no-alternative title

Huawei Matebook D 14 និង D 15 កុំព្យូទ័រយួរដៃស៊េរីថ្មី បំពាក់បច្ចេកវិទ្យាទំនើបឈានមុខគេ ស័ក្តសមបំផុតសម្រាប់ អ្នកធ្វើការ និង សិស្សនិស្សិត

ដេញឲ្យទាន់បច្ចេកវិទ្យាទំនើបគ្នាយើង! កុំព្យូទ័រយួរដៃស៊េរីថ្មី Huawei Matebook D 14  តម្លៃត្រឹមតែ $649 និង Huawei Matebook D 15 តម្លៃត្រឹមតែ $569  កំពូលស្តើង បំពាក់មុខងារ Share អេក្រង់ពីទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបចុងក្រោយសម្បូរបែប  ជាជំនួយការពិសេសឆ្លាតវៃដែលលោកអ្នកមិនគួរមើលរំលង ដោយសម្អាងលើហេតុផលខាងក្រោមនេះ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Matebook D 14 រូបរាងកំពូលស្តើង តម្លៃត្រឹមតែ $649 

Huawei Matebook D 14 ត្រូវបានក្រុមហ៊ុនហួវៃផលិតឡើងជាមួយនឹងរូបរាងកំពូលស្តើង កំពូលស្លីម និងស្រាលបំផុត ជាមួយនឹងទម្ងន់ 1.38 គីឡូក្រាម សមស្របតាមតម្រូវការអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។ មិនថាសម្លឹងមើលពីជ្រុងណានោះទេ គឺថាស្រស់ស្អាត ពេញចិត្តតែម្តង។ អ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថា ប្រើសិនបើលោកអ្នកចង់បានកុំព្យូទ័រយួរដៃ កាន់តែស្លីម និង ស្តើងបែបនេះ ទាល់តែចាយខ្ទង់ពាន់ដុល្លារ ប៉ុន្តែសម្រាប់ Huawei Matebook D 14 មានរូបរាងស្រស់ស្អាត កំពូលស្តើង ពណ៌ស៊ីវិល័យ ពណ៌ប្រផេះ តម្លៃត្រឹមតែ $649 តែប៉ុណ្ណោះ ដែលអាចឲ្យ ប្អូនៗកូនក្មួយដែលកំពុងសិក្សា នៅតាមអនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ ឬបងៗបុគ្គលិកក្រុមហ៊ុន អាចមានលទ្ធិភាពជាវប្រើប្រាស់បាន ព្រោះងាយស្រួលដាក់តាមខ្លួន នឹងចល័តតាមខ្លួនគ្រប់ពេលវេលា! 

បើនិយាយដល់មុខងារបច្ចេកវិទ្យាឈានមុខគេវិញ គឺ Huawei Matebook D 14 ពិតជាមានភាពលេចធ្លោ និងស៊ីដាច់គេតែម្តងមិនថា កុំព្យូទ័រយួរដៃមានតម្លៃប្រហាក់ប្រហែល ឬខ្ពស់ជាង វាបំពាក់នូវបច្ចេកវិទ្យា Huawei Multi-Screen Collaboration អនុញ្ញាតឲ្យយើងអាចShareអេក្រង់ពីទូរស័ព្ទដៃ ទៅលើអេក្រង់កុំព្យូទ័របានយ៉ាងងាយស្រួល ដោយគ្រាន់តែ បើក NFC ក្នុងទូរ័សព្ទរបស់យើង ហើយបន្ទាប់មកយកទូរស័ព្ទរបស់យើងដាក់នៅកុំព្យូទ័រយួរដៃ ដែលមាន “Huawei Share” នោះវានឹងតភ្ជាប់ដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុច Allow នៅលើអេក្រង់កុំព្យូទ័រជាការស្រេច។ មុខងារ Shareអេក្រង់ពីទូរស័ព្ទដៃ ពិតជាងាយស្រួលមែនទែន អនុញ្ញាតឲ្យយើងអាច គ្រប់គ្រងទិន្នន័យឯកសារសំខាន់ៗ ទាញឯកសាររូបភាព វីដេអូ ចេញចូល តាមចិត្តចង់ រហ័សទាន់ចិត្ត ធ្វើឲ្យកិច្ចការងារ អាជីវកម្ម ការសិក្សាកាន់តែរលូនថែមមួយកម្រិតទៀតមិនចាំបាច់ចំណាយពេលប្រើ ខ្សែ USB ប៊្លូធូស ឬក៏អ៊ីម៉ែលដែលមានភាពសុំាញុំា។ 

រឹតតែពិសេស កុំព្យូទ័រយួរដៃ Huawei Matebook D14 បំពាក់នូវកាមេរ៉ាបង្កប់ខ្លួន នៅចន្លោះក្តារចុច អេហ្វ ប្រាំមួយ និង អេហ្វ ប្រាំពីរ (F6 និង F7) នៅពេលដែលលោកអ្នកចង់ វីដេអូខល ឬ ធ្វើ Zoom Meeting លោកអ្នកអាចចុចកាមេរ៉ាតាមចិត្តចង់ ដោយគ្រាន់តែ ចុចពីលើវា ហើយប្រសិនបើចង់បិទវិញគ្រាន់តែចុចពីលើវាជាការស្រេច! សូមរំលឹកផងដែលថា ការដែលក្រុមហ៊ុន ហួវៃបំពាក់កាមេរ៉ានៅលើក្តារចុចជាជាង លើអេក្រង់កុំព្យូទ័រដោយសារតែ ធ្វើឲ្យកាន់តែទំនើប នឹងអេក្រង់កុំព្យូទ័រមួយនេះលាតពេញល្អគ្មានការរំខាន។ កាមេរ៉ាបង្គប់ខ្លួនមួយនេះនឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។

Huawei Matebook D 14 បំពាក់នូវ CPU AMD Ryzen™ 5 3500U ប្រើប្រាស់ Radeon™ Vega 8 Graphics ប្រតិបត្តិការណ៍ដោយ Windows 10 Home មានរ៉េម 8GB និង  Storage 512 SSD ដែលនឹងផ្តល់ជូននូវបទពិសោធន៍ថ្មីស្រឡាងប្រកបដោយប្រសិទ្ធិភាពគ្រប់ពេលបំពេញ ការងារអាជីវកម្ម សិក្សារៀនសូត្រ ឬ ការកំសាន្តនានា។  សម្រាប់មុខងារ ស្គេនក្រយៅដៃដោះសោរ ពិតជាងាយស្រួលមែនទែនព្រោះវាស្ថិតនៅតែមួយជាមួយនឹងប៊ូតុងបិទបើកកុំព្យូទ័រ វាអាចសម្គាល់ស្នាមម្រាមដៃរបស់យើងលឿននិងដោយស្វ័យប្រវត្តិនៅពេលដែលយើងចុចប៊ូតុងថាមពល អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុត នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការងារ ការសិក្សាបានថែមមួយកម្រិតទៀត។ ចំណុចពិសេសមួយទៀតរបស់ Huawei Matebook D 14 គឺឆ្នាំងសាកថ្មតូចបំផុត ផកឃីត ឆាចជឺ (Pocket Charger) ងាយស្រួដាក់តាមខ្លួន ហើយល្បឿនសាកថ្មលឿនដូចផ្លេកបន្ទោរ 65វ៉ាត់ ប្រភេទ ថែប ស៊ី (65W Type-C) ជាពិសេសអាចប្រើសម្រាប់សាកទូរស័ព្ទដៃក៏បានថែមទៀត។  

Huawei Matebook D14 បំពាក់នូវ អេក្រង់លាតពេញគែម ទំហំ ដប់បួន អ៊ីញ  (14") អាយ ភី អេស ហ្វូល អេច ឌី 1920 គុណនឹង 1080 [IPS FHD (1920x1080)] កម្រិតបង្ហាញ ហ្វូល វីយូ 84% រ៉េតធ្យូ [FullView Display (84% Screen-Ratio )] ដែលអាចមើលរូបភាព ខ្សែភាពយន្តបានច្បាស់ត្រជាក់ភ្នែក។ កាន់តែពិសេសផងដែរដែលអេក្រង់ ម៉េតប៊ុក ឌី ដប់បួន (Matebook D14) មានបំពាក់នូវបច្ចេកវិទ្យាការពារភ្នែក ធី យូ វី (TÜV Rheinland)  របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រច្រើនម៉ោង។ 

Huawei Matebook D 15 បំពាក់មុខងារ Share អេក្រង់ទូរស័ព្ទ តម្លៃត្រឹមតែ $569

សម្រាប់កុំទ្យូទ័រស៊េរីថ្មី Huawei Matebook D 15 ឯណេះវិញក៏មិនអន់ជាងរៀមច្បងរបស់វាប៉ុន្មានទេ ព្រោះទំាងកម្លាំងម៉ាស៊ីន និងមុខងារទំនើបឈានមុខគេ សម្បូរបែបចុងក្រោយដូចនឹង Huawei Matebook D 14 ដែរ ប៉ុន្តែខុសគ្នាត្រង់ថា Huawei Matebook D 15 ផលិតឡើងសម្រាប់អ្នកចូលចិត្តអេក្រង់រាងធំ ងាយស្រួលក្នុងការសិក្សា ឬបំពេញការងារ ហើយតម្លៃពិតជាសមរម្យបំផុតត្រឹមតែ $569 តែប៉ុណ្ណោះ។ 

សរុបមកជ្រើសរើស ហួវៃ មេតប៊ុក ដប់បួន Huawei Matebook D 14 តម្លៃ $649 ឥឡូវនេះ នឹងទទួលបាន កាបូបស្ពាយម៉ាកហួវៃមួយតម្លៃ$35និង Mouse ហួវៃ តម្លៃ $20 និងប័ណ្ណបញ្ចុះតម្លៃសម្រាប់ការជាវទូរស័ព្ទនៅ Huawei Showroom ព្រមទាំងមានការធានារហូតដល់ទៅ 3ឆ្នាំឯណោះ។  ប្រើសិនបងប្អូនចង់ចំណាយទាបជាងហ្នឹង ហើយស្រឡាញ់អេក្រង់ធំបន្តិច អាចពិចារណាលើ កុំព្យូទ័រយួរដៃដែលជាប្អូនពៅគឺ Huawei Matebook D 15 ពណ៌ប្រផេះ តម្លៃត្រឹមតែ $569 បំពាក់បច្ចេកវិទ្យា Share អេក្រង់ពីទូរស័ព្ទទៅកុំព្យូទ័រ តម្លៃត្រឹមតែ $569។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន