no-alternative title

OPPO Reno4 ចាប់ផ្តើមបង្ហើបបច្ចេកវិទ្យា និងមុខងារថ្មីៗ ប្លែកៗ កាមេរ៉ា AI ជំនាន់ថ្មី និងបច្ចេកវិទ្យាសម្គាល់វៃឆ្លាតដ៏អស្ចារ្យឈានមុខ ធានាថា ដកចិត្តមិនរួច !

OPPO ជាក្រុមហ៊ុនស្មានហ្វូនឈានមុខលំដាប់ថ្នាក់អន្តរជាតិ ក្នុងចំណោមស្មាតហ្វូនល្បីៗ។ ពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ OPPO បានជាប់ចំណាត់ថ្នាក់លេខ1 កាលពីឆ្នាំ 2019។ ថ្មីៗនេះ នៅលើផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ក៏ដាក់បានបង្ហាញនូវស្មាតហ្វូនត្រកូល Reno ស៊េរីបន្ទាប់ ជាត្រកូលដែលកើតចេញពីត្រកូល F ស៊េរី ដ៏ល្បីរន្ទឺខ្លាំងតាំងពីឆ្នាំ 2016 មកម្ល៉េះ ដែលនាំឲ្យអតិថិជនស្រឡាញ់ត្រកូល F ឬ Reno តែងតែរង់ចាំតាមដាន និងអ៊ុតមើលស៊េរីបន្ទាប់នោះគឺ Reno4 ។ តោះ! ចង់ដឹងអត់ថា តើ Reno4 នឹងមានអ្វីថ្មីសម្រាប់អ្នកទាំងអស់គ្នា? ក្រុមហ៊ុន OPPO បានលួចខ្សឹបប្រាប់ថា លើកនេះ Reno 4 កាន់តែមានអ្វីពិសេសៗ ក៏ដូចជាបច្ចេកវិទ្យាកាន់តែទំនើប ថ្មី ប្លែក ពោរពេញដោយមុខងារច្នៃប្រឌិត ស្ទើរស្មើនឹងកាមេរ៉ាថតរូបថ្លៃៗ ថែមទាំងបច្ចេកវិទ្យាឈានមុខ បង្ហាញពីសមត្ថភាពដ៏លេចធ្លោ ជាពិសេសគឺកាមេរ៉ា AI តែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើយោងតាមហ្វេសប៊ុក ឬ Youtube របស់ក្រុមហ៊ុន OPPO នៅឥណ្ឌូនេស៊ី និងថៃ ក៏បានបពោ្ចញចំណុចខ្លាំងៗរបស់ Reno 4 ដែលបានបំពាក់មកជាមួយនឹងកាមេរ៉ា AI រួមមានវីដេអូប្លែកៗបង្ហាញពីមុខងារជាច្រើនរួមមាន AI Color Portrait, មុខងារ AI Monochrome Video, មុខងារ Night Flare Portrait។ មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានមុខងារផ្សេងៗទៀតដូចជា Ultra Dark Mode, Ultra Night Mode, Ultra Clear 108MP ថតរូប ឬ វីដេអូ Bokeh ដែលមុខងារទាំងនេះអាចសម្គាល់ស្ថានភាព ព្រមទាំងបង្កើតនូវប្រសិទ្ធភាពនៃរូបថត និងវីដេអូឲ្យកាន់តែប្រសើរ។ 

សូមរំលឹកបន្តិច កាលពីឆ្នាំ 2016 ក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនកម្រិតកណ្តាលគឺ F1 និង F1s ដែលល្បីរន្ទឺខ្លាំងក្នុងពិភពស្មាតហ្វូនជាស្តេចស៊ែលហ្វី។ បន្ទាប់មកក៏បង្ហាញស៊េរីថ្មីៗដូចជា F3 / F3Plus / F5 / F7 / F9 / OPPO F11 Pro / Reno 2F/ Reno 3 ដែលល្បីរន្ទឺខាងថតរូប ថតស៊ែលហ្វីខ្លាំងដោយមិនបាច់ edit ។ រឹតតែពិសេសនោះគឺសម្រាប់ឆមាសទី2 ឆ្នាំ 2020 នេះវិញ ក៏ឮល្ហៀងៗថា ក្រុមហ៊ុនគ្រោងបញ្ចេញ OPPO Reno ស៊េរីបន្ទាប់សម្រាប់អតិថិជន និងហេ្វនៗរបស់ត្រកូល F និង Reno ស៊េរី គឺ Reno 4 ធានាថានឹងមានអ្វីថ្មី អ្វីប្លែក រួមទាំងបច្ចេកវិទ្យាកាមេរ៉ាថតច្បាស់ទាំងថ្ងៃទាំងយប់ មុខងារបច្ចេកវិទ្យាសម្គាល់ភាពវៃឆ្លាត រូបរាងប្រណិត ពណ៌ស្រស់ឆើត។ 

មុខងារ AI Color Portrait គឺជាបច្ចេកវិទ្យាថតរូបមួយ ដែលរក្សាពណ៌មនុស្ស ហើយជម្រុះពណ៌ទេសភាពខាងក្រោយទៅជាខ្មៅស។ សម្រាប់មុខងារ AI ឆ្លាតវៃនេះកាន់តែផ្តល់នូវភាពលេចធ្លោ  និងរំលេចរូបមនុស្សឲ្យកាន់តែច្បាស់ និងមានភាពទាក់ទាញ។ បើនិយាយពីមុខងារ ថតវីដេអូយឺតៗ កម្រិត 960fps show-motion បង្ហាញសកម្មភាពលេចធ្លោរបស់អ្នកគ្រប់ប្លង់ គ្រប់ជំហានពិសេសសម្រាប់អ្នកចូលចិត្តថតវីដេអូបែបយឺតៗ ស្កុបៗ (Slow-motion) មុខងារមួយនេះអាចសម្គាល់នូវចលនា ព្រមទាំងចាប់យករាល់សកម្មភាពបានរហ័ស។ ជាពិសេសផ្តល់ភាពងាយស្រួលដល់ការកាត់តវីដេអូ ព្រោះវាអាចថតវីដេអូបានរហូតដល់ទៅ 960 ប្លង់ក្នុងមួយវីនាទី (960fps) ឯណ្ណោះ។

លើសពីនេះទៅទៀតគឺ Night Flare Portrait ជាមុខងារដែលធ្វើឲ្យមានភាពលេចធ្លោក្នុងពេលរាត្រីដ៏ទាក់ទាញ ព្រមទាំងបង្កើនកម្រិតព្រាលនៅខាងក្រោយ និងចំណុចពន្លឺភ្លើងតូចៗឲ្យកាន់តែលេចធ្លោ ប្រៀបដូចជាកាមេរ៉ាថ្លៃៗ។  រឹតតែអស្ចារ្យជាងនេះទៅទៀត រូបរាងឌីហ្សាញរបស់ស្មាតហ្វូន Reno 4 កាន់តែស្តើង កាន់តែស្រាល កាន់តែកាលីប ធ្វើឲ្យទាក់ចិត្តលង់សេ្នហ៍ កាន់លើដៃបង្កើនភាពថ្នៃថ្នូរ ព្រោះតែរូបរាងស្លីម ងាយស្រួលប្រើដោយដៃម្ខាង អេក្រង់លាតពេញ កាមេរ៉ាមុខបែបទម្លុះអេក្រង់ទាន់សម័យ រចនាបទឈានមុខ បង្ហាញភាពលេចធ្លោក្នុងដៃអ្នក ឯពណ៌វិញឃើញហើយចង់ទិញភ្លាមៗ។ គ្រាន់តែស្រមៃឃើញរូបរាងស្លីមស្រឡូន និងពណ៌ពេញនិយមបែបស៊ីវិល័យ គឺទប់ចិត្តមិនទិញមិនបានហ្មង៎៕ 

តោះសន្សំលុយ រង់ចាំបន្តិច សំណព្វចិត្តរបស់អ្នកទាំងអស់ជិតមកដល់ហើយ! ហ្វេនៗដែលរងចាំដូរស៊េរី អាចមើលវីដេអូអំពី រូបរាង កាមេរ៉ា និងពណ៌តិចៗសិន មុននឹងមកដល់កម្ពុជា!

OPPO Reno4 ចាប់ផ្តើមបង្ហើបបច្ចេកវិទ្យា និងមុខងារថ្មីៗ ប្លែកៗ កាមេរ៉ា AI ជំនាន់ថ្មី និងបច្ចេកវិទ្យាសម្គាល់វៃឆ្លាតដ៏អស្ចារ្យឈានមុខ ធានាថាដកចិត្តមិនរួច !  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន