no-alternative title

ទទួលបានកាដូសម្ងាត់ភ្លាមៗ ដោយគ្រាន់តែជាវ ទូរស័ព្ទដៃ ថេប្លេត និង កុំព្យូទ័រយួរដៃម៉ាកហួវៃ នៅហាង ណូជីម៉ា (Nojima)

ក្រុមហ៊ុន ណូជីម៉ា ខេមបូឌា (Nojima Camodia) នឹងផ្តល់ជូនកាដូសម្ងាត់ភ្លាមៗ ដល់អតិថិជនដែលជាវ ទូរស័ព្ទ Huawei Y Series ថេប្លេត MatePad Series និង កុំព្យូទ័រយួរដៃ Huawei Matebook Series ចាប់ពីថ្ងៃទី 16 ដល់ 18 កញ្ញា 2020 ដើម្បីអបអរសាទរ និងស្វាគមន៍ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អាស្រ័យហេតុនេះសម្រាប់លោកអ្នកដែលចង់ឡើងស៊េរីទូរស័ព្ទ ជាវថេប្លេត ឬកុំព្យូទ័រយួរដៃ សម្រាប់ការសិក្សារ បំពេញការងារ ឬសម្រាប់បុត្រធីតា សូមប្រញាប់រួសរាន់អញ្ជើញទៅកាន់ហាង ណូជីម៉ា (Nojima) ជាន់ទី1 ផ្សារទំនើប Aeon ភ្នំពេញ  ឬក៏ សែនសុខ ព្រោះកាដូសម្ងាត់មានចំនួនកំណត់។ 

ស្មាតហ្វូនស៊េរីថ្មី Huawei Y Series 

Huawei Y5p បំពាក់កាមេរ៉ារាងគ្រាប់ឡុកឡាក់ មានរូបរាងស៊ិចស៊ី ថាមពលថ្ម ទំហំ 3020mAh ប្រើបន្ទះឈីប Mediatek MT6762R(12nm)មានរ៉េម 2GB និងអង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមម៉េម៉ូរីខាងក្រៅទំហំរហូតដល់ 512GB ដំណើរការដោយ EMUI 10.1 (Based on Android 10)។ Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R  (12nm) EMUI 10.1 (Andriod 10) មានថាមពលថ្ម 5000mAh បំពាក់នូវមុខងារថ្មីគឺ Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ  រូបភាពឯសារ ក្នុងពេលតែមួយ និង បច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសម្លេង លឺខ្លាំងពិរោះរណ្តំចិត្ត កាត់បន្ថយសម្លេងរំខាននៅជុំវិញ។ 

ស្មាតហ្វូនរៀមច្បង Y6p គឺ Huawei Y7p បំពាក់កាមេរ៉ា AI បីគ្រាប់ 48MP មានរូបរាងស្អាតឆើតឆាយ រ៉េម 4GB និងអង្គផ្ទុកទិន្នន័យ 64GB ថាមពលថ្ម 4000mAh ចំណែកឯ Huawei Y8p ត្រូវបានក្រុមហ៊ុនហួវៃកែប្រែនូវមុខមាត់ថ្មី កាន់តែស៊ីវិល័យទាន់សម័យ ជាមួយនឹងរូបរាងកំពូលស្តើង អេក្រង់លំដាប់កំពូល 6.3” OLED HUAWEI Dewdrop Display កម្រិតបង្ហាញ FHD+ (2400 x 1080) ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយៅដៃលើអេក្រង់ មានកាមេរ៉ាក្រោយAI 3គ្រាប់48MP ថតច្បាស់ស្អាតគ្រប់ប្លង់ គ្រប់ប៉ុស្តិ៍ មិនថាព្រឹកថ្ងៃយប់ ឬទីកន្លែងដែលពន្លឺខ្សោយ មានរ៉េម 6GB, អង្គផ្ទុកទិន្នន័យ 128GB  អាចបន្ថែមម៉េម៉ូរីខាងក្រៅរហូតដល់ 256GB ដំណើរការដោយ EMUI 10.1 (Based on Android 10) ថាមពលថ្ម4000mAh ឆ្នាំងសាក Type C។ 

ថេប្លេត MatePad Series 

ថេប្លេត Huawei MatePad T 8  ត្រូវបានក្រុមហ៊ុនរចនាឡើងយ៉ាងល្អប្រណិតជាមួយនឹងរូបរាងតូចស្តើង ទម្ងន់ស្រាលបំផុត 310g ងាយស្រួលដាក់តាមខ្លួន មានអេក្រង់លាតធំទូលាយ 8អ៊ីញ (80%) មានថាមពលថ្ម 5100mAh បំពាក់នូវ មុខងារអានសៀវភៅ (eBook Mode) ជាពិសេសអាណាព្យាបាលអាចគ្រប់គ្រងការកម្សាន្តនិងការសិក្សារបស់បុត្រធីតាខ្លួនតាមរយៈ មុខងារគ្រប់គ្រងក្មេងលេង (Kid Mode)។ 

Huawei MatePad គឺជាថេបប្លេតស៊េរីថ្មី ស្តេចសម្លេង ស្តេចអេក្រង់ មានរូបរាងតូចច្រឡឹង ស្តើងងាយស្រួលកាន់ប្រើ បំពាក់នូវស្តេចអេក្រង់ មានពណ៌ដិត កម្រិតបង្ហាញ 2K FullView Display ទំហំអេក្រង់ធំ 10.4” មានរន្ធបំពងសំលេងធំៗចំនួន4 របស់ក្រុមហ៊ុន Harman Kardon សំឡេងលឺច្បាស់អស្ចារ្យ ពុំចាប់បាច់ត្រូវការបាសបន្ថែម មានមុខងារ eBook Mode មុខងារ Multi-Window  អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ App ម្តងបីក្នុងពេលតែមួយ ជាពិសេស បំពាក់បច្ចេកវិទ្យា Share អេក្រង់ពីទូរស័ព្ទ បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។

 

Huawei MatePad Pro គឺជាកូនកាត់កុំព្យូទ័រយួរដៃ ភ្ជាប់មកជាមួយនឹង ខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។  ជាពិសេសវាបំពាក់នូវបច្ចេកវិទ្យាឈានមុខ គឺ Share អេក្រង់ពីទូរស័ព្ទ ងាយស្រួលសម្រាប់ការទាញឯកសារចេញចូល។ Huawei MatePad Pro មានរូបរាងតូចច្រឡឹងទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។  

កុំព្យូទ័រយួរដៃ Matebook Series 

Huawei Matebook D15  ជាប្រភេទកុំព្យូទ័រយួរដៃ ដែលរចនាមាន រាងស្តើង ស្រាល មានទំងន់ស្រាលត្រឹមតែ 1,5 គីឡូក្រាម ប្រើឆ្នាំងសាកថ្មរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរត្រឹមតែ 30 នាទី សាកបានរហូតដល់ 53%។ Matebook D 15 អ្នកប្រើប្រាស់អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុតជាមួយការមុខងារស្គេនក្រយៅដៃដោះសោរ។ វាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿននិងដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល បំពាក់នូវ AMD R3500U processor ដោយប្រើកាតក្រាហ្វិក Radeon Vega 8 ក្រាហ្វិច មាន Hardisk ជាប្រភេទ SSD ល្បឿនលឿន ទំហំធំ 256GB SSD បូកថែម Hardisk រហូតដល់ទំហំ 1T HDD។ 

 

Huawei Matebook D 14 ត្រូវបានក្រុមហ៊ុន Huawei សម្រិតសម្រាង ជាមួយនឹងរូបរាងកាន់តែស្តើង មានទំងន់ស្រាលត្រឹមតែ 1.38 គីឡូក្រាម មានអេក្រង់លាតពេញគែម ទំហំ 14" IPS FHD (1920x1080) កម្រិតបង្ហាញ FullView Display (84% Screen-Ratio ) ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។  Huawei Matebook D 14 ប្រើឆ្នាំងសាកថ្មកាន់តែតូច Pocket Charger ប៉ុន្តែល្បឿនសាកថ្មកាន់តែរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរ ជាពិសេសអាចប្រើសម្រាប់សាកទូរស័ព្ទដៃក៏បានថែម។  Huawei Matebook D 14 មានភាពកាន់តែលេចធ្លោជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចន្លោះ គ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។ Matebook D 14 បំពាក់នូវ CPU AMD Ryzen™ 5 3500U ប្រើប្រាស់ Radeon™ Vega 8 Graphics ប្រតិបត្តិការណ៍ដោយ Windows 10 Home មានរ៉េម 8GB និង Storage 512 SSD។ 

 

Huawei Matebook 13 ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងកាន់តែស្រាលបំផុត ដែលមានទម្ងន់ត្រឹមតែ 1.3kg រូបរាងស្តើងតូចស្លីមស៊ីដាច់គេ អមជាមួយនឹងរចនាបថអេឡេហ្គង់ល្អប្រណីត ភ្លឺចែងចាំងគ្រប់ជ្រុងដូចគ្រាប់ពេជ្រ មានអេក្រង់ទំហំ 13អ៊ីញ ប្រភេទ IPS ជាមួយនឹងកម្រិតបង្ហាញ 2K (2160*1440) សមាមាត្រអេក្រង់ 88% ដែលការបង្ហាញកាន់តែធំ ដំណើរការដោយ CPU Intel® Core™ i5-10210U ជំនាន់ទី10 ប្រើប្រាស់ OS Windows 10 Home Edition  មានgraphics NVIDIA® GeForce MX250, ម៉េម៉ូរី 16GB និង Storage សម្រាប់ផ្ទុកទិន្នន័យ 512GB បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបដូចជា Touch Screen (សម្រាប់ Hardware) ស្គេនក្រយៅដៃ Login នៅលើប៊ូតុង Power កាមេរ៉ាសុវត្ថិភាព POP UP  និង បច្ចេកវិទ្យាចែករំលែកអេក្រង់ទូរស័ព្ទទៅកុំព្យូទ័រដំបូងគេបង្អស់ និង ថាមពលថ្ម 41.7Wh, ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Huawei 65W Super Charge អាចបើកវីដេអូជាប់រហូតដល់ទៅ 11.6h។ 

Huawei Matebook X Pro តម្លៃ  $1699 ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងកាន់តែស្រាលតូចស្លីមស្អាតបំផុត ដែលមានទម្ងន់ត្រឹមតែ 1.33kg អមជាមួយនឹងរចនាបថអេឡេហ្គង់ល្អប្រណីត ភ្លឺចែងចាំងគ្រប់ជ្រុងដូចគ្រាប់ពេជ្រ មានអេក្រង់ទំហំ 13.9អ៊ីញ ប្រភេទ IPS ជាមួយនឹងកម្រិតបង្ហាញ 3K (3000 x 2000,) សមាមាត្រអេក្រង់ 91% ដែលការបង្ហាញកាន់តែធំ ជាមួយនឹង100% sRGB ដំណើរការដោយ CPU Intel® Core™ i7-10510U Processor ជំនាន់ទី 10, មានgraphics NVIDIA® GeForce® MX250, 16GB + 1TB SDD បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបដូចជា Touch Screen (សម្រាប់ Hardware) ដែលអនុញាតឲ្យអ្នកប្រើប្រាស់អាចធ្វើ Screenshot ដោយគ្រាន់តែអូសម្រាមដៃបីចុះក្រោមជាការស្រេច, បច្ចេកវិទ្យាស្គេនក្រយៅដៃ Login នៅលើប៊ូតុង Power លឿនរហ័សទាន់ចិត្តគ្រាន់តែ “ចុចមួយ (One Touch)” អាចចូលដល់ផ្ទាំង Desktop តែម្តងប្រកបដោយសុវត្ថិភាពបំផុត, Speakers 4គ្រាប់បំពងសម្លេងបានលាន់លឺច្បាស់ល្អ ពិរោះរណ្តំ 3600 ភ្ជាប់Microphones 4 មានឥទ្ធិពលស្រូបសម្លេងច្បាស់ក្រឡែត អាចចាប់យកសម្លេងរបស់អ្នកក្នុងរយៈចំងាយ 4ម៉ែត្រ ដោយគ្មានសម្លេងរំខាន តាមរយៈមុខងារកាត់បន្ថយសម្លេងរំខាន,  កាមេរ៉ាសុវត្ថិភាព POP UP  ថាមពលថ្ម 56Wh គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទស្សនាវីដេអូជាប់គ្នារយៈពេល 13ម៉ោង, ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស សាកថ្ម 30នាទី ប្រើប្រាស់ជាប់បាន 6ម៉ោង។

 

លើសពីនេះក្រុមហ៊ុនហួវៃបានបំពាក់នូវបច្ចេកវិទ្យាទំនើបឈានមុខគេ គឺ  Huawei Multi-Screen Collaboration អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច Share អេក្រង់ទូរស័ព្ទ ទៅកាន់តែកុំព្យូទ័រ ងាយស្រួលផ្ទេរឯកសារ ទៅវិញទៅមក បានយ៉ាងឆាប់រហ័សទាន់ចិត្ត មិនចាំបាច់ចំណាយពេលប្រើខ្សែ USB តភ្ជាប់ពីទូរស័ព្ទដៃទៅកុំព្យូទ័រ ឬប្រើបណ្តាញភ្ជាប់ទិន្នន័យ ទិន្នន័យប៊្លូធូស ឬក៏អ៊ីម៉ែលដែលមានភាពសុំាញុំា។

 

សរុបមកជ្រើសផលិតផលម៉ាកហួវៃ ពិតជាពិតស្តាយលុយមែន បានទាំងផលិតផលល្អ ភ្ជាប់នូវបច្ចេកវិទ្យាឈានមុខសម្បូរបែប រួមទាំងចំណេញបានកាដូសន្ធឹកសន្ធាប់ថែមទៀត។ ប្រសិនបើចង់បានកាដូសម្ងាត់សម្រាប់អ៊ុតពេលបុណ្យភ្ជុំបិណ្ឌ សូមអញ្ជើញជាវនៅហាង ណូជីម៉ា (Nojima) ជាន់ទី 1 ផ្សារទំនើបAeon ភ្នំពេញ ឬក៏ សែនសុខ ចាប់ពីថ្ងៃទី 16-18 កញ្ញា 2020 ប្រញាប់ឡើងកាដូសម្ងាត់មានកំណត់!

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន