no-alternative title

ចង់បានជំនួយការថតរូបឆ្លាតវៃបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបមែនទេ? សូមជ្រើសរើសកំពូលស្មាតហ្វូន Huawei P40 Series ទៅមួយណាក៏បានដែរ គឺមិនខកបំណងទេ

ពីមួយជំនាន់ទៅមួយជំនាន់ ស្មាតហ្វូនត្រកូល P ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ ខិតខំអភិវឌ្ឍន៍ និងធ្វើកំណែរអាប់ដេតឥតឈប់ឈរ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ជុំវិញពិភពលោក។ សម្មិតផលចុងក្រោយគឺ Huawei P40 5G, Huawei P40 Pro 5G និង Huawei P40 Pro+ 5G បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបឈានមុខគេចុងក្រោយ ទាំងបច្ចេកវិទ្យា 5G Huawei Share ទ្រទ្រង់ការចែករំលែកអេក្រង់ពីទូរស័ព្ទដៃទៅកាន់កុំព្យូទ័រយួរដៃ និងជាពិសេសកាមេរ៉ាថតរូបកម្រិតអាជីព ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗនេះស្មាតហ្វូនត្រកូល Huawei P40 ស៊េរីទាំងបីម៉ូដែល៖ 

Huawei P40 Pro+ 5G តម្លៃ $1269 បន្ថែម Huawei FreeBuds 3i តម្លៃ $99:

Huawei P40 Pro+ ជាកំពូលស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីចុងក្រោយរបស់ក្រុមហ៊ុនហួវៃ ដែលត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ដោយពណ៌សេរ៉ាមិច ស្អាតប្លែកបែបអេឡេហ្គង់ បំពាក់កាមេរ៉ាក្រោយ Lecia បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 5គ្រាប់ កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ 

 

កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក f/1.8+PDAF ផ្តល់នូវកម្រិតច្បាស់លំដាប់កំពូលនៃការថតវីដេអូបែបប្លង់ទូលាយ។ ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹត បានយ៉ាងច្បាស់ល្អត្រជាក់ភ្នែក និងរីករាយមិនចេះជិនណាយជាមួយនឹងការថតវីដេអូកាយវិការយឺតៗជាមួយ Ultra Slow-motion video វីដេអូហ៊្សូមជាមួយនឹងមុខងារ Telephoto video វីដេអូ4K Time lapse  និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី3 Super Zoom ទំហំ 8MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS សម្រាប់ថតហ្ស៊ូមបានប្រវែងកាន់តែវែងរហូតដល់ 100X និង ហ្ស៊ូកម្រិតច្បាស់ 10X Optical Zoom អាចថតហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 ដោយមិនត្រូវការជើងទម្រ។ 

កាមេរ៉ាទី4 ជាTelephoto ទំហំ 8MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង សម្រាប់ថតហ្ស៊ូម 3X Optical Zoom និងកាមេរ៉ាទី5 ជា 3D Depth Sensing សម្រាប់ជំនួយការថតរូបនិងវីដេអូ បែបព្រាលផ្ទៃខាងក្រោយដាច់ស្អាតបានល្អ។ ចំណែកឯកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ auto-focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានយ៉ាងច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិមិនសក្បោះ។ 

 

HUAWEI P40 Pro 5G  តម្លៃ$899 ថែម QuickCharge PowerBank 10,000mAh

បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 4គ្រាប់ កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.28” f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.54” f/1.8+PDAF ផ្តល់នូវកម្រិតច្បាស់លំដាប់កំពូលនៃការថតវីដេអូបែបប្លង់ទូលាយ។ 

ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹត បានយ៉ាងច្បាស់ល្អត្រជាក់ភ្នែក និងរីករាយមិនចេះជិនណាយជាមួយនឹងការថតវីដេអូកាយវិការយឺតៗជាមួយ Ultra Slow-motion video វីដេអូហ៊្សូមជាមួយនឹងមុខងារ Telephoto video វីដេអូ4K Time lapse  និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី3 ទំហំ 12MP ប្រើប្រាស់សេនស័រឈានមុខ 1/3.56” f/3.4 ភ្ជាប់បច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF និង ប្រព័ន្ធទប់លំនឹង (OIS) សម្រាប់ថតហ្សូម ជាមួយនឹង 5x Optical Zoom មានស្រាប់នៅក្នុងឡេនកាមេរ៉ា បច្ចេកវិទ្យា 10x Hybrid Zoom 50x Digital Zoom និងរបស់ដែលនៅឆ្ងាយដាច់កន្ទុយភ្នែក ដូចជាឋានព្រះច័ន្ទជាដើម ដូច្នេះចម្ងាយលែងជាឧបសគ្គរារំាងនៃការថតរូបទៀតហើយ។ 

កាមេរ៉ាទី4 3D Depth សេនស័រកាមេរ៉ា សម្រាប់បង្កើតកម្រិតព្រាលលំដាប់អាជីព។ ចំណែកឯកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ auto-focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានយ៉ាងច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិមិនសក្បោះ។ 

HUAWEI P40 5G  តម្លៃ$669 ថែម QuickCharge PowerBank 10,000mAh

បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 3គ្រាប់ កាមេរ៉ាមេ 50MP Ultra Vision និងសេនស័រសីតុណ្ហភាពពណ៌ចម្រុះ ជាមួយនឹងបច្ចេកវិទ្យាមុខងារចាប់ពន្លឺនិងផ្ទៃពណ៌រូបភាពបែបធម្មជាតិ (AI AWB Algorithm) ធើ្វឲ្យស្មាតហ្វូន HUAWEI P40 មានភាពល្អប្រសើរជាងគេរហូតដល់ទៅ 45% លើផ្នែកថតរូប Portrait ព្រោះញែកដាច់រវាងមនុស្ស និងបរិយាកាស បង្កើតបានជាទម្រង់មុខជាក់លាក់ រូបភាពមានលក្ខណៈភ្លឺច្បាស់ដិតស្អាត ពណ៌ស្បែកធម្មជាតិមិនថាយប់ឬថ្ងៃ។  

 

កាមេរ៉ាទី2 ទំហំ 16MP សម្រាប់ថតប្លង់ទូលាយ (Ultra Wide Angle) អាចថតរូបទេសភាពបានកាន់តែទូលាយ ថតរូបមនុស្សឃើញខ្ពស់ស្រឡូនស្អាតបែបធម្មជាតិ និង អាចថតបានច្រើនគ្នាជាមួយនឹងទំហំរូបភាពកាន់តែធំ។ ជាពិសេសអ្នកប្រើប្រាស់អាចថតរូបបែប Macro ជាលក្ខណៈសិល្បៈបានជិតរហូតដល់ទៅ 2.5cm។ កាមេរ៉ាទី3 ទំហំ 8MP សម្រាប់ថតរូបហ្សូមដល់ឋានព្រះចន្ទជំនាន់ទី2 ដែល 3x Optical Zoom មានស្រាប់នៅក្នុងឡេនកាមេរ៉ា បច្ចេកវិទ្យា 5x Hybrid Zoom និង 30x Max Zoom  សម្រាប់ផ្តិតយករូបឆ្ងាយដាច់កន្ទុយភ្នែក។  ត្រឡប់មកកាមេរ៉ាមុខវិញ HUAWEI P40 បំពាក់នូវកាមេរ៉ាភ្លោះមុខទម្លុះអេក្រង់ទំហំ 32MP និងកាមេរ៉ា IR ធ្វើឲ្យការថតរូបស៊ែលហ្វីម្នាក់ឯង ឬជាក្រុម ច្បាស់ស្អាតគ្រប់ប្លង់ គ្រប់គ្នា ជាពិសេសបង្ហាញនូវសម្រស់លេចធ្លោបែបធម្មជាតិ ទាំងទម្រង់ចិញ្ចើម ច្រមុះមាត់ភ្នែកសក់ ពណ៌ស្បែកធម្មជាតិ មិនសក្បោះជាមួយនឹងបច្ចេកវិទ្យា AI ជំនាន់ថ្មី។ 

 

លើសពីលើនេះ ដោយសម្លឹងឃើញនូវតម្រូវការរបស់អតិថិជនក្នុងការថតរូបតាមទូរស័ព្ទដៃ ក្រុមហ៊ុនហួវៃបានបន្ថែមនូវ មុខងារពិសេសៗលើ HUAWEI P40 ស៊េរី រួមមាន AI motion algorithm សម្រាប់ផ្តិតយករួមភាពសកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ រួច Gallery Edit feature ជ្រើសរើសរូបល្អជាងគេ 1-3 សន្លឹកដោយស្វ័យប្រវត្ត។ មុខងារ AI Remove Passersby អនុញ្ញាតឲ្យអ្នកប្រើប្រាស់រីករាយថតភាពរបស់ខ្លួន ទោះបីជាក្នុងកម្មវិធីតាំងពិពរណ៌ ឬកន្លែងដែលមានមនុស្សច្រើនម៉ាសេរី ព្រោះ AI capability of Gallery Edit នឹងជួយលុបរូបឬវត្ថុ background ដែលមិនចង់បាន ធ្វើឲ្យរូបអ្នកកាន់តេលេចធ្លោ។ 

 

AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ឬលើទឹកដោយអស់ក្តីបារម្ភរឿងចំណាំងផ្លាតដែលធ្វើឲ្យរូបភាពមិនស្អាត ព្រោះ AI capability of Gallery Edit នឹងជួយលុបចេញនូវផ្នែកណាដែលអ្នកមិនចង់បាន។ HUAWEI MeeTime អាចខលវីដេអូនិយាយជាមួយមិត្តភកិ្តក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ជាមួយនឹងកម្រិតវីដេអូច្បាស់ HD និងចែករំលែកទីតាំងគោលដៅរបស់ខ្លួន (សម្រាប់កម្ពុជាត្រូវរងចាំ Software Update)។ Multi-screen collaboration អនុញ្ញាតឲ្យអ្នក  Share Screen ទូរស័ព្ទទៅកាន់ ទូរទស្សន៍ កុំព្យូទ័រយូដៃ ទ្រទ្រង់រាល់កម្មវិធីលើកំព្យូទ័រ។ 

 

Huawei Share ជួយឲ្យការចែករំលែករូបភាព វីដេអូ កាន់តែលឿន ដោយគ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច ពុំចាំបាច់ប្រើតេឡេបញ្ជា។ Multi Window ជួយឲ្យអ្នកអាចឆ្លើយតបសារ ឬ ឆាតបានធម្មតា ដោយពុំចាំបាច់បញ្ឈប់ Apps នានាដែលអ្នកកំពុងលេងឬ ប្រើប្រាស់។  HUAWEI AppGallery  ត្រូវបានបំពាក់មួយសេតនៅក្នុងប្រអប់ Huawei P40 ស៊េរី សម្រាប់ទាញយក App ល្បីៗ App ដូចជា កម្មវិធី Tik Tok កក់ទុកទុក Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets  Bloc និងជាច្រើនទៀត។ ដោះសោរអេក្រង់ដោយស្គេនក្រយៅដៃ ឬ ស្គេនមុខដោះសោររហ័សទាន់ចិត្តមិនថាទីងងឹត ប្រកបដោយសុវត្ថិភាពបំផុត។ 

សុរបមកជ្រើសរើស ស្មាតហ្វូន HUAWEI P40 តម្លៃ $669 Huawei P40 Pro 5G តម្លៃ $899 ឬ Huawei P40 Pro+ 5G តម្លៃ $1269 ធានាថាដឹងតែពេញចិត្តស្តូកតែម្តង ជាមួយនឹងសមត្ថភាពកាមេរ៉ាកម្រិតអាជីព ថតរូបស្អាតច្បាស់បែបធម្មជាតិ ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 ទ្រទ្រង់បច្ចេកវិទ្យា 5G និងការចែករំលែកអេក្រង់ពីទូរស័ព្ទដៃទៅកាន់កុំព្យូទ័រ។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន