no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ដឹងតែកក្រើកឆាកតន្ត្រីទៀតហើយ! នៅថ្ងៃស្អែកនេះ Huawei នឹងសម្ពោធនូវ Nova 7i LUXURY, Nova 7 SE 5G រួមនឹងការកក់ទុកមុន Nova 7 5G 20X ZOOM តម្លៃ $489

ពិតជាមិនណយមែន ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខលំដាប់ពិភព Huawei លេងដាក់សម្ពោធកំពូលស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី Huawei nova 7i LUXURY តម្លៃ $289, Nova 7 SE 5G តម្លៃ $349, ព្រមទាំងស្វាគមន៍ការកក់ទុកមុន Nova 7 5G 20X ZOOM តម្លៃ $489 ក្នុងកម្មវិធីប្រគំតន្ត្រី Nova 7i LUXURY CONCERT ថ្ងៃស្អែកទី26 កញ្ញា 2020។ អាស្រ័យហេតុនេះសូមកុំភ្លេចដាក់ម៉ោងរោទ៍ រង់ចាំតាមដានទស្សនាការសម្តែងរបស់តារានៅក្នុងដួងចិត្ត និងអ៊ុតមើលសមត្ថភាពពិតនៃស្មាតហ្វូនហួវៃស៊េរីថ្មីទាំងបីម៉ូដែលខាងលើ។ 

 

no-alternative title

លោក ថង សារី ប្រធានផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ដោយសារមានការគាំទ្រខ្លាំងលើស្មាតហ្វូនត្រកូល Huawei nova Series ទើបក្រុមហ៊ុនតែងតែធ្វើកំណែរអាប់ដេត តាមរយៈការបំពាក់នូវបច្ចេកវិទ្យាឈានមុខ  សម្បូរបែប រួមមាន Huawei nova 7i LUXURY តម្លៃ $289, Huawei nova 7 SE 5G តម្លៃ $349 ហើយនិងចុងក្រោយបំផុតគឺ Huawei nova 7 5G 20X ZOOM  តម្លៃត្រឹមតែ $489 ហើយសម្រាប់ការកក់ទុកមុនឥឡូវនឹងទទួលបាន Bluetooth Speaker ភ្លាមៗតែម្តង សូមប្រញាប់ឡើងចំនួនមានកំណត់។ 

 

ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ដែលជារៀមច្បង Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុន ហួវៃ ធ្វើកំណែរ អាប់ដេត សាហាវ ទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ប៉ុន្តែនូវរក្សារចនាបថរូបរាងស្រស់ស្អាតកាលីបទាន់សម័យ និង ឈាមជ័រ ឌី អិន អេ (DNA) 5G ដដែល ដែលមានសមត្ថភាពទាញយកអ៊ីនធឺណែតក្នុងល្បឿនលឿន និងមានសេវាពេញ បើប្រៀបធៀបនឹងស្មាតហ្វូនដទៃ។ 

ក្រៅពីលេចធ្លោខ្លាំងផ្នែកបច្ចេកវិទ្យា5G ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM បំពាក់នូវ កាមេរ៉ាក្រោយកម្រិតអាជីពAI 4គ្រាប់ដែលមានកាមេរ៉ាមេទំហំ  64MP ( High Resolution Lens, f/1.8) អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទីពីរទំហំ 8MP ជា Telephoto ឡេន អាចថត 3X Optical Zoom, 5X Hybrid Zoom  ហើយនិងថតហ្ស៊ូមបានប្រវែងវែងរហូតដល់ទៅ 20X សម្រាប់ឌីជីថលហ្ស៊ូម។ កាមេរ៉ាទីបីទំហំ 8MP ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ។ កាមេរ៉ាទី4 បំពាក់នូវឡេន Macro ទំហំ 2MP f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ ចំណែកឯកាមេរ៉ាមុខ Huawei nova 7 5G 20X ZOOM បំពាក់កាមេរ៉ាសម្រាប់ថតរូបវីដេអូស៊ែលហ្វីទំហំ 32MP មិនថាថតរូបស៊ែលហ្វីពេលណា ធានាថាដឹងតែពេញចិត្ត ញញឹមបិទមាត់មិនជិតតែម្តង។ ជាពិសេសលោកអ្នកនឹងកាន់តែរីករាយ ហើយលែងខ្លាចថតរូបវីដេអូនៅពេលយប់ទៀតហើយជាមួយនឹង មុខងារថ្មី ស៊ុប ភើ ណៃ ស៊ែលហ្វី ជំនាន់ 3.0 (Super Night Selfie 3.0 ) ធ្វើឲ្យរូបភាពសែលហ្វីនៅទីងងឹតមានសភាពច្បាស់ស្អាត និងរក្សាសាច់រូបភាពបានល្អ។

សម្រាប់ការថតវីដេអូ Huawei nova 7 5G 20X ZOOM ភ្ជាប់មុខងារថ្មី Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram។ លើសពីនេះ យើងអាចថតវីដេអូកម្រិត 4K និង ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។  នៅមិនទាន់អស់ទេ! កក់ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 5G 20X ZOOM ចំណេញមិនចាំបាច់រងខាតពេលវេលារងចាំសាកថ្មយូ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័សលឿនដូចរន្ទះ 40វ៉ាត់។ ជាពិសេសកាន់ថ្ម សាក 10នាទីលេងជាប់លើសបីម៉ោង មិនពិបាកហត់ស្ពាយ Power Bank តាមខ្លួននាំតែហត់ខ្លួន។ 

 

Huawei nova 7 5G 20X ZOOM មានរ៉េមទំហំធំរហូតដល់ 8GB អង្គុផ្ទុកទិន្នន័យទំហំយក្ស 256GB បំពាក់នូវអេក្រង់ OLED លាតពេញទំហំ 6.53” ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក បំពាក់ សេនស័រស្គេនក្រយ៉ៅដៃ ដោះសោរលើអេក្រង់ ពិតជាងាយស្រួល លឿនរហ័សរហ័សទាន់ចិត្ត។ Huawei AppGallery និង Petal Search ងាយស្រួលសម្រាប់ការទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets  ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress  កម្មវិធីកក់ PassApp, TADA, WeGo, , ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ក្រុមហ៊ុនហួវៃនៅមានអាវុធពិសេសមួយទៀតគឺ Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។ 

ស្រដៀងនឹង Huawei nova 7 5G 20X ZOOM,  ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G តម្លៃ $349 ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសាហាវលើសពីតម្លៃ ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម  ហើយអាចហ្ស៊ូមបានរហូតដល់ 6X ថែមទៀតផង ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram។ ចំណែកឯ HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃកំណែអាប់ដេតពី nova 7i ជាមួយនឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់គឺពណ៌ប្រាក់ទឹកកក មានកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ 

សរុបមក សម្រាប់អ្នកចង់បានស្មាតហ្វូនល្អ 5G អាចកក់ទុកមុនលើស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 20X ZOOM តម្លៃ $489 នឹងទទួលបានកាដូបន្ថែម Bluetooth Speaker ភ្លាមៗ តែបើចង់បានតម្លៃធូរថ្លៃជាងនេះអាចពិចារណាលើស្មាតហ្វូន Nova 7 SE 5G តម្លៃ $349 ឬ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកកតម្លៃត្រឹមតែ $289៕ 

 

 

 

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម