no-alternative title

យុទ្ធនាការថតរូបភាពពេលយប់ Nighttime Photography ថ្មីរបស់ក្រុមហ៊ុន vivo បង្ហាញអំពីកាមេរ៉ាដ៏ខ្លាំងក្លារបស់ស្មាតហ្វូន X50 Series

នៅក្នុងយុទ្ធនាការ “Night Artist” កាលពីខែមុននេះនៅលើបណ្តាញសង្គមនោះនៅក្នុងការស្វែងរកនូវអ្នកដែលមានទេពកោសល្យនៅក្នុងការថតរូបភាពនៅក្នុងពេលយប់នៅជុំវិញពិភពលោកនោះ យុទ្ធនាការនេះធ្វើអោយមានការទាក់ទាញអ្នកប្រើប្រាស់ជាច្រើនដែលក្នុងនោះក៏មានលោក Chris Hau ដែលជាអ្នកឈ្នះពានរង្វាន់ថតរូបភាពពិភពលោក និងអ្នកថតរូបដ៏ល្បីល្បាញជាច្រើនទៀតដែលក្នុងនោះក៏មានលោក Samuel Elkins ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការធ្វើបដិវត្តន៍ទៅលើការថតរូបភាពនៅពេលយប់របស់ស្មាតហ្វូន  flagship X50 series របស់ក្រុមហ៊ុន vivo នោះ យុទ្ធនាការនេះគឺធ្វើអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពដ៏ស្រស់ស្អាតជាច្រើនជាមួយនឹងបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកថែមទៀត។ យុទ្ធនាការនេះ បានធ្វើឡើងកាលពីថ្ងៃទី 19 ខែសីហាកន្លងទៅនេះ ដែលមានការជម្រុញអ្នកប្រើប្រាស់ជាច្រើនអោយធ្វើការចែករំលែកនូវរូបភាពជាច្រើនរបស់ពួកគេក្នុងការថតរូបភាពពេលយប់នៅលើមេឃនិងធ្វើការបង្ហោះនៅលើបណ្តាញសង្គមថែមទៀត។ នៅក្នុងយុទ្ធនាការនេះ អ្នកថតរូបភាពពេលយប់អាចធ្វើការថតរូបភាពជាច្រើនប្រភេទដោយប្រើប្រាស់នូវមុខងារដ៏សម្បូរបែបជាច្រើនរបស់ក្រុមហ៊ុន vivo ដូចជាប្រព័ន្ធ Gimbal Camera System និង Astro Mode ថែមទៀត។ 

នៅក្នុងការជម្រុញដោយយុទ្ធនាការរបស់ក្រុមហ៊ុន vivo នេះ លោក Chris Hau និង Samuel Elkins ក៏បានប្រកាសបង្ហាញនូវការប្រកួតប្រជែងមួយដែលមានការគាំទ្រនៅជុំវិញពិភពលោកដែលក្នុងនោះគឺមានអាស៊ីអាគ្នេយ៍ រុស្សី និងអ៊ុយក្រែនថែមទៀត។  នៅក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលផ្តល់អោយអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យនោះក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន X50 series នៅក្នុងខែមិថុនាជាមួយនឹងការប្រកាសបង្ហាញនៅក្នុងខែកក្កដាផងដែរ។ 

ផលិតផលថ្មីនេះគឺមានដូចជា X50, X50 Pro និង X50 Pro+ គឺប្រកាសបង្ហាញជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លានៅក្នុងការថតរូបភាពថែមទៀត។ នៅក្នុងការបង្កើតឡើងសម្រាប់ភាពច្នៃប្រឌិតជាច្រើននោះ ស្មាតហ្វូន X50 Pro នេះមានភ្ជាប់ជាមួយនឹងប្រព័ន្ធ Gimbal Camera System ដែលអាចធ្វើការថតរូបភាពបានច្បាស់នៅក្នុងកម្រិតគុណភាពខ្ពស់នៅក្នុងពេលយប់ ខណៈពេលដែលមុខងារ Astro Mode និង Super Night Mode  អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពបានស្រស់ស្អាតបំផុត។ សម្រាប់មុខងារ Extreme Night Vision និង Pro Sports Mode  របស់ស្មាតហ្វូន X50 Pro+  ក៏ជួយអ្នកអប្រើប្រាស់ជាច្រើនអោយថតរូបភាពជាច្រើនបានស្រស់ស្អាតនៅក្នុងទីងងឹតបានថែមទៀត។

ក្រុមហ៊ុន  vivo មានសមត្ថភាពខ្លាំងក្លាក្នុងការថតរូបភាពប្រភេទ self-portraits, portraits, night, sports  និង Modes ជាច្រើនទៀត។ ខណៈពេលដែលរូបភាពនេះគឺស្រស់ស្អាតនោះ លោក Samuel Elkins ដែលជាអ្នកជំនាញនៅក្នុងការថតរូបភាពនោះក៏រកឃើញនូវមុខងារពិសេសៗជាច្រើននៅលើស្មាតហ្វូន X50 series  ដែលមានការពង្រឹងទៅលើការថតរូបភាពពេលយប់បានយ៉ាងល្អបំផុត។

លោក Samuel  មានសមត្ថភាពខ្លាំងក្លានៅក្នុងការថតរូបភាពច្បាស់ដោយប្រើប្រាស់នូវមុខងារ Pro Sports Mode នៅក្នុងការពង្រឹងទៅលើមុខងារ shutter speed និង ISO sensitivity ថែមទៀត។ អ្នកថតរូបអាជីពលោក Chris Hau ក៏ប្រើប្រាស់នូវមុខងារជាច្រើនរបស់ស្មាតហ្វូន vivo នេះធ្វើការថតរូបភាពប្រភេទ Reflect យ៉ាងអស្ចារ្យថែមទៀត។ វាក៏មាន Filters ជាច្រើនទៀតសម្រាប់ការថតរូបភាពពេលយប់ដ៏ស្រស់ស្អាតផងដែរ។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន vivo គឺជាអ្នកត្រួសត្រាយផ្លូវទៅលើបច្ចេកវិទ្យានៃការថតរូបភាពដែលមានការបន្តទៅលើការពង្រឹងទៅលើផ្នែក Hardware និង Software នោះ សមត្ថភាពនៃការប្រើប្រាស់នៅលើស្មាតហ្វូននេះគឺពិតជាអស្ចារ្យមែនទែន។ នៅក្នុងឆ្នាំ 2018 នេះ ស្មាតហ្វូន NEX របស់ vivo គឺជាស្មាតហ្វូនដំបូងបំផុតដែលមានកាមេរ៉ាផុសឡើង Selfie ហើយវាមានអេក្រង់ពេញគែម Ultra FullView™ Display ថែមទៀត។ សម្រាប់ល្បឿននៃការលោតកាមេរ៉ាផុសឡើងនេះគឺមានល្បឿន 1 វិនាទីទៅ 0.62 វិនាទីដែលពិតជាលឿនក្នុងការប្រើប្រាស់មែនទែន។ ក្រុមហ៊ុន vivo ក៏ធ្វើការបង្កើននូវទំហំកាមេរ៉ាខាងមុខពីទំហំ 1.3MP  ទៅ 32MP  ថែមទៀត។ សម្រាប់មុខងារ Night Mode ពេលនេះត្រូវបាន upgrade ទៅជាមុខងារ Super Night Mode ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន