no-alternative title

realme បានក្លាយជាក្រុមហ៊ុនដែលមានបំពាក់ Android 11 ដំបូងគេ :អាចសាកល្បងបទពិសោធន៍នៅលើ realme X50 Pro ចាប់ពីថ្ងៃនេះ

កាលពីថ្ងៃទី 9 ខែកញ្ញាឆ្នាំ 2020 ប្រព័ន្ធប្រតិបត្តិការ Android 11 បានដាក់ប្រកាសជាផ្លូវការ ហើយ realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោកបានតាមទាន់និន្នាការរបស់ Google និងប្រកាសថានឹងក្លាយជាក្រុមហ៊ុនមួយដែលមានបំពាក់ប្រព័ន្ធប្រតិបត្តិការមួយនេះ  អ្នកទាំងអស់គ្នាអាចសាកល្បងបទពិសោធន៍នៅលើ “Flagshipដែលមានការប្រគួតប្រជែង” realme X50 Pro ចាប់ពីថ្ងៃនេះបានហើយ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមទាន់និន្នាការរបស់ Google បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 11 ដំបូងបង្អស់

Android 11 បានយកចិត្តទុកដាក់ទៅលើឯកជនភាពរបស់អ្នកប្រើប្រាស់ ស្របពេលជាមួយគ្នានោះក៏បង្កើននូវប្រសិទ្ធភាពអុីនធើណេតផងដែរ ហើយការអាប់ដេតនេះប្រាកដជាមានប្រសិទ្ធភាពខ្ពស់សម្រាប់បទពិសោធន៍ការប្រើប្រាស់ស្មាតហ្វូនAndroid និងទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីអ្នកប្រើប្រាស់ស្មាតហ្វូន Android ផងដែរ។ ថ្ងៃទី១១ខែមិថុនា Googleបានដាក់ចេញនូវ Android 11 Beta 1 ។ហើយ realme ដែលមានចំនួនលក់ស្មាតហ្វូនជាប់ចំណាត់ថ្នាក់ទី៧នៅក្នុងពិភពលោកបានបង្ហាញអោយដឹងកាលពីថ្ងៃទី12ខែមិថុនាថា ការបំពាក់ realme UI Android 11 Beta 1 កំពុងស្ថិតក្នុងការដំណើរការ។ បច្ចុប្បន្ននេះ realme X50 Pro Series បានដាក់ផ្តល់ជូននូវ Android 11 Beta 1 ដល់អ្នកអភិវឌ្ឍន៍និងអ្នកប្រើប្រាស់នៅក្នុង realme community។

កាលពីឆ្នាំ 2019 realme គឺជាក្រុមហ៊ុនមួយ ដែលត្រូវបានGoogleប្រកាសជាផ្លូវការថាមានបំពាក់នូវប្រព័ន្ធប្រតិបត្តិការAndroid 10 ដំបូងគេ ហើយ realme UI គឺបង្កើតឡើងដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការនេះផងដែរ។ realme UI  ដែលមាន “ការលេងពេញនិយមដ៏អស្ចារ្យ” គឺមានការធ្វើអោយប្រសើរឡើងសម្រាប់យុវវ័យ ដែលប្រកាន់ភ្ជាប់នូវ “Real Design”ដែលមាន ភាពពិតប្រាកដ វ័យក្មេង ភាពសាមញ្ញ ។ សាមញ្ញប៉ុន្តែមិនគួរឱ្យធុញ ដែលត្រូវបានបំផុសគំនិតដោយជីវិតប្រចាំថ្ងៃរបស់យុវវ័យ។ realme UI និងធ្វើការរួមបញ្ចូលគ្នាជាមួយនឹង Android 11 នាំយកនូវបទពិសោធន៍ប្រើប្រាស់កាន់តែអស្ចារ្យដល់អ្នកប្រើប្រាស់ស្មាតហ្វូនrealme ។ 

 

បង្ហាញនូវសមត្ថភាពស្រាវជ្រាវនិងផលិតដ៏អស្ចារ្យ  នាំមកនូវផលិតផលដែលមានភាពភ្ញាក់ផ្អើលនិងឈានមុខគេ 

ក្នុងនាមជា “ម៉ាកបច្ចេកវិទ្យាពេញនិយម” ទើបបង្កើតឡើងបានត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ បានប្តេជ្ញាធ្វើជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាថ្មី សង្ឃឹមថានឹងនាំយកនូវផលិតផលដែលមាន “ភាពភ្ញាក់ផ្អើល”មកដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក ។ ស្មាតហ្វូនrealme មាន សមត្ថភាពផលិតកម្មលេចធ្លោជាងស្មាតហ្វូនដទៃដែលមានកម្រិតតម្លៃដូចគ្នា ផ្នែកhardwareមានសមត្ថភាពខ្ពស់ ហើយស្របពេលជាមួយគ្នានេះដែរ realme បានតាមទាន់និន្នាការរបស់Google បាននាំយកប្រព័ន្ធប្រតិបត្តិការថ្មីបំផុតមកដល់អតិថិជនជុំវិញពិភពលោក ហើយបទពិសោធន៍ផ្នែកsoftware ក៏ល្អដូចគ្នាដែរ។ សមត្ថភាពរបស់ realme ក្នុងការស្រាវជ្រាវនិងផលិតនៃផលិតផលគឺគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតផលបែបប្រពៃណី ហើយនេះក៏បញ្ជាក់ពីការព្យាយាមរបស់realme “ ការកែប្រែពិភពលោកគឺមិនត្រូវការបែងចែកពីចំណាត់ថ្នាក់និងជំនាន់នោះទេ” ។

បច្ចុប្បន្ននេះ អ្នកប្រើប្រាស់realmeមានដល់ទៅជាង 40 លាននាក់ និងបានចូលទៅក្នុង61ទីផ្សារជុំវិញពិភពលោក ថែមទាំងបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង5ក្នុង9ទីផ្សារជុំវិញពិភពលោកយ៉ាងឆាប់រហ័សនិងជាប់ចំណាត់ថ្នាក់លេខ៤ក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ ដើម្បីនាំមកនូវបទពិសោធន៍ផលិតផលកាន់តែល្អដល់ហ្វេនៗដែលតែងតែជឿជាក់លើrealme ស្មាតហ្វូន realme នៅតែបន្តបញ្ចូលគ្នានូវ software និង hardware និងគោរពតាមស្មារតី “ហ៊ានឆ្ពោះទៅមុខ” បន្តនាំមកនូវផលិតផលលេងពេញនិយមមកអោយអ្នកប្រើប្រាស់វ័យក្មេង។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន