no-alternative title

ក្តៅៗ ទីបំផុតអាចកក់ទុកមុន នាឡិកាឆ្លាតវៃ Huawei Watch Fit ភ្ជាប់មុខគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប 3D សាកម្តងប្រើ 10 ថ្ងៃ តម្លៃត្រឹមតែ $99 តាមរយៈ អនឡាញ LA RUE App

ឥឡូវនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ ហួវៃ ប្រចាំប្រទេសកម្ពុជា បានបង្វែរគោលដៅថ្មីរបស់ខ្លួនតាមរយៈ ការបើក ទទួលកក់ទុកមុននូវ នាឡិកាឆ្លាតវៃស៊េរីថ្មី HUAWEI WATCH FIT ភ្ជាប់មុខគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប 3D សាកម្តងប្រើ 10ថ្ងៃ តម្លៃត្រឹមតែ $99 នៅលើ LA RUE App ចាប់ពីថ្ងៃទី 17 ដល់ 25 កញ្ញា 2020 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រាល់ការកក់ទុកមុន នាឡិកាឆ្លាតវៃស៊េរីថ្មី Huawei Watch Fit តាមរយៈ LA RUE App អតិថិជន 30 នាក់ ដំបូងនឹងទទួលបាន សំបុត្រតម្លៃ $20 សម្រាប់ចូលរួមទស្សនានិងកម្សាន្តដោយសេរី នៅមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ (Prince Manor) អាស្រ័យហេតុនេះ សូមប្រញាប់រួសរាន់ឡើង ការផ្តល់ជូនមានចំនួនកំណត់។ សម្រាប់អតិថិជនបន្ទាប់ពី30នាក់ដំបូង នឹងទទួលបាន សំបុត្រតម្លៃ $8 ចំនួន 2 សំបុត្រ  សម្រាប់ទស្សនាសួន (មានដែនកំណត់) នៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ (Prince Manor) តែប៉ុណ្ណោះ។

នាឡិកាឆ្លាតវៃស៊េរីថ្មី Huawei Watch Fit ត្រូវបានក្រុមហ៊ុនហួវៃសម្រិតសម្រាងជាមួយនឹងរូបរាងស្រស់ស្អាត ស៊ីវិល័យបែបលក្ខណៈហ្វាសិនជាមួយនឹងជម្រើសពណ៌ខ្មៅ បៃតងខ្ចី និងពណ៌ទឹកក្រូច មានអេក្រង់ធំប្រភេទ AMOLED 1.64” ជាមួយនឹងកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែកងាយស្រួលមើលម៉ោង របៀបហាត់ប្រាណ និង តាមដានទិន្នន័យសុខភាពប្រចាំថ្ងៃ។ Huawei Watch Fit មានមុខងារពិសេសមួយគ្មានពីរ គឺ “គ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប 3D” ដែលបង្ហាញរូបភាពរស់រវើកបែប 3D ដើម្បីអនុវត្តន៍ការលំហាត់ប្រាណ តាមវគ្គនីមួយៗ (មានរហូតដល់ 12 មេរៀនលំហាត់ប្រាណ) ហើយជាពិសេសមានមុខងារហាត់ប្រាណច្រើនរហូតដល់ 96 workout modes។ អាស្រ័យហេតុនេះ ប្រើសិនបើមាន នាឡិកាឆ្លាតវៃស៊េរីថ្មី Huawei Watch Fit ដូចជាយើងមានគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនអញ្ចឹង មិនចាំបាច់ពេលបើក Internet ឬ YouTube ដើម្បីហាត់តាមឡើយ។  

រឹតតែអេម នាឡិកាឆ្លាតវៃស៊េរីថ្មីនេះ សាកម្តងប្រើបាន 10 ថ្ងៃ ហើយប្រសិនបើប្រញាប់ចេញទៅក្រៅចំណាយពេលសាកថ្មត្រឹមតែ 5 នាទី គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ មិនចាំបាច់ស្ពាយឆ្នាំងសាកតាមខ្លួននាំតែហត់។ សម្រាប់អ្នកចូលចិត្ត ដើរ រត់ ឬជិះកង់ អាចជ្រើសរើសយក នាឡិកាឆ្លាតវៃស៊េរីថ្មី Huawei Watch Fit ជាដៃគូពិតជាមិនខកបំណង ព្រោះវាអាចទ្រទ្រង់ការប្រើប្រាស់ GPS ដោយគ្មានសម្រាករហូតដល់ទៅ 12ម៉ោង ហើយថែមទាំងបង្ហាញនូវភាពស៊ីវិល័យទាន់សម័យរបស់អ្នកថែមួយកម្រិតទៀត។ 

Huawei Watch Fit មិនត្រឹមតែមានរូបរាងស្រស់ស្អាត សម្រាប់លម្អខ្លួន និងមុខងារ “គ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួនបែប 3D” ប៉ុណ្ណោះទេ ថែមទាំងបំពាក់មុខងារសម្បូរបែប សម្រាប់ជាជំនួយការផ្តល់ព័ត៌មានសុខភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដូចជា មុខងារ វាស់កម្រិតអ៊ុកស៊ីសែនក្នុងឈាម SpO2 monitoring, មុខងារវាស់សម្ពាធស្ត្រេស Huawei TruRelax, មុខងារតាមដានវគ្គរដូវ (ស្ត្រី) Female cycle tracking, មុខងារតាមដានតំណេក Huawei TruSleep 2.0 និង មុខងារវាស់ចង្វាក់បេះដូង Huawei TruSeen 4.0។

 

សរុបមកកក់ទុកមុន នាឡិកាឆ្លាតវៃ Huawei Watch Fit តម្លៃត្រឹមតែ $99 តាម LA RUE App ចាប់ពីថ្ងៃទី 17 ដល់ 25 កញ្ញា 2020 ចំណេញបានទាំងសបុត្រចូលរួមទស្សនាកម្សាន្ត នៅមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ (Prince Manor) និង នាឡិកាកាលីបទាន់សម័យ ភ្ជាប់មុខងារគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន និង មុខងារតាមដានព័ត៌មានសុខភាពប្រចាំថ្ងៃចម្រុះ។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន