជាមួយនូវហ្គេមពស់សេរីថ្មីថែមទៀតផង។

និយាយពីរូបរាង និងលក្ខណៈសម្បិត្តរបស់ទូរស័ព្ទ Nokia 125 នេះ គឺមានអេក្រង់កូល័រទំហំ 2.4 អ៊ីងប្រភេទ QVGA ដែលមានគែមកោង និងមានប៊ូតុងចុចធំៗ ផ្តល់នូវភាពងាយក្នុងការប្រើប្រាស់ ហើយនិងដំណើរការលើបន្ទះឈីប MTK ដោយអមជាមួយនឹងរ៉េមទំហំ 4MB និង Storage 4MB។ ក្រុមហ៊ុន Nokia បាននិយាយថា លោកអ្នកអាចធ្វើការរក្សាទុកនូវលេខបានដល់ទៅ 2000 Contacts និងសារបានចំនួន 500 នៅលើទូរស័ព្ទនេះ។ ចំពោះផ្នែកខាងក្រោយរបស់ទូរស័ព្ទនេះ គឺមានភ្លើង LED Flash សម្រាប់ទីងងឹតថែមទៀតផង។ ទូរស័ព្ទនេះ មានថាមពលថ្មទំហំ 1020mAh ដែលអាចប្រើប្រាស់បាន 19.4 ម៉ោងក្នុងការបញ្ចូលថាមពលថ្មម្តង និងទុកចោលបាន 23.4 ថ្ងៃ។ ទូរស័ព្ទ Nokia 125 នេះ គឺអាចប្រើប្រាស់ស៊ីមពីរ និងមានពីរពណ៍ គឺពណ៌ខ្មៅ និងពណ៌ស ព្រមទាំងចេញលក់នៅលើទីផ្សារកម្ពុជាយើងក្នុងតម្លៃត្រឹមតែ 27 ដុល្លាតែប៉ុណ្ណោះ។ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន