កាលពីថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2020 នេះ ក្រុមហ៊ុនរថយន្ត PEUGEOT ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំនូវកម្មវិធីដ៏ធំមួយ ដើម្បីចូលរួមអបអរខួប PEUGEOT 210 ឆ្នាំ របស់ខ្លួន រួមជាមួយនិងការបើកទទួលកក់ទុកមុនសម្រាប់រថយន្ត PEUGEOT ម៉ូដែល SUV 3008 ស៊េរីឆ្នាំ 2021 ផងដែរ។
ព្រឹត្តិការណ៏នេះ គឺបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល តាំងលក់រថយន្ត PEUGEOT ដោយមានការអញ្ជើញចូលរួមពីសំណាក់អតិថិជនរបស់ PEUGEOT ជាច្រើនរូប។
តាមការបញ្ជាក់របស់លោកស្រី ហៃ រដ្ឋា ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន THH IMPORT EXPORT CO.,LTD បានអោយដឹងថា ក្រុមហ៊ុន PEUGEOT គឺត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1810 ដោយស្ថាបនិកលោក Jeen-Frédéric ដែលគិតមកដល់បច្ចុប្បន្នគឺមានរយះពេល 210 ឆ្នាំ។
PEUGEOT គឺជាប្រេនមួយដែលបង្កើតឡើងដោយអ្នកជំនាញដែលមានគំនិតច្នៃប្រឌិត ប្រកបទៅដោយបច្ចេកវិទ្យាថ្មីៗ និងការរចនាឡើងដ៏ប្រណិតៗដែលមានបទពិសោធន៍ជាង 2 សតវត្សរ៍នៅលើទីផ្សារ។
បច្ចុប្បន្ននេះ PEUGEOT មានវត្តមាន 160 ប្រទេស ដែលក្នុងនោះក៏មានវត្តមាននៅប្រទេសកម្ពុជា ផងដែរ។ ប្រេន PEUGEOT របស់ប្រទេសបារាំងមួយនេះត្រូវបានលក់ចេញជាង 1,740,000 គ្រឿងក្នុងឆ្នាំ 2018 ដោយសារតែភាពរឹងមាំរបស់ប្រេនមួយនេះទើបក្រុមហ៊ុន THH IMPORT EXPORT CO.,LTD បានធ្វើការសម្រេចចិត្តនាំចូលប្រេនមួយនេះផ្តាច់មុខកាលពីចុងឆ្នាំ 2018 ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនជិត 2 ឆ្នាំ មកនេះ ក្នុងនោះរួមមានម៉ូដែលរថយន្ត SUV 2008, SUV 3008 និង SUV 5008។
ដោយសារតែភាពល្បីល្បាញរបស់ខ្លួន និងការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន PEUGEOT តែងតែយកចិត្តទុកដាក់ទៅលើគុណភាព សុវត្ថិភាព ភាពសន្សំសំចៃខ្ពស់ ដើម្បីបំពេញតម្រូវការពេញចិត្តរបស់អតិថិជន។
ដើម្បីអបអរខួប 210 ឆ្នាំនៃរថយន្តម៉ាក PEUGEOT លោកស្រី ហៃ រដ្ឋា ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន THH IMPORT EXPORT CO.,LTD ក៏មានប្រម៉ូសិនលើរថយន្ត PEUGEOT SUV 5008 ដែលមានការបញ្ចុះតម្លៃរហូតដល់ $ 10,000 ក៏ដូចជាការបើកទទួលកក់ទុកមុនសម្រាប់រថយន្ត PEUGEOT SUV 3008 ស៊េរីឆ្នាំ 2021 ផងដែរ ក្នុងតម្លៃពិសេសដែលពុំធ្លាប់មាន។
ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយះលេខទូរស័ទ្ទ: 076 738 4368 ឬក៏ទៅតាមអាសយដ្ឋានដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (110) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ចុះពីស្ពានអាកាស 7 មករា ចង្ងាយ 200 ម៉ែត្រ នៅខាងឆ្វេងដៃ)៕