no-alternative title

រថយន្ត Ninebot Gokart Pro Lamborghini Edition បានមកដល់ទីផ្សារប្រទេសកម្ពុជាយើងហើយ

នៅក្នុងព្រឹត្តិការណ៍នៃខួបរយៈពេល 10 ឆ្នាំកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានប្រកាសបង្ហាញនូវផលិតផលថ្មីនៅក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Lamborghini នោះគឺ រថយន្ត Ninebot Gokart Pro Lamborghini edition។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផលិតផលថ្មីនេះ គឺមានពណ៌លឿងយ៉ាងទាក់ទាញ ហើយវាក៏មានឡូហ្គោសញ្ញារបស់ក្រុមហ៊ុន Lamborghini នៅលើតួខ្លួនរបស់វាដូចទៅនឹងម៉ូឌែល Gokart Pro ដែលបង្ហាញខ្លួននៅដើមឆ្នាំនេះផងដែរ។ យោងតាមការបង្ហាញនៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក #Mi Home - Chbar Ampov បានអោយដឹងថា រថយន្តនេះ គឺមកដល់កម្ពុជាហើយ តែមិនទាន់ដឹងថា មានតម្លៃប៉ុន្មនាននោះទេ។

សូមជំរាបថា Gokart ថ្មីនេះ គឺជាផលិតផលមួយដែលជាកិច្ចសហការរវាងក្រុមហ៊ុន Ninebot-Segway ដែលជាក្រុមហ៊ុនកម្មសិទ្ធិរបស់ក្រុមហ៊ុន Xiaomi និងក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះ Lamborghini ដែលមានការប្រើប្រាស់នូវពណ៌លឿង និងមានការឌីស្សាញជាទម្រង់រថយន្តដ៏អស្ចារ្យបំផុត។

រថយន្តតូចនេះ ក៏មានការប្រើប្រាស់នូវកង់ស្ព័រផងដែរ។ រថយន្ត Gokart Pro Lamborghini edition នេះ គឺមានគែមលោហធាតុដ៏រឹងមាំជាមួយនឹងការទ្រទ្រង់នូវទម្ងន់ដល់ទៅ 100 គីឡូក្រាមដែលផ្តល់នូវភាពរឹងមាំក្នុងការប្រើប្រាស់ និងការបើកបរនៅក្នុងផ្លូវដែលមានល្បឿនលឿន។ 

សម្រាប់រថយន្តនេះ គឺប្រើប្រាស់នូវអគ្គិសនីជាមួយនឹងកម្លាំងថាមពល 432 Wh។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi នោះ សម្រាប់រថយន្ត NineBot GoKart Pro Lamborghini edition នេះគឺជារថយយន្តដែលសមត្ថភាពក្នុងការបញ្ចេញនូវសំឡេងដូចទៅនឹងម៉ាស៊ីនរថយន្តប្រណាំងដ៏ឆ្លាតវៃផងដែរ។ រថយន្តនេះអាចបើកបរនៅក្នុងល្បឿន 40 គីឡូម៉ែត្រក្នុងមួយម៉ោង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន