no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ទីបំផុតអតិថិជនអាចទិញ Huawei P40 Pro+ 5G ដែលជាកំពូលស្មាតហ្វូន ហ្ស៊ូម 100X ដល់ឋានព្រះច័ន្ទជំនាន់ទី 2 បានហើយ គឺតម្លៃត្រឹមតែ $1269 ប៉ុណ្ណោះ

មិនមែនលំៗទេ ស្មាតហ្វូនថ្នាក់ខ្ពស់ក្រុមហ៊ុនហួវៃ Huawei P40 Pro+ 5G រៀមច្បងកំពូលស្មាតហ្វូន P40 5G P40 Pro 5G លើកនេះសុទ្ធតែបំពាក់កាមេរ៉ាក្រោយប្រាំគ្រាប់ ហ្ស៊ូម 100X ដល់ឋានព្រះច័ន្ទជំនាន់ទី2 ដាក់លក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ $1269 កាសកាលីបឥតខ្សែ Huawei FreeBuds 3i តម្លៃ $99។ 

 

no-alternative title

Huawei P40 Pro+ 5G គឺជាកំពូលស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីចុងក្រោយរបស់ក្រុមហ៊ុនហួវៃ ដែលត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ដោយពណ៌សេរ៉ាមិច ស្អាតប្លែកបែបអេឡេហ្គង់ បំពាក់កាមេរ៉ាក្រោយ Lecia បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 5គ្រាប់ កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក f/1.8+PDAF ផ្តល់នូវកម្រិតច្បាស់លំដាប់កំពូលនៃការថតវីដេអូបែបប្លង់ទូលាយ។ 

ជាមួយនឹងមុខងារ Ultra-Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹត បានយ៉ាងច្បាស់ល្អត្រជាក់ភ្នែក និងរីករាយមិនចេះជិនណាយជាមួយនឹងការថតវីដេអូកាយវិការយឺតៗជាមួយ Ultra Slow-motion video វីដេអូហ៊្សូមជាមួយនឹងមុខងារ Telephoto video វីដេអូ 4K Time lapse  និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី3 Super Zoom ទំហំ 8MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS សម្រាប់ថតហ្ស៊ូមបានប្រវែងកាន់តែវែងរហូតដល់ 100X និង ហ្ស៊ូកម្រិតច្បាស់ 10X Optical Zoom អាចថតហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 ដោយមិនត្រូវការជើងទម្រ។ កាមេរ៉ាទី4 ជាTelephoto ទំហំ 8MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង សម្រាប់ថតហ្ស៊ូម 3X Optical Zoom និងកាមេរ៉ាទី5 ជា 3D Depth Sensing សម្រាប់ជំនួយការថតរូបនិងវីដេអូ បែបព្រាលផ្ទៃខាងក្រោយដាច់ស្អាតបានល្អ។ ចំណែកឯកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ auto-focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានយ៉ាងច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិមិនសក្បោះ។ 

លើសពីលើនេះ ដោយសម្លឹងឃើញនូវតម្រូវការរបស់អតិថិជនក្នុងការថតរូបតាមទូរស័ព្ទដៃ ក្រុមហ៊ុនហួវៃបានបន្ថែមនូវ មុខងារពិសេសៗលើ HUAWEI P40 Pro+ 5G  រួមមាន AI motion algorithm សម្រាប់ផ្តិតយករួមភាពសកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ រួច Gallery Edit feature ជ្រើសរើសរូបល្អជាងគេ 1-3សន្លឹកដោយស្វ័យប្រវត្ត។ មុខងារ AI Remove Passersby ជួយឲ្យអ្នកក្លាយជាតួឯ មិនថាស្ថិតនៅក្នុងកម្មវិធីជុបលៀង ព្រឹត្តិការណ៍ធំៗ ឬ ក្នុងចំណោមនុស្សច្រើន ព្រោះ AI capability of Gallery Edit អនុញ្ញាតឲ្យអ្នកលុបឬដករូបអ្នកដទៃដែលអ្នកមិនចង់ត្រឹមតែមួយ Click។

 

 AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ឬលើទឹកដោយអស់ក្តីបារម្ភរឿងចំណាំងផ្លាតដែលធ្វើឲ្យរូបភាពមិនស្អាត ព្រោះ AI capability of Gallery Edit នឹងជួយលុបចេញនូវផ្នែកណាដែលអ្នកមិនចង់បាន។ Multi-screen collaboration អនុញ្ញាតឲ្យអ្នកអាចចែករំលែកអេក្រង់ទូរស័ព្ទទៅកាន់ ទូរទស្សន៍ កុំព្យូទ័រយូដៃ ហើយនិងទ្រទ្រង់រាល់កម្មវិធីលើកំព្យូទ័រ។ Huawei Share ជួយឲ្យការចែករំលែករូបភាព វីដេអូ កាន់តែលឿន ដោយគ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច ពុំចាំបាច់ប្រើតេឡេបញ្ជា។ Multi Window ជួយឲ្យអ្នកអាចឆ្លើយតបសារ ឬ ឆាតបានធម្មតា ដោយពុំចាំបាច់បញ្ឈប់ Apps នានាដែលអ្នកកំពុងលេងឬ ប្រើប្រាស់។ 

 

Huawei P40 Pro+ 5G មានអេក្រង់លាត 6.58” ជាមួយកកម្រិតបង្ហាញ 2640 x 1200 ភីកស៊ែល 90ហឺត refresh rate មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Fast charging 40 វ៉ាត់ ច្ចេកវិទ្យាសាកថ្មរហ័សឥតខ្សែ Wireless HUAWEI SuperCharge 40វ៉ាត់ ការពារទឹកនឹងធូរ IP68 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 512GB អាចបន្ថែមម៉េម៉ូរី 256GB ទ្រទ្រង់កម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ ប្រើប្រាស់បន្ទះឈីប Kirin 990 5G ភ្ជាប់បច្ចេកវិទ្យា CPU Octa-core មាន GPU 16-Core Mali-G76 NPUខួរក្បាលឆ្លាតវៃមួយគូ បច្ចេកវិទ្យា AI និង ISP ជំនាន់ថ្មី ដំណើរការដោយEMUI 10.1 (Android 10) ល្បឿនលឿនលំដាប់ពិភពលោកដំបូងគេបង្អស់។

Huawei P40 Pro+ 5G  ទ្រទ្រង់បច្ចេកវិទ្យា5G អាចធ្វើ Livestream កម្រិត 4K ដោនឡោត ហ្គេម ហ្វេសប៊ុក YouTube, TikTok រលូនឥតទាក់  wifi 6+ ស៊ីម2 និង e-SIM អាចស្គាល់ការហៅចេញហៅចូលដំណាលគ្នា និង អ៊ីនធឺណែតដំណើរការធម្មតា  HUAWEI AppGallery សម្រាប់ទាញយក App ល្បីៗ App ដូចជា កម្មវិធី Tik Tok កក់ទុកទុក Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ 24, Myphsar, App កាម៉ង់ម្ហូប Egets  និងជាច្រើនទៀត។ ដោះសោរអេក្រង់ដោយស្គេនក្រយៅដៃ ឬ ស្គេនមុខដោះសោររហ័សទាន់ចិត្តមិនថាទីងងឹត ប្រកបដោយសុវត្ថិភាពបំផុត។  សរុបមកបើចង់ឡើងស៊េរីស្មាតហ្វូនស៊េរីលំដាប់កំពូល Huawei P40 Pro+ 5G អាចជាវបាន ក្នុងតម្លៃពិសេសត្រឹមតែ $1269 ចំណេញទាំងពេលវេលា ថវិកា  បានទាំងកាសកាលីបឥតខ្សែ Huawei FreeBuds 3i តម្លៃ $99។

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម