no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

មកដល់ហើយ! Speaker បិសាចសំឡេង 360 ដឺក្រេ Huawei Sound X លក់ចេញក្នុងតម្លៃត្រឹមតែ $299 ប៉ុណ្ណោះ

ក្រៅពីសម្រុកផលិតស្មាតហ្វូន កុំព្យូទ័រយួរដៃ ថេប្លេត កាសឥតខ្សែ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ក្រុមហ៊ុន Huawei បានងាកមកផលិតនិងដាក់លក់ Speaker បិសាចសំឡេង 360 ដឺក្រេ Huawei Sound X ភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃទំនើបឈានមុខដំបូងគេបង្អស់ក្នុងតម្លៃត្រឹមតែ $299។

 

no-alternative title

Huawei Sound X ត្រូវបានក្រុមហ៊ុនឲ្យរហ័ស្សនាមថាជាបិសាចសំឡេង 360 ដឺក្រេ គុណភាពសម្លេងលាន់លឺដូចរន្ទះ ពិរោះរណ្តំចិត្តបែប Surround Sound ដោយសារបំពាក់នូវ Devialet Dual Woofers ពីរគ្រាប់ ភ្ជាប់បច្ចេកវិទ្យា [email protected] របស់ក្រុមហ៊ុន Devialet បច្ចេកវិទ្យាសំឡេងឈានមុខគេ ដែលមានតម្លៃខ្ពស់បំផុតលំដាប់ពិភពក្នុងពិភពលោក។

កាន់តែពិសេស បិសាចសំលេង Huawei Sound X បំពាក់នូវបច្ចេកវិទ្យា 360° Surround Sound ធ្វើការស្តាប់តន្ត្រីកម្សាន្តរបស់អ្នក រឹតតែអស្ចារ្យ ហាក់ដូចជាកំពុងស្ថិតនៅក្នុងស្ទូឌីយោ ឬក៏កំពុងតែស្ថិតនៅក្លឹបកម្សាន្តអញ្ចឹងដែរ។ កាន់តែលេចធ្លោ បច្ចេកវិទ្យា Huawei Share បង្កលក្ខណៈកាន់តែងាយស្រួល អ្នកប្រើប្រាស់អាចធ្វើការភ្ជាប់ប្លូធូដោយស្វ័យប្រវត្តិពីទូរស័ព្ទទៅកាន់ Huawei Sound X ដោយគ្រាន់តែដាក់ទូរស័ព្ទប៉ះបាសឆ្លាតវៃមួយនេះតែបន្តិចជាការស្រេច! 

Huawei Sound X មួយនេះ ត្រូវបានទទួលស្គាល់ពីកម្រិតសំឡេងស្តង់ដារ (Hi-Res Certification) ដោយស្ថាប័ន Japan Audio Society (JAS) and Consumer Electronics Association (CEA). ប្រទេសជប៉ុន។ 

Huawei Sound X ត្រូវបានរចនាឡើង មានរូបរាងផ្ចិតផ្ចង់ជាមួយនឹងទម្ងន់ 3.5kg ពណ៌ខ្មៅ ធន់នឹងសីតុណ្ហភាពចន្លោះពី  -20 °C~+70 °C Huawei ប្រេកង់ 40ហឺត មាន CPU (GHZ) 4 core 1.5Ghz (MediaTek MT8518) មានរ៉េម  RAM 512MB DDR និង ROM 8 GB FLASH។

សរុបមកជ្រើសរើស Huawei Sound X តម្លៃ $299 ពិតជាមិនខ្ជះខ្ជាយថវិកាឥតប្រយោជន៍ ព្រោះបាន Speakerគុណភាពល្អ កំដរអារម្មណ៍របស់អ្នកគ្រប់ពេលវេលា ជាមួយនឹងសំឡេងលឺច្បាស់ដូចរន្ទះ ពិរោះរណ្តំចិត្ត 360 ដឺក្រេ។ 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម