no-alternative title

ល្មមដល់ពេលផ្លាស់ប្តូរទូរស័ព្ទ 4G ទៅកាន់តែ 5G ហើយ! Huawei nova 7 SE ស្មាតហ្វូនសេរីថ្មីទ្រទ្រង់បច្ចេកវិទ្យា 5G តម្លៃត្រឹមតែ 3XX ដុល្លារប៉ុណ្ណោះ នឹងមកដល់ឆាប់ៗនេះហើយ

តើអ្នកកំពុងតែកាន់ប្រើទូរស័ព្ទ4G មែនទេ? ! តោះល្មមដល់ពេលផ្លាស់ប្តូរទូរស័ព្ទ4G ទៅកាន់តែ 5G វិញម្តងហើយ ដើម្បីទទួលបានបទពិសោធន៍ថ្មីស្រឡាងពីបច្ចេកវិទ្យា 5G ដែលនឹងមកដល់ឆាប់នេះ។ ជាពិសេសមិនតែម្តងបានទាំងទូរស័ព្ទទ្រទ្រង់បច្ចេកវិទ្យា5G និងថតរូបវីដេអូស្អាតកប់ស៊េរីទំហំធំ រហូតដល់ 64MP មុខងារថ្មីចុងក្រោយ វីដេអូ Dual-View ជាមួយនឹងស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 7 SE ដែលមានតម្លៃលក់ត្រឹមតែ 3XX ដុល្លារ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ Huawei Mobile ប្រចាំប្រទេសកម្ពុជាបានកំពុងតែព្រឡូយបង្ហាញកាន់តែជាក់ច្បាស់ថាស្មាតហ្វូនស៊េរី Huawei nova 7 SE នឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាពេលវេលាដ៏សក័្តសមបំផុតក្នុងការផ្លាស់ប្តូរទូរស័ព្ទ 4G ទៅកាន់ 5G យោងតាមការបង្ហើបរបស់ក្រុមហ៊ុនហួវៃនៅប្រទេសកម្ពុជាបានឲ្យដឹងថា “ដល់ពេលដែលត្រូវផ្លាស់ប្តូរ មកប្រើស្មាតហ្វូន 5G វិញម្តង” ហើយទទួបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមគួរឲ្យកត់សម្គាល់។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei nova 7 SE ត្រូវបានក្រុមហ៊ុនធ្វើកំណែអាប់ដេតសាហាវលើ បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាថតរូបវីដេអូកម្រិតអាជីព និងរូបរាងកាន់តែទាក់ទាញ រចនាឡើងពីកញ្ចក់ 3D ស្រស់ស្អាតទាន់សម័យពណ៌ត្រូវចិត្ត។ Huawei nova 7 SE 5G មានអេក្រង់ទំហំ 6.5” កម្រិតបង្ហាញ 2400x1080 ភិកស៊ែល ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ 64MP អាចថតវីដេអូកម្រិត 4K ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។ លើសពីនេះ មុខងារថ្មី វីដេអូ Dual-View អនុញ្ញាតឲ្យអ្នកអាចថតវីដេអូស៊ែលភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ឬសត្វចិញ្ចឹម ហើយពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog។ សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE មានកាមេរ៉ាមេទំហំ 64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។

កាមេរ៉ាទី2 ទំហំ 8MP (f/2.4) ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល (f/2.4) ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។

Huawei nova 7 SE 5G មានកាមេរ៉ាមុខទម្លុះអេក្រង់ សម្រាប់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។  Huawei nova 7 SE ភ្ជាប់នូវ Huawei AppGallery អាចដោនឡូត Facebook, Instagram, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ TADA,  WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សរលូនឥតទាក់។ 

Huawei nova 7 SE មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចថាសហោះ Huawei SuperCharge 40W មានស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G។ តាមការសន្និដ្ឋាន ស្មាតហ្វូនស៊េរីថ្មីទ្រទ្រង់បច្ចេកវិទ្យា5G ដំបូងគេបង្អស់ Huawei nova 7 SE ដែលមានតម្លៃ 300-400 ដុល្លារ អាចនឹងជម្រុញឲ្យក្រុមហ៊ុនហួវៃដណ្តើមយកចំណែកទីផ្សារស្មាតហ្វូនក្នុងជួរមុខគេក៏ថាបាន ប៉ុន្តែជាក់ស្តែងយ៉ាងណានោះមានតែរងចាំអ៊ុតមើលបន្តទៀតទាំងអស់គ្នា។ 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន