no-alternative title

មកដល់ហើយ! តុទំនើបវៃឆ្លាតមានមុខងារច្រើន អាចធ្វើជាទូរទឹកកកក៏បាន អាចធ្វើជាឧបករណ៍បំពងម្លេងក៏បាន និងអាចសាកថ្មទូរស័ព្ទបានទៀតផង

បច្ចុប្បន្នគឺជាសម័យកាលបច្ចេកវិទ្យាដូចនេះរបស់របរប្រើប្រាស់ប្រចាំថ្ងៃកាន់តែមានភាពទំនើប និងមានភាពឆ្លាតវៃបំផុត ដែលធ្វើអោយយើងជាអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលទ្វេរឡើង។ ហើយក្នុងពេលនេះគេហទំព័រទស្សនាវដ្តី ពិភពអេឡិចត្រូនិក សូមណែនាំនូវផលិតផលដ៏ថ្មីស្រឡាងមួយទៀតនោះគឺតុទំនើបឆ្លាតវៃម៉ាក Skyworth Tea Table 130BL។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តុទំនើបឆ្លាតវៃរបស់ក្រុមហ៊ុន Skyworth មួយនេះវាមិនមែនតែជាគ្រឿងសង្ហារឹមសម្រាប់ដាក់តាំងលម្អរ ឬដាក់ដំកល់របស់របរប្រើប្រាស់នៅក្នុងគេហដ្ឋាន ឬនៅការិយាល័យធ្វើការប៉ុណ្ណោះទេ ប៉ុន្តែបើនិយាយពីភាពពិសេសរបស់តុនេះវិញគឺលើសពីតុធម្មតាទ្វេរគុណឯណោះ។ តុទំនើបឆ្លាតវៃនេះមានបណ្តោយប្រវែង 1,300cm, ទទឹង 665 cm និងកំពស់ 459cm ហើយវាត្រូវការកន្លែងទំនេរសម្រាប់ដាក់តាំងសរុបគឺ 1,354cm × 729cm × 510cm។ 

ដូចដែលបានបញ្ជាក់ពីខាងដើមមកអីចឹង Skyworth Tea Table 130BL មិនមែនត្រឹមតែជាតុសម្រាប់ដាក់តាំងលម្អរ ឬសម្រាប់អង្គុយជូបជុំគ្នាផឹកតែ ឬកាហ្វេពិភាក្សារកិច្ចការងារ ឬជជែកគ្នាលេងកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែតុនេះវាមានតួនាទីពិសេសទំនើបពីរយ៉ាងបន្ថែមទៀតគឺវាជាម៉ាស៊ីនសម្រាប់ក្លាសេទឹក បៀរ ភេសជ្ជៈ ឬរបស់របរផ្សេងៗ ហើយក៏ជា Speaker បំពងសំឡេងសម្រាប់កំដរអារម្មណ៍របស់យើងនៅកំឡុងពេលអង្គុយជូបជុំពិភាក្សាកិច្ចការងារ និងផឹកតែ ឬកាហ្វេជជែកគ្នាលេងថែមទៀតផង។ 

តុទំនើបឆ្លាតវៃ Skyworth Tea Table 130BL មានផ្ទៃខាងលើក្រោយដោយកញ្ចក់ពណ៌ខ្មៅរលោងដែលមានបង្កប់ដោយប៉ូតុងថាច់សម្រាប់បញ្ជាលើមុខងារមួយចំនួនដូចជាកំនត់ភាពត្រជាក់ ឬការចាក់តន្ត្រីជាដើម។ នៅលើជញ្ជាំងចំហៀងម្ខាងរបស់វាគឺជាប្រព័ន្ធ Speaker បំពងសំឡេងដែលមានក្រឡើតបំពងសំឡេងចំនួនពីរគ្រាប់ជាមួយនឹងក្រឡើតស៊ាប់ពីរគ្រាប់ដែលផ្តល់នូវគុណភាពសំឡេងស្រែកចេញបានលឺច្បាស់ល្អពិរោះរណ្តំ ហើយនៅលើចំហៀងជញ្ជាំងម្ខាងទៀតគឺជាថតសម្រាប់ដាក់របស់របរក្លាសេដែលមានចំនួនពីរថតអាចផ្ទុកចំណុះបានដល់ 130 លីត្រ។

ជាមួយគ្នានេះវាក៏មានរន្ធដោត Micro-USB2.0 ចំនួនពីរសម្រាប់សាកថ្មទូរស័ព្ទ ឬភ្ជាប់ជាមួយ Flash សម្រាប់ការចាក់តន្ត្រី ហើយក៏អាចភ្ជាប់ការចាក់តន្រ្តីតាមរយះស្មាតហ្វូនដោយភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទទ្យា Bluetooth បានដែរ។ Skyworth Tea Table 130BL គឺជាតុសម្រាប់ដាក់តាំងលម្អរក្នុងគេហដ្ឋាន ក្នុងបន្ទប់ទទួលភ្ញៀវ និងការិយល័យធ្វើការរបស់លោកអ្នកដែលប្រកបដោយភាពទំនើប និងភាពឆ្លាតវៃបំផុតដែលផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យបំផុតមិនធ្លាប់មានស្របតាមយុគសម័យបច្ចេកវិទ្យាដ៏ទំនើបក្នុងពេលបច្ចុប្បន្ននេះ៕

អាចរកបាននៅ៖ https://www.facebook.com/superiorkhmerstandard/ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន