no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

តោះមកដឹងពីចំណុចសំខាន់ទាំង 6 ដែលក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរថ្មីនៅលើរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី!

Ford Everest គឺជាប្រភេទរថយន្ត SUV ខ្នាតធំដែលជាកូនកាត់រវាង SUV នឹងរថយន្ត Pick Up Ranger ដែលផ្នែកខាងមុខ និងប្រព័ន្ធជើងក្រោមហាប់ណែនដូចទៅនឹងរថយន្ត Ranger ដែរ។ ដោយសារតែវាមាន DNA រួមជាមួយរថយន្ត Ford Ranger ហេតុនេះ ហើយទើបធ្វើអោយរថយន្ត SUV មួយនេះ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់ថយន្ត Pick Up នោះឡើយ។ រថយន្តនេះ មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាអស់រយះពេលជាង 10 ឆ្នាំមកហើយ និងត្រូវបានទទួលស្គាល់ពីគុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំពីសំណាក់អតិថិជន ហេតុនេះ ហើយទើបធ្វើអោយរថយន្ត Ford Everest មានឈ្មោះបោះសម្លេងរហូតមកដល់សព្វថ្ងៃនេះ។ 

 

no-alternative title

មកទល់នឹងពេលនេះ គឺមានចម្ងល់ជាច្រើន ដែលបានសាកសួរមកកាន់ក្រុមហ៊ុន Ford ថាតើពេលណារថយន្តនេះមានការផ្លាស់ប្តូរបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មី ហើយការទន្ទឹងរង់ចាំរបស់អតិថិជន Ford បានមកដល់ហើយ! នោះគឺ រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលជារថយន្ត SUV ប្រណិត ដែលបំពាក់ជាមួយនឹងម៉ាស៊ីនជំនាន់ចុងក្រោយគឺម៉ាស៊ីន 2.0L Bi-Turbo បូករួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបាននាំចូលរថយន្ត Ford Everest 2.0L Bi-Turbo ជាមួយនឹងតម្លៃពិសេសត្រឹមតែ $69,900 ប៉ុណ្ណោះ។ 

 រថយន្តប្រណិតមួយនេះបានភ្ជាប់មកជាមួយនឹងចំណុចផ្លាស់ប្តូរថ្មីពិសេស 6 យ៉ាងនោះគឺ៖

1.រថយន្តនេះបានបំពាក់នូវម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលមានកម្លាំងសេសរហូតដល់ទៅ 213 PS និងកម្លាំងរមួល 500 Nm ដែលមានកម្លាំងខ្លាំងស៊ីប្រេងតិច

 

2.ប្រអប់លេខ 10 លេខអូតូ ដែលធ្វើអោយការបើកបររបស់លោកអ្នកមានភាពរលូនជាងមុន

3.ចំណុចដែលអតិថជនកំពុងតែទន្ទឹងរង់ចាំយូរណាស់ហើយនោះគឺ Push Button Start/ Smart Key ដែលងាយស្រួលដល់អតិថជនអាចបញ្ឆេះរថយន្តដោយគ្រាន់តែចុចប៊ូតុង Engine Start/Stop ព្រមទាំងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងប្រលោះទ្វារ នោះវានឹងដោះសោរ (Unlock) ដោយស្វ័យប្រវត្តិ ហើយលោកអ្នកគ្រាន់តែចុចសេនសឺនៅលើដៃទ្វារដើម្បីធ្វើការចាក់សោរ (Lock) ជាការស្រេច

 

4.ផ្នែកខាងក្នុងនៃរថយន្តបានរចនាឡើងជាមួយនឹងពូកស្បែកបែបប្រណិតពណ៍ការ៉ុត ដែលជាពណ៍កំពុងពេញនិយមបំផុតសម្រាប់រថយន្តប្រណិតៗមួយចំនួន

 

5.បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអមជាមួយនឹងអេក្រង់ Touch Screen 8 អ៊ីញ ដែលផ្តល់នូវរូបភាពច្បាស់ល្អនិងមានភាពរស់រវើកជាង

 

6.ចំណុចពិសេសចុងក្រោយដែលទាក់ទាញនិងផ្តល់នូវភាពឆ្លាតវៃ ដែលរថយន្ត SUV ដែលជាដៃគូប្រកួតប្រជែងរបស់រថយន្ត Everest 2.0L មិនមាននោះគឺ បច្ចេកវិទ្យា Hands-Free Lift Gate ដោយលោកអ្នកអាចធ្វើការបើក និងបិទឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង។

ចំពោះរថយន្ត Ford Everest 2.0L Bi-Turbo ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើនសំរាប់អតិថិជនជ្រើសរើសដែលរួមមានដូចជា ពណ៍ស ទឹកប្រាក់ ទឹកមាស ប្រផេះ និងខ្មៅផងដែរ។ រាល់ការទិញរថយន្តពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបានការធានាផ្ទាល់ពីរោងចក្ររយះពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

កាន់តែអស្ចារ្យនោះគឺ លោកអ្នកទិញរថយន្ត Everest 2.0L Bi-Turbo នៅថ្ងៃនេះជាមួយតម្លៃពិសេសត្រឹមតែ 69,900$ ប៉ុណ្ណោះ និងមានក្នុងស្តុកស្រាប់មិនចាំបាច់រង់ចាំ លើសពីនេះទៅទៀតលោកអ្នកនឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដែលមានឪកាសឈ្នះរថយន្ត Ford Ecosport ថ្មីស្រឡាង១គ្រឿង ឬ ទទួលបានមាសដ៏ច្រើនសន្ធឹកសន្ធាប់ ដែលការចាប់ឆ្នោតនេះនឹងប្រព្រឹត្តឡើងនៅក្នុងកម្មវីធីសម្ពោធជាផ្លូវការនៃរថយន្តនេះផងដែរ។

 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម